ស្វែងរកពួកយើង:

Huawei P70 Series ត្រូវបានគេទម្លាយថា ប្រើប្រាស់នូវកូដឈ្មោះ ‘AH’ ហើយអាចនឹងបង្ហាញវត្តមានឆាប់ៗនេះហើយ

ដោយ

Koun Jab Luffy

26 មីនា 2024 05:04 ល្ងាច

អាន 2 នាទី

Article image
យោងតាមការចែកចាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series គឺប្រើប្រាស់នូវកូដឈ្មោះ ‘AH’។ ព័ត៌មានខាងលើនេះ គឺបានចេញផ្សាយដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះផ្ទាល់តែម្តង គឺតាមរយៈនៃវេទិកាជាមួយនិងអ្នកប្រើប្រាស់របស់ខ្លួន ដោយបញ្ជាក់ថា នេះគឺជាជំនាន់ថ្មីរបស់ P-Series។
ទាក់ទងនិងព័ត៌មានថ្មីនេះ អ្នកទម្លាយ @FixedFocus បាននិយាយថា មកដល់ពេលនេះ គឺមិនមានតែអ្នកប្រើប្រាស់ទូទៅទេ ដែលរង់ចាំស្មាតហ្វូនថ្មីនេះនោះទេ សូម្បីតែបុគ្គលិករបស់ក្រុមហ៊ុន Huawei ក៏បានទន្ទឹងរង់ចាំការមកដល់ស្មាតហ្វូនជំនាន់ថ្មីដែលមានលេខកូដ AH នេះដែរ។ ជាមួយគ្នានេះ អ្នកលេងប្លុកមួយរូប ក៏បានបញ្ជាក់ដែរថា AH គឺពិតជាកូដឈ្មោះរបស់ស្មាតហ្វូន Huawei P70 Series នេះដូចគ្នា។
Article image
ផ្អែកតាមព័ត៌មានជាច្រើនខាងលើនេះ មានការបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺអាចនឹងត្រៀមខ្លួននៅក្នុងប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃ P-Series នេះនៅដើមខែមេសាខាងមុខនេះហើយ។ គួរបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុននេះនៅមិនទាន់មាការបញ្ជាក់ជាផ្លូវការណាមួយពីការប្រកាសចេញនូវស្មាតហ្វូននេះនៅឡើយទេ ដោយគ្រាន់តែបញ្ចេញនូវរបាយការណ៌មួយចំនួនថា នឹងមានស្មាតហ្វូន Huawei P70 Series បង្ហាញខ្លួនៅលើទីផ្សារ ដូចជា Mate 60 models អញ្ចឹង។
ទាក់ទងនឹងស្មាតហ្វូននេះដែរ មានការក្រុមហ៊ុនស្រាវជ្រាវមួយចំនួន បានញ្ជាក់ថា ក្រុមហ៊ុន Huawei បាននឹងកំពុងតែត្រៀមខ្លួសម្រាប់សង្វាក់ផលិតកម្មទៅលើ Huawei P70 handsets នេះហើយ ដោយថែមទាំងមានការគម្រោងនឹងបង្កើនស្តុកកាន់តែច្រើនទៅលើស្មាតហ្វូននេះថែមទៀតផង។ ស្មាតហ្វូននេះត្រូវបានគេរាយការណ៌ថា នឹងមានការអាប់ដែតខ្លាំងជាងមុន ទាំងទៅកាមេរ៉ា periscope sensors បន្ទះឈីប Kirin 5G រួមនិង variable aperture ក៏ដូចជាការឌីស្សាញរូបរាង និងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ជាដើ។
Huawei P70 Series ត្រូវបានគេទម្លាយថា ប្រើប្រាស់នូវកូដឈ្មោះ ‘AH’ ហើយអាចនឹងបង្ហាញវត្តមានឆាប់ៗនេះហើយ