ស្វែងរកពួកយើង:

Huawei P70 Series អាចនឹងមានពណ៌ថ្មី ‘Light Purple’ និងពណ៌ ‘Natural Platinum’

ដោយ

Koun Jab Luffy

10 កុម្ភៈ 2024 01:55 រសៀល

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីនៅពេលនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Huawei P70 series នឹងមានប្រកាសចេញនូវជម្រើសពណ៌ថ្មី light purple និង natural platinum។ ក្នុងចំណោមពណ៌តាំងពីរនេះ មានពណ៌មួយត្រូវបានគេនិយាយថា គឺពណ៌ដំបូងរបស់ក្រុមហ៊ុននេះ ហើយក៏នឹងធ្វើអោយមានភាពទាក់ទាញបំផុតសម្រាប់ស្មាតហ្វូននេះ។ សូមជំរាបថា មកដល់ពេលនេះ ការរចនារូបរាងរបស់ Huawei P70 series នៅមិនទាន់មានការទម្លាយច្រើននោះទេ។
បើតាមការបង្ហាះនៅលើ Weibo តាមរយៈអ្នកទម្លាយ @FixedFocus បានបង្ហាញថា ស្មាតហ្វូន Huawei P70 Series នឹងមានការបបង្ហាញខ្លួនជាមួយនិងជម្រើសពណ៌ថ្មី Light Purple និងពណ៌ Dreamy Platinum ហើយនៅក្នុងពេលជាមួយគ្នានេះ ស្មាតហ្វូនថ្នាក់ប្រណិតមួយនេះ ក៏នឹងមានការប្រើប្រាស់ពណ៌ Rococo White ដែលជាពណ៌ប្រណិតរបស់ខ្លួនផងដែរ។ សូមជំរាបថា ពណ៌ថ្មី Platinum នេះ គឺជាពណ៌ថ្មី និងដំបូងបង្អស់របស់ក្រុមហ៊ុននេះ ដែលមានការប្រើប្រាស់នូវពណ៌ខ្មៅលាយបញ្ចូលគ្នា នឹងពណ៌ប្រផេះ ដែលមានផ្ទៃដូចជាមេឃងងិត។
Article image
ពណ៌ថ្មីនេះ មើលទៅមានការឌីស្សាញយ៉ាង់ម៉ត់ចត់បំផុត ពីព្រោះថា ធ្វើយ៉ាងណាគឺ តម្រូវអោយមានពណ៌ដូច Platinum ពិតៗនៅពេលដែលកាន់ជាប់នឹងដៃ។ សូមបញ្ជាក់ថា សម្រាប់ពណ៌ Purple វិញ គឺធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូនម៉ូដែលមុន P60 series រួចហើយ។ ក្នុងនោះក៏មានបញ្ជាក់ថា គឺពិតជាដូចគ្នាមែន។ ដូច្នេះ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series នេះ អ្នកប្រើប្រាស់ អាចនឹងជ្រើសពណ៌ប្រណិតរបស់ខ្លួនបានកាន់តែច្រើនជាងមុន។
Article image
ទាក់ទងនឹងលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូន Huawei P70 Series ក៏មានការបញ្ជាក់បន្ថែមថា នៅលើស្មាតហ្វូនថ្នាក់ប្រណិតមួយនេះ គឺនឹងមានអាប់ដែតទៅលើគ្រប់ផ្នែកទាំងអស់ ទាំងកាមេរ៉ា បន្ទះអេក្រង់ ថាមពលថ្ម រួមជាមួយនិងបច្ចេកវិទ្យាថ្មីៗមួយចំនួនទៀត។ ស្មាតហ្វូន P70 ត្រូវគេជឿជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Kirin 9000s ជាមួយនិងការពង្រឹងសមត្ថភាពកាន់ប្រសើរថែមទៀតផង។