ស្វែងរកពួកយើង:

Huawei P70 Series អាចនឹងមាន 4 ម៉ូដែលដោយក្នុងនោះក៏មានការបង្ហាញខ្លួន P70 Pro+ ផងដែរ

ដោយ

Koun Jab Luffy

29 មករា 2024 11:39 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមដំណឹងថ្មីមួយ បាននិយាយថា ស្មាតហ្វូន Huawei P70 series ដែលជាម៉ូដែលប្រណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងមានការប្រកាសចេញនៅលើទីផ្សារជាមួយនិងជម្រើស 4 ម៉ូដែល ដោយច្រើនជាងជំនាន់មនត្រឹមតែ3  ម៉ូដេលប៉ុណ្ណោះ។ ការបន្ថែមនូវចំនួនសមាជិកថ្មីនេះ ត្រូវបានគេវាយតម្លៃថា អាចនឹងក្លាយជារឿងដ៏សំខាន់មួយនៃស្មាតហ្វូនត្រកូល Flagship របស់ Huawei។
បើតាមការបញ្ជាក់របស់អ្នកទម្លាយ  @FixedFocus នៅលើ Weibo បានអោយដឹងថា ស្មាតហ្វូន Huawei P70 series នេះគឹអាចនឹងមានម៉ូដែល Ultimate Design version ថ្មីមួយទៀត ដែលមានឈ្មោះហៅថា P70 Pro+។ ម៉ូដែលថ្មីនេះ អាចនឹងក្លាយជាការវិលត្រឡប់នៃម៉ូដែល Plus សម្រាប់ស្មាតហ្វូននៅក្នុងត្រកូល Huawei P-series។ ការបែកធ្លាយព័ត៌មានថ្មីនេះអាចនឹងក្លាយជារឿងដ៏ល្អសម្រាប់អ្នកប្រើប្រាស់ក្នុងការជ្រើសរើសទៅតាមតម្រូវការរបស់ខ្លួន។
សូមជំរាបថា កន្លងមក ក្រុមហ៊ុន Huawei ក៏ធ្លាប់បានបង្ហាញចេញនូវម៉ូដែល Plus សម្រាប់ស្មាតហ្វូណនៅក្នុងត្រកូលស្មាតហ្វូន P-series ផងដែរ កាលនោះ គឺជំនាន់ស្មាតហ្វូន P9 ហើយបន្ទាប់មកក៏មានការបង្ហាញម៉ូដែល Plus នេះ នៅក្នុងត្រកូលស្មាតហ្វូន P40 series ផងដែរ។ ដូច្នេះផ្អែកលើការបែកធ្លាយនេះ ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវម៉ូដែល Plus នៅលើស្មាតហ្វូន Huawei P70 Series ដូចគ្នា។ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ច្បាស់នោះទេថា ក្រុមហ៊ុននេះ អាចនឹងបញ្ចូលគ្នានៃម៉ូដែល Art និង Plus នៅឡើយទេ។ បើដូចនេះមែនស្មាតហ្វូនថ្មីនេះ អាចនឹងមានម៉ូដែល Huawei P70, P70 Pro, P70 Pro+ និង P70 Art។
គួរបញ្ជាក់ថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន បានបង្ហាញនូវស្មាតហ្វូនចំនួន 3 ម៉ូដែលសម្រាប់ស្មាតហ្វូន P60 Series ដែលមានម៉ូដែលស្តង់ដារ Standard, Pro និង Art version។ស្មាតហ្វូនទាំង 3 ម៉ូដែលនេះ គឺមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 1 octa-core អេក្រង់ 6.67-អ៊ីង OLED និងមានការប្រើប្រាស់នូវបច្ចេកវិទ្យាផ្កាយរណប two-way satellite SMS ថែមទៀតផង។ សម្រាប់ស្មាតហ្វូន Huawei P70 Series វិញ បើតាមការចែកចាយព័ត៌មានកន្លងមក គឺមានការបញ្ជាក់ថា ស្មាតហ្វូននេះ មានការបំពាក់នូវកាមេរ៉ាថ្មីសម្រាប់គ្រប់ម៉ូដែលទាំងអស់របស់ខ្លួន។
សម្រាប់ម៉ូដែល Art គឺនឹងប្រើប្រាស់នូវសិនស័រ IMX 989 sensor និងមានការទ្រទ្រង់ជាមួយនូវកញ្ចក់ glass-plastic hybrid lens ខណៈពេលដែលម៉ូដែលផ្សេងទៀត នឹងប្រើប្រាស់នូវកាមេរ៉ា OV50H និង OV50K lens។ ស្មាតហ្វូន P70 អាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9000s ថែមទៀតផង៕