ស្វែងរកពួកយើង:

Huawei P70 Series ត្រូវគេទម្លាយថា នឹងមានបំពាក់នូវសិនស័រ កាមេរ៉ា Periscope Macro Mode

ដោយ

Koun Jab Luffy

06 កុម្ភៈ 2024 08:30 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series នឹងមានការបំពាក់នូវសិនស័រថ្មីសម្រាប់កាមេរ៉ា Periscope lens ដែលមានសមត្ថភាពខ្ពស់ ហើយនឹងមានការពង្រឹងទៅលើមុខងារ Periscope Macro Mode នៅលើ Board ថែមទៀតផង។ ជាមួយគ្នានេះ ក៏មានការបន្ថែមថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺដូចគ្នាទៅនឹងម៉ូដែលជំនាន់មុនៗនៃស្មាតហ្វូន Huawei P-Series អញ្ចឹងដែរ ដោយម៉ូដែលថ្មីនេះ នឹងមានបំពាក់នូវកម្រិតហ៊្សូមខ្លាំងក្លាបំផុត។
ទាក់ទងនឹងមានព័ត៌មាននេះ យោងតាមការបង្ហោះរបស់អ្នកទម្លាយ @SmartPikachu បានអោយដឹងថា ស្មាតហ្វូន Huawei P70 Series នេះ អាចនឹងមានបំពាក់នូវ Periscope Macro Mode ដូចគ្នា។ ដូច្នេះជាមួយនិងការនាំមកនូវមុខងារថ្មីនេះ អ្នកប្រើប្រាស់អាចថតរូបភាពបានយ៉ាងល្អនៅលើស្មាតហ្វូន Huawei P70 Series ជាក់ជាមិនខាន។ សម្រាប់ការតម្លើងនូវមុខងារកាមេរ៉ា Periscope Macro mode នៅពេលនេះ ត្រូវបានគេបញ្ជាក់ថា នេះគឺជាមុខងារកាមេរ៉ាដ៏សំខាន់មួយរបស់ស្មាតហ្វូន Huawei ដោយសារមុខងារនេះ អាចធ្វើការបង្កើនទៅលើកម្រិត optical zoom បានខ្ពស់ នៅក្នុងការពង្រឹងទៅលើការថត macro សម្រាប់ចាប់រូបភាព close-up។
Article image
សូមជំរាបផងដែរថា ក្រុមហ៊ុន Huawei ក៏បានធ្វើការ upgrade ទៅលើ periscope lens នេះ សម្រាប់ស្មាតហ្វូន Huawei P60 Pro ដែលជាម៉ូដែលប្រណិតរបស់ខ្លួនរចមកហើយ។ នៅលើស្មាតហ្វូនលំដាប់ខ្ពស់មួយនេះ ក៏នឹងមានការដាក់អោយប្រើប្រាស់នូវប្រព័ន្ធ ultra-lighting telephoto system ដែលមានការទ្រទ្រង់ជាមួយនឹងសិនស័រ F/2.1 Aperture ផងដែរ។ ដូច្នេះជាមួយនិងការទម្លាយព័ត៌មានថ្មីខាងលើនេះ យើងអាចនឹងឃើញនូវការផ្លាស់ប្តូរនេះ នៅលើស្មាតហ្វូន Huawei P70 Series។ ជាមួយគ្នានេះក៏មានរបាយការណ៍ជាច្រើន បានបញ្ជាក់ថា ស្មាតហ្វូន  Huawei P70 series នេះ អាចនឹងមានការប្រើប្រាស់នូវឡែនកាមេរ៉ា Periscope ទំហំ 100mm ដែលអាចហ៊្សូមបានជាមួយនឹង 4x Zoom ថែមទៀតផង៕
Huawei P70 Series ត្រូវគេទម្លាយថា នឹងមានបំពាក់នូវសិនស័រ កាមេរ៉ា Periscope Macro Mode