ស្វែងរកពួកយើង:

Huawei P70 Series នឹងប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀត តាមរយៈការ upgrade ទៅលើកាមេរ៉ា Periscope Telephoto lens

ដោយ

Koun Jab Luffy

09 មីនា 2024 08:52 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ មានព័ត៌មានថ្មីមួយអំពីស្មាតហ្វូន Huawei P70 Series បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចនឹងបង្កើតនូវសម្ពាធថ្មីសម្រាប់គូប្រជែងជាច្រើនរបស់ខ្លួនតាមរយៈមុខងារកាមេរ៉ា និង Periscope Telephoto lens ដ៏ខ្លាំងក្លារបស់ខ្លួន។ ស្មាតហ្វូន Huawei P- Series ថ្មីនេះ អាចនឹងក្លាយជាអ្នកផ្លាស់ប្តូរហ្គេមដ៏ធំនេះ នៅលើទីផ្សារស្មាតហ្វូន។ ក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏មានការផ្តោតខ្លាំងទៅលើ Periscope Lenses នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។
យោងតាមអ្នកទម្លាយ @FixedFocus បាននិយាយថា ស្មាតហ្វូន Huawei P70 Series នេះ នឹងប្រជែងជាមួយនឹងដៃគូជាច្រើនរបស់ខ្លួន ជាមួយនឹងការ Upgrade ទៅលើ Periscope Telephoto Lens។ អ្នកប្រើប្រាស់មួយចំនួននិយាយថា ក្រុមហ៊ុន Huawei អាចនឹងបង្កើនទៅលើសមត្ថភាពនៃ Periscope Telephoto នៅលើស្មាតហ្វូន P70 Art ផងដែរ។ ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ស្មាតហ្វូន Huawei P70 នេះអាចនឹងក្លាយជាស្មាតហ្វូន Flagship ថ្មីដែលមានបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់បំផុតមិនធ្លាប់មាននោះទេ។
ខាងក្រោមនេះគឺជា Periscope Parameters សម្រាប់ស្មាតហ្វូន P70៖
Huawei P70/Pro – 12MP Periscope Telephoto Lens
Huawei P70 Art – 50MP Periscope Telephoto Lens
ក្រុមហ៊ុននេះ អាចនឹងប្រើប្រាស់នូវឡែន Periscope Sensor កម្រិត 100mm ដែលមានការគាំទ្រជាមួយនឹងបច្ចេកវិទ្យាហ៊្សូមបាន 4x Zoom ហើយក្នុងនោះក៏មាន Periscope Macro mode ក្នុងការបង្កើនទៅលើសមត្ថភាពនៃការថតរូបភាពកាន់តែអស្ចារ្យ ការចាប់រូបភាពបានច្បាស់ជាងមុន និងការផ្តោតបានកាន់តែច្បាស់ជាងមុនក្នុងកម្រិតខ្ពស់បំផុត៕
Huawei P70 Series នឹងប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀត តាមរយៈការ upgrade ទៅលើកាមេរ៉ា Periscope Telephoto lens