ស្វែងរកពួកយើង:

Huawei P70 និង P70 Pro នឹងបំពាក់មកជាមួយនូវសិនស័រកាមេរ៉ា Periscope ទំហំ 12MP

ដោយ

Koun Jab Luffy

20 កុម្ភៈ 2024 12:51 ថ្ងៃត្រង់

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីមួយអំពីស្មាតហ្វូនជំនាន់ថ្មី Huawei P70 Series នៅពេលនេះ បានបញ្ជាក់ថា សម្រាប់ស្មាតហ្វូនប្រភេទ Standard និងម៉ូដែល Pro របស់ស្មាតហ្វូនលំដាប់ Flagship នេះ អាចនឹងមានការតម្លើងនូវសិនស័រកាមេរ៉ាទំហំ12MP Periscope Lens។ ប៉ុន្តែបើមើលទៅលើស្មាតហ្វូន Huawei P70 Art វិញ គឺត្រូវបានក្រុមហ៊ុន Huawei ធ្វើការបំពាក់នូវសិនស័រកាមេរ៉ាទំហំ 50MP Periscope។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ លក្ខណៈសម្បត្តិជាច្រើននៃកាមេរ៉ារបស់ស្មាតហ្វូន Huawei P70 Series នេះ គឺមានការបែកធ្លាយនៅលើអ៊ីនធឺណិតផងដែរ។ នៅក្នុងនោះ សម្រាប់លក្ខណៈសម្បត្តិជាច្រើនរបស់កាមេរ៉ានៅលើស្មាតហ្វូននេះ ក៏ត្រូវបានទម្លាយផងដែរ។ បើតាមអ្នកទម្លាយ @DigitalChatStation ក៏បានបង្ហោះនូវលក្ខណៈសម្បត្តិរបស់កាមេរ៉ាស្មាតហ្វូន Huawei P70 series នៅលើ Weibo ផងដែរ ដោយក្នុងនោះមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 50MP OV50H large variable aperture និងអមដំណើរជាមួយឡែនមួយគ្រាប់ទៀតមានទំហំ 12MP Periscope។ ស្មាតហ្វូន Huawei P70 គឺមានកាមេរ៉ា 12MP periscope lens ។
Article image
អ្នកទម្លាយរូបនេះបានបន្ថែមថា នៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Huawei P-Series ថ្មីនេះ គឺមានការប្រើប្រាស់នូវឡែនទំហំ 100mm periscope lens ដែលមានការគាំទ្រជាមួយនឹងបទពិសោធន៍នៃការ Zoom កាន់តែប្រសើរជាងមុន។ lens នេះមាន  f/2.5 aperture ដែលអាចថតរូបភាពបានយ៉ាងល្អនៅពេលដែលមានពន្លឺទាប។ ស្មាតហ្វូន Huawei P70 series ត្រូវគេបញ្ជាក់ថា នឹងមានកាមេរ៉ា periscope មានលក្ខណៈប្រសើរជាងស្មាតហ្វូន P60 ដែលចេញលក់កាលពីឆ្នាំមុន។
ប្រភពខាងលើនេះ បន្តថា សម្រាប់ស្មាតហ្វូន Huawei P70 Art គឺនឹងប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ា triple-lens system ដែលកាមេរ៉ាគោលមានទំហំ 50MP សិនស័រ IMX 989 គាំទ្រជាមួយនឹង variable aperture technology និងគ្រាប់ទីពីរមានទំហំ 50MP ultra-wide lens និង 50MP periscope telephoto + macro shooter ជាមួយនឹង  4x optical zoom ថែមទៀតផង៕