ស្វែងរកពួកយើង:

Loading Ad...

Huawei Nova 16 Series ត្រៀមសម្ពោធថ្ងៃ 1 ខែមិថុនានេះ ខណៈដែល Nova 16 Pro មកជាមួយពណ៌ Sky Blue ទៀតផង

ដោយ

ជុំ ប៉េងលីន

25 ឧសភា 2026 04:24 ល្ងាច

អាន 2 នាទី

Article image

យោងតាមព័ត៌មានថ្មីៗនេះ បានបញ្ជាក់ថា Huawei បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Huawei Nova 16 series នៅក្នុងពេលឆាប់ៗនេះហើយ។ តាមដំណឹងចុងក្រោយនិយាយថា Huawei Nova 16 series នឹងមកដល់ទីផ្សារប្រទេសចិននៅថ្ងៃទី 1 ខែមិថុនាខាងមុខនេះ រួមជាមួយនិងផលិតផលថ្មីៗជាច្រើនទៀតដូចជា MatePad Pro Max tablet និងនាឡិកាថ្មី Supernova smartwatch ផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុននេះ ក៏បានបញ្ចេញពណ៌ថ្មី “Sky Blue” ទៅលើម៉ូដែល Nova 16 Pro ផងដែរ។ ជម្រើសពណ៌ថ្មីនេះ គឺមានការលាយបញ្ចូលគ្នាជាមួយនិងពណ៌ខៀវ ហើយនិងពណ៌សឆ្នូតៗបែបសិល្បៈមើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។ និយាយពីម៉ូឌុលកាមេរ៉ាវិញ ក៏ដាច់ចេញពីគ្នាផងដែរ គឺមាន 2 ដែលមានស៊ុមខ្មៅនលើម៉ូឌុលកាមេរ៉ានិមួយៗ។ ស្មាតហ្វូននេះមានសិនស័រ 3 គ្រាប់ និងមាន LED light មកជាមួយផងដែរ។

Article image
យោងតាមរបាយការណ៌មុននេះ ធ្លាប់បានបញ្ជាក់ថា គ្រួសាររបស់ Nova 16 គឺមាន 3 ម៉ូដែលរួមមាន Nova 16, Nova 16 Pro និង Nova 16 Pro Max។ ខណៈមានការបង្ហើបថា Huawei គឺបានលុបចោលនូវម៉ូដែល Ultra ហើយ ដោយម៉ូដែលស្តង់ដារ Nova 16 និង Nova 16 Pro អាចនឹងមកជាមួយពណ៌ខ្មៅ black, white, blue និង gradient finish។ សម្រាប់ top-end អាចនឹងមិមាន gradient នោះទេ គឺមានតែ black, white និង blue ប៉ុណ្ណោះ។

Article image
Nova 16 Pro Max ត្រូវគេរំពឹងថា នឹងបំពាក់នូវអេក្រង់ទំហំ 6.84 អ៊ីងកម្រិត 1.5K LTPO display ហើយនិងមានការប្រើប្រាស់នូវបន្ទះឈីប 9000-series រួមនិងថាមពលថ្មទំហំ 7000mAh។ នៅលើ Nova 16 Pro Max នេះ ក៏មានកាមេរ៉ាគោល 200MP គាំទ្រដោយសិនស័រ 1/1.28-inch អ៊ីង និងមានឡែន periscope telephoto lens និង multispectral sensor ផងដែរ។ ស្មាតហ្វូននេះ ក៏មាន wireless charging មកជាមួយដូចគ្នា។