ស្វែងរកពួកយើង:

Huawei Pocket 2 Premium Edition នឹងបង្ហាញវត្តមានថ្ងៃទី 26 ខែមិថុនាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

24 មិថុនា 2025 04:18 ល្ងាច

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានចេញមកបញ្ជាក់ថា ខ្លួននឹងមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បាន Pocket 2 Premium Edition បន្ថែមទៀតនៅលើទីផ្សារ។ ការប្រកាសនេះបានធ្វើឡើងនៅលើបណ្តាញ Weibo របស់ក្រុមហ៊ុនប៉ុន្តែមិនមានការបញ្ជាក់ច្បាស់ពីការប្រើប្រាស់នូវអ្វីបន្ថែមនោះទេ ខណៈដែលតម្លៃ និងជម្រើសពណ៌ គឺត្រូវបានបញ្ជាក់ច្បាស់ហើយ។ សម្រាប់វត្តមានរបស់ Premium Edition នឹងមានពីរទំហំរួមមាន 12GB-256GB តម្លៃ 5,499 យ៉ន់ និងទំហំ 512GB តម្លៃ 5,999 យ៉ន់។
សម្រាប់តម្លៃខាងលើនេះ គឺធូរថ្លៃជាងម៉ូដែលស្តង់ដារ Pocket 2 ដល់ទៅ 2,000 យ៉ន់។ កាលបង្ហាញខ្លូនមុននេះ Pocket 2 មានតម្លៃចាប់ពី 7,499 យ៉ន់។ ក្រឡេកមកមើលជម្រើសពណ៌វិញ គឺមានដូចជា Tahitian Grey, Rococo White, Taro Purple និង Elegant Black។ ទាក់ទងជាមួយនិងលក្ខណៈសម្បត្តិផ្សេងៗនៅលើស្មាតហ្វូននេះ គឺនៅមិនទាន់ដឹងថា មានការផ្លាស់ប្តូរនៅឡើយទេ ខណៈដែលរបាយការណ៌ថ្មីៗនេះ គឺមានសេចក្តីរាយការណ៌ថា ក្រុមហ៊ុននេះបានធ្វើតេស្តទៅលើឈីបថ្មី Kirin 9020A ដែលមានល្បឿនលឿនជាងមុន 35% ប្រៀបធៀបជាមួយនិងឈីប Kirin 9000s ដែលប្រើប្រាស់នៅលើ Pocket 2។
សូមជំរាបថា Pocket 2 ម៉ូដែលស្តង់ដារ គឺមានការបំពាក់នូវអេក្រង់ខាងក្នុងទំហំ 6.94-អ៊ីង OLED ល្បឿន 120Hz refresh rate និងអេក្រង់ខាងក្រៅទំហំ 1.15-អ៊ីង OLED cover screen។ សម្រាប់កាមេរ៉ាថតរូបវិញ គឺមានកាមេរ៉ាគោលទំហំ 50MP គាំទ្រមុខងារ OIS និងគ្រាប់ទីពីរទំហំ 12MP ultrawide ហើយនិងមួយគ្រាប់ទៀតទំហំ 8MP telephoto រួចមនិងគ្រាប់ចុងក្រោយទំហំ 2MP hyperspectral sensor។ សម្រាប់កាមេរ៉ាមុខទំហំ 10.7MP ultrawide camera។
Article image
ស្មាតហ្វូននៅតែប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ HarmonyOS 4.0 ថ្មទំហំ 4520mAh គាំទ្រដោយកម្លាំងសាក 66W wired charging ហើយថែមទាំងមានមុខងារ IPX8 water resistance ទៀតផង។ ក្រុមហ៊ុន Huawei បញ្ជាក់ថា ការលក់ Pocket 2 Premium Edition នឹងចាប់ផ្តើមនៅថ្ងៃទី 26 ខែមិថុនា វេលាម៉ោង at 10:08 AM តាមរយៈ VMall និង Huawei-authorized stores នៅក្នុងប្រទេសចិន ខណៈទីផ្សារសកល មិនទាន់មានបង្ហើបចេញនៅឡើយទេ។