ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Huawei P60 series ត្រូវគេរាយការណ៌ថា នឹងមានការបំពាក់រ៉េមទំហំធំដល់ទៅ 12GB

ដោយ

Koun Jab Luffy

02 មីនា 2023 11:50 ព្រឹក

អាន 2 នាទី

នៅពេលនេះ Huawei P60 series បាននឹងកំពុងតែធ្វើដំណើរមកកាន់ទីផ្សារស្មាតហ្វូនជំនាន់ថ្មីសម្រាប់ឆ្នាំនេះហើយ។ ស្មាតហ្វូននេះត្រូវបានគេរាយការណ៌ថា នឹងមានរ៉េមទំហំ 12GB សម្រាប់ម៉ូដែលស្តង់ដារ។ ការផ្លាស់ប្តូរទំហំរ៉េមនេះ គឺធ្វើឡើងអោយស្របទៅតាមការវិវត្តន៌នៃស្មាតហ្វូនបច្ចុប្បន្ន ពីព្រោះមានក្រុមហ៊ុនខ្លះបានប្រើប្រាស់រ៉េមទំហំដល់ទៅ 18GB រួចហើយ។
Article image
យោងតាមអ្នកទម្លាយជាច្រើនបាននិយាយថា នៅពេលនេះ ស្មាតហ្វូន Huawei P60 series កំពុងតែស្ថិតក្នុងសង្វាក់ផលិតកម្មជាមួយរ៉េម 12GB ដែលការផលិតនឹងចាប់ផ្តើមពីខែនេះហើយ ដែលនេះគឺជាដំណឹងល្អសម្រាប់ក្រុមហ៊ុន និងអ្នកប្រើប្រាស់ដែលជាហ្វេនរបស់ Huawei។
Article image
គួរបញ្ជាក់ថា បើមើលទៅលើស្មាតហ្វូនជំនាន់មុន Huawei P50 series ដែលបានបង្ហាញវត្តមានកាលពីខែកក្កដាឆ្នាំ 2021 នោះ គឺមានការប្រើប្រាស់រ៉េមត្រឹមតែ 8GB ប៉ុណ្ណោះ ទាំងម៉ូដែលស្តង់ដារ និងម៉ូដែល Pro។ បន្ទាប់មកក្រុមហ៊ុននេះក៏បន្តបញ្ចេញនូវម៉ូដែលពិសេសមួយទៀតសម្រាប់ទំហំរ៉េម 12GB។ ហើយបើនិយាយពីស្មាតហ្វូនបាត់បាន និងម៉ូដែលHuawei Mate 50 series ក៏បានបង្ហាញវត្តមានជាមួយរ៉េមទំហំ 8GB ដូចគ្នា។ ដូច្នេះ រង់ចំាមើលថា តើក្រុមហ៊ុន Huawei ពិតជាមានការប្រើប្រាស់រ៉េមដែលមានទំហំធំសម្រាប់ Huawei P60 series ដែរឬទេ ស្របពេលដែលមានការបញ្ជាក់ច្បាស់ថា ស្មាតហ្វូននេះអាចនឹងមានវត្តមានឆាប់ៗនេះហើយ។

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

St 276, Phnom Penh, Cambodia

លេខទូរស័ព្ទ

015 504 171

អ៊ីមែល

info: [email protected]

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Huawei P60 series ត្រូវគេរាយការណ៌ថា នឹងមានការបំពាក់រ៉េមទំហំធំដល់ទៅ 12GB