ស្វែងរកពួកយើង:

Huawei P70 Art ទំនងជានឹងបំពាក់សែនស័រខ្នាត 1-អ៊ីង របស់ Sony ព្រមទាំងគាំទ្របច្ចេកវិទ្យា Satellite Connectivity ជំនាន់ថ្មីទៀតផង

ដោយ

Koun Jab Luffy

04 មេសា 2024 09:46 ព្រឹក

អាន 2 នាទី

Article image
Huawei ត្រូវបានគេដឹងថា នឹងមានការធ្វើដាក់បង្ហាញស្មាតហ្វូនជំនាន់ថ្មីក្នុងពេលឆាប់ៗនេះ។ ដោយស្មាតហ្វូនជំនាន់ថ្មីនេះ គឺជា Huawei P70 Series ដែលរួមមានដូចជា P70, P70 Pro និង P70 Art ជាដើម។ កំពូលស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានគេរាយការថា នឹងមានការបំពាក់នូវបច្ចេកវិទ្យាបន្ទះឈីបជំនាន់ថ្មី Kirin ជាមួយការឌីស្សាញប្រព័ន្ធកាមេរ៉ាថ្មីប្លែកបែប Unique រួមនឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាថ្មីៗជាច្រើផ្សេងទៀត។
ដូចជានៅពេលនេះ មានការទម្លាយចេញនូវទម្រង់នៃការឌីស្សាញនៃប្រព័ន្ធកាមេរ៉ាក្រោយរបស់ម៉ូដែល Huawei P70 Art។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេទម្លាយថា នឹងស្រោបផ្ទៃខ្នងក្រោយដោយកញ្ចក់ ជាមួយការឌីស្សាញកញ្ចប់លែនកាមេរ៉ាថ្មីប្លែកទាក់ទាញជាងជំនាន់មុន។ បន្ថែមពីនេះ Huawei P70 Art ត្រូវបានគេដឹងទៀតថា នឹងបំពាក់សែនស័រកាមេរ៉ាទំហំធំ ព្រមទាំងភ្ជាប់ជាមួយកម្រិត aperture ធំថែមទៀតផង។
Article image
ប្រភពទម្លាយថា Huawei P70 Art ទំនងជានឹងប្រើប្រាស់នូវសែនស័រខ្នាត 1-inch របស់ Sony ស៊េរី IMX989 ដែលជាសែនស័រធំបំផុតមិនធ្លាប់មានប្រើនៅលើស្មាតហ្វូនរបស់ Huawei ពីមុនមក។ ហើយសែនស័រកាមេរ៉ាស្មាតហ្វូនជំនាន់ថ្មី ក៏មានគាំទ្រប្រព័ន្ធបច្ចេកវិទ្យា variable aperture technology ដែលនឹងធ្វើឲ្យការចាប់ប្លង់រូបភាពនៅទីតាំងខ្សោយពន្លឺបានច្បាស់ម៉ដ្ឋល្អបំផុត។
បន្ថែមពីនេះ Huawei P70 Art ក៏នឹងគាំទ្របច្ចេកវិទ្យាតភ្ជាប់ប្រព័ន្ធបណ្តាញផ្កាយរណបជំនាន់ថ្មី New Satellite Technology ថែមទៀតផង ដែលអាចនឹងគាំទ្រការតភ្ជាប់ប្រព័ន្ធសេវាផ្កាយរណបបានគ្រប់ទីកន្លែងនៅលើភពផែនដី។ Huawei P70 Art ត្រូវបានគេដឹងថា នឹងបំពាក់បច្ចេកវិទ្យាអេក្រង់ដែលគាំទ្រកម្រិតបង្ហាញ 1.5K នៅលើអេក្រង់គែមកោងទាំងបួន Quad-Curved Display អាចមានទំហំចន្លោះពី 6.58-inch ទៅ 6.8-inch 2.5D-LTPO Display បំពាក់បច្ចេកវិទ្យាឈីបជំនាន់ថ្មី 5G HiSilicon Kirin 9000S។
Article image
យ៉ាងណាមិញបើតាមប្រភពព័ត៌មានថ្មីៗនេះ បាននិយាយថា Huawei ទំនងជានឹងលប់ចោលការរៀបចំព្រឹត្តិការណ៍បង្ហាញ P70 Series ដោយក្រុមហ៊ុនទំនឹងជានឹងរៀបចំព្រឹត្តិការណ៍តាមរយះផ្សាយបន្តផ្ទាល់ (on Air Livestream event) ជំនូសវិញ។ ជាងនេះទៅទៀត Huawei ក៏នឹងមានការដាក់បង្ហាញផលិតផលថ្មីៗចំនួន 10 ផ្សេងទៀត នៅថ្ងៃប្រកាសចេញ P70 Series៕