ស្វែងរកពួកយើង:

Loading Ad...

Huawei Nova 16 Series នឹងបង្ហាញខ្លួននៅថ្ងៃទី 1 ខែមិថុនាខាងមុខនេះហើយ

ដោយ

ជុំ ប៉េងលីន

26 ឧសភា 2026 08:18 ព្រឹក

អាន 2 នាទី

Article image
Huawei Nova 16 Series នឹងបង្ហាញខ្លួននៅថ្ងៃទី 1 ខែមិថុនាខាងមុខនេះហើយ
ក្រោយពីមានពាក្យចចាមអារ៉ាមជាច្រើនមក ស្មាតហ្វូន Huawei Nova 16 series ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងអំពីពេលវេលានៃការប្រកាសជាផ្លូវការណ៌ ហើយនៅមុនការប្រកាសនេះ ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ ក៏បានបែកធ្លាយនៅលើអ៊ីនធឺណិត និងបណ្តាញសង្គមរបស់ចិនផងដែរ។ សម្រាប់ម៉ូដែលនេះ ត្រូវគេនិយាយថា គឺជាស្មាតហ្វូនថ្នាក់កណ្តាលដែលមានសមត្ថភាពខ្លាំងក្លាក្នុងការប្រើប្រាស់។ នៅពេលនេះ អ្នកទម្លាយជាច្រើន ក៏បានបង្ហោះរូបភាពថ្មីៗជាច្រើនរបស់ស្មាត ហ្វូន Huawei Nova 16 នេះនៅលើ Weibo ហើយ។

Article image
ស្មាតហ្វូន Huawei Nova 16 Series នេះ នឹងមានម៉ូដែល Huawei Nova 16, Pro និង Pro Max។ ហើយតាមរយៈរូបភាពនេះ ស្មាតហ្វូនជំនាន់ថ្មី Nova 16 នេះ គឺមានការឌីស្សាញស្រដៀងគ្នាទៅនឹងស្មាតហ្វូន Nova 15 series អញ្ចឹង។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ រូបរាងចតុកោណកែងជាមួយនឹងកាមេរ៉ាមូលនៅខាងក្រោយ (ស្មាតហ្វូននេះមានពណ៌ខ្មៅ)។ រូបភាពទម្លាយនេះ បានបង្ហាញថា ស្មាតហ្វូន Nova 16 នេះមានពណ៌ Gradient នៅខាងក្រោយដែលបង្កើនភាពទាក់ទាញកាន់តែខ្លាំងទៅលើស្មាតហ្វូននេះ។

Article image
ស្មាតហ្វូនជំនាន់ថ្មី Nova 16 Series នេះ នឹងបង្ហាញខ្លួននៅថ្ងៃទី 1 ខែមិថុនាខាងមុខនេះ។ ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិននេះ អាចនឹងចាប់ផ្តើមយុទ្ធនាការ Pre-launch ទៅលើស្មាតហ្វូនថ្មីនេះ នៅសប្តាហ៍ក្រោយផងដែរ។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះនឹងទម្លាយនាពេលប៉ុន្មានថ្ងៃខាងមុខនេះ៕
Huawei Nova 16 Series នឹងបង្ហាញខ្លួននៅថ្ងៃទី 1 ខែមិថុនាខាងមុខនេះហើយ