
កាលពីថ្ងៃទី 5th ក្រុមហ៊ុន Huawei បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Nova Flip ដែលមានការឌីស្សាញអេក្រង់ខាងក្រៅរាងជាការ៉េ ហើយនិងមានការពង្រឹងលើកាមេរ៉ា ព្រមទាំងមានថ្មធំ រួមជាមួយនិងការឌីស្សញរូបរាងខាងក្រៅមើលទៅពិតជាទាក់ទាញខ្លាំងមែនទែន។ Huawei Nova Flip ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ បានបង្ហាញនូវការចាប់អារម្មណ៌ទៅលើអេក្រង់ខាងក្រៅដែលមានរាងជាការ៉េ។ សម្រាប់រូបរាងទាំងមូលនៃម៉ូដែលនេះ គឺមិនខុសពី Pocket 2 និងម៉ូដែលផ្សេងៗទៀតនោះទេ។
ជាមួយនិងការបង្ហាញខ្លួននៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បាន Huawei Nova Flip នេះ គឺមានជម្រើស 4 ពណ៌ រួមមានដូចជា New Green ដែលជា Star color និង Zero White, Sakura Pink ហើយនិង Starry Black។ ស្មាតហ្វូននេះមានមពស់ 169.77 នៅពេលបើក និងកម្រ៉ាស់ 87.76 នៅពេលបត់។ ស្មាតហ្វូននេះមានទទឹងខ្លួន 75.4mm ជាមួយនិងកម្រ៉ាស់ខុសគ្នាទៅលើម៉ូដែលស្បែក និងម៉ូដែលកញ្ចក់។ សម្រាប់ម៉ូដែលស្បែក គឺមានម្រ៉ាស់ 15.08mm នៅពេលបត់ និងនៅពេលដែលបើកមានកម្រ៉ាស់ 6.88mm ហើយនិងមានទម្ងន់ 195grams។ ចំពោះម៉ូដែលកញ្ចក់វិញ គឺមានកម្រ៉ាស់ 15.12mm នៅពេលដែលបត់ និង 6.9mm នៅពេលដែលបើក ហើយនិងមានទម្ងន់ 199gram។

និយាយពីអេក្រង់ខាងក្នុងវិញ គឺមានទំហំ 6.94-អ៊ីង រត់បានល្បឿនចាប់ពី 1Hz-120 Hz Adaptive refresh rate។ អេក្រង់នេះអាចបង្ហាញចេញបានទំហំ 2690×1136 pixels resolution។ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងមកជាមួយនូវ SuperMotion និង SuperVision រួមជាមួយនិង AI Image HDR សម្រាប់ដំណើរការនៅលើ visual effects ថែមទៀតផង។ អេក្រង់នេះ ទ្រទ្រង់ជាមួយនិកង Turbo 4.0 សម្រាប់ការចុះប៉ះទៅលើអេក្រង់។ ចំពោះអេក្រង់ខាងក្រៅវិញ គឺមានអេក្រង់ប្រភេទ OLED មានទំហំ 2.14 អ៊ីង ប្រៀបធៀបជាមួយនិងអេក្រង់ Pocket 2 មានទំហំត្រឹមតែ 1.15 អ៊ីង ប៉ុណ្ណោះ។ អេក្រង់នេះ បង្ហាញចេញបានទំហំ 480x480 pixels resolution ហើយនិងមានការទ្រទ្រង់ជាមួយនិង P3 wide color gamut ទៀតផង។

