
នៅទីបំផុត ក្រុមហ៊ុន Huawei បានចាប់ផ្តើមទទួលការកម្មង់ទិញមុន (pre-order) ទៅលើស្មាតហ្វូនបត់បាន Nova Flip foldable។ ចាប់ពីថ្ងៃនេះ អ្នកប្រើប្រាស់អាចធ្វើការកក់ទិញស្មាតហ្វូននេះបានហើយមុនការប្រកាសលក់ជាផ្លូវការចូលមកដល់។ ជាមួយនិងការកក់នេះ លោកអ្នកគ្រាន់តែធ្វើការកក់ប្រាក់ និងជ្រើសរើសនូវពណ៌ ទំហំដែលអ្នកត្រូវការ អ្នកអាចធ្វើការកក់ទិញស្មាតហ្វូននេះបានភ្លាមៗ។
ថ្មីៗនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ ក៏ទើបតែប្រកាសអំពីការកម្មង់ទិញមុន (pre-order) ទៅលើស្មាតហ្វូន Huawei Nova Flip នៅលើ Weibo ដោយមានការបញ្ជាក់ពាក្យថា ‘Pay attention to the new life and the new trend. #HuaweinovaFlip# will open for reservations at 16:08 today. Please stay tuned for #novaFlip’ ដែលនេះបង្ហាញថា ស្មាតហ្វូននេះ គឺចាប់ផ្តើមទទួលការកក់ជាផ្លូវការហើយ!

ការកម្មង់ទិញមុន (pre-order) ទៅលើស្មាតហ្វូន Huawei Nova Flip នេះ គឺមាន 2 ទំហំគឺ 256GB និង 512GB ។ ស្មាតហ្វូនទាំង 2 នេះមានរ៉េមទំហំ 12GB ។ សម្រាប់អតិថិជនដែលបានទិញស្មាតហ្វូននេះ នឹងទទួលបាននូវការដឹកជញ្ជូនឥតគិតថ្លៃ 100 Nova Flip mini bags និងឆ្នាំងសាក 1000-gallium nitride chargers ថែមទៀតផង នៅក្នុងអំឡុងពេលនៃការកម្មង់ទិញមុននេះ។ អ្នកអាចចូលទៅកាន់ហាង VMall និងធ្វើការកក់ទៅលើស្មាតហ្វូននេះបាន។

ក្រុមហ៊ុន Huawei នឹងចាប់ផ្តើមការដឹកជញ្ជូនស្មាតហ្វូននេះនៅថ្ងៃទី 10 ខែសីហានេះ។ បច្ចុប្បន្ននេះ វាមិនទាន់មានការបញ្ជាក់អំពីការចុះតម្លៃទៅលើស្មាតហ្វូន clamshell នេះនៅឡើយទេ។ លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូននេះនៅមិនទាន់ប្រកាសអោយដឹងនៅឡើយទេ។

ស្មាតហ្វូននេះ នឹងមានកាមេរ៉ាខាងក្រោយទំហំ 50MP មុខងារ AI ជាច្រើន និងប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.2។ លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូននេះ គឺមានអេក្រង់ខាងក្រៅ 2.1-inch cover ជាមួយនឹងកម្រិតភាពច្បាស់ 480x480 pixels ។ អេក្រង់ខាងមុខរបស់ស្មាតហ្វូននេះគឺមានវិមាត្រ 6.9-inch ជាមួយនឹងកម្រិតភាពច្បាស់ 2690 x 1136 pixels resolution ៕