និយាយពីគន្លឺភ្ជាប់អេក្រង់វិញ ក្រុមហ៊ុន Huawei បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីនេះ គឺជាម៉ូដែលដំបូងគេដែលមានការទទួលបាននូវវិញ្ញាបនបត្រធ្វើតេស្តទៅលើភាពធន់ដល់ទៅ 1.2 លានដង ពីស្ថាប័ន Swiss SGS។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រើប្រាស់នូវគន្លឹះប្រភេទតំនក់ទឹក ដែលភាពមានធន់ ហើយនិងបង្ហាញអេក្រង់ខាងក្នុងមានភាពរាបស្មើរ។ សម្រាប់ការឌីស្សាញខាងលើនេះ គឺបានធ្វើអោយស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ មានភាពងាយស្រួលនៅក្នុងការបត់ចេញចូលបាន។ ស្មាតហ្វូនអេក្រង់បត់បាន Nova Flip នេះក៏មានការនាំមកនូវប្រព័ន្ធការពារភាពធន់ Super Anti-Collision ថែមទៀតផង។

Huawei Nova Flip មានកាមេរ៉ាក្រោយភ្លោះ ដោយកាមេរ៉ាគោលមានទំហំ 50MP (f/1.9 aperture) RYYB primary shooter និងគ្រាប់ទីពីរមានទំហំ 8MP ultra-wide lens (f/2.2 aperture) អាចថតបានមុំ 112-Degree។ កាមេរ៉ាខាងលើនេះ គឺមានមុខងារហ៊្សូម 10x digital zoom និងមានមុខងារ Shooting modes កម្រិត Pixel ខ្ពស់ ព្រមទាំងអាចថត Macro កម្រិត 2cm ទៀតផង។ និយាយពីកាមេរ៉ាសែលហ្វីវិញ នៅលើស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 32MP selfie lens (f/2.2 aperture) ស្ថិតនៅក្នុងរន្ធមួយគ្រាប់នៅលើអេក្រង់ខាងក្នុង។ អ្នកប្រើប្រាស់ក៏អាចផលិតរូបភាពបែប Portrait, Panoramic, Voice-activated capturing និង Timed photography ផងដែរ។

ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ ក៏មានការទ្រទ្រង់ជាមួយនិង Da Vinci Portrait Engine 2.0 នៅលើកាមេរ៉ាមុខថែមទៀតផង។ មុខងារនេះ នឹងជួយអោយការផលិតរូបសែលហ្វីបានកាន់តែ Shape, Color, Texture, Light និង Painting ជាដើម។

ស្មាតហ្វូន Nova Flip មានថ្មទំហំ 4400mAh គាំទ្រនូវកម្លាំងសាក 66W super fast charging ហើយនិងមានការគាំទ្រដោយ Turbo 2.0 service for a durable experience ផងដែរ។ នៅលើស្មាតហ្វូននេះ មានការទ្រទ្រង់ជាមួយនូវស្បែក HarmonyOS 4.2 ហើយនិងមានការគាំទ្រដោយបច្ចេកវិទ្យា AI សម្រាប់កាមេរ៉ា និងការទំនាក់ទំនងថែមទៀតផង។ ជាមួយគ្នានេះ នៅលើស្មាតហ្វូននេះ ក៏នូវមានមុខងារថ្មី Call Fun Display សម្រាប់ប្រើប្រាស់នៅលើអេក្រង់ខាងក្រៅ ហើយនិង Image retouch features សម្រាប់ Optical framework ទៀតផង។ អេក្រង់ខាងក្រៅនេះ គឺមានការបង្ហាញនូវទម្រង់ថ្មីៗ ដូចជា Call Fun Display, Cute Pet, Custom Style ហើយនិង Interactive Themes។

Huawei Nova Flip បង្ហាញវត្តមានជាមួយទំហំ 3 ផ្សេងគ្នា ដោយ 12GB+256GB មានតម្លៃ 5288 យ៉ន់ និងទំហំ 12GB+512GB តម្លៃ 5688 យ៉ន់ ហើយនិងទំហំ 12GB+1TB មានតម្លៃ 6488 យ៉ន់។ ស្មាតហ្វូននេះ នឹងមានលក់ជាផ្លូវការនៅប្រទេសចិននាថ្ងៃទី 9th ខែសីហាខាងមុខនេះហើយ។
