ស្វែងរកពួកយើង:

Huawei Pocket 3 អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៌ Spring Festival ខាងមុខនេះហើយ

ដោយ

Koun Jab Luffy

27 មករា 2025 12:12 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅពេលនេះ ព្រឹត្តិការណ៍ពិធីបុណ្យនិទាឃរដូវ (Spring Festival) នៅក្នុងប្រទេសចិន បានខិតជិតមកដល់ឆាប់ៗនេះហើយ។ នៅក្នុងឱកាសនោះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានធ្វើការនៅលើស្មាតហ្វូនម៉ូដែលពិសេសរបស់ខ្លួនសម្រាប់អបអរនៅពិធីបុណ្យនេះ។ ក្រុមហ៊ុន Huawei ត្រូវបានគេរាយការណ៌ថា មានគម្រោងក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនបត់បានថ្មីដែលមានឈ្មោះហៅថា  Huawei Pocket 3 ផងដែរ។
យោងតាមអ្នកទម្លាយ Digital Chat Station ដែលបានបង្ហោះនៅលើ Weibo បានចែករំលែកនូវព័ត៌មានអំពីកាលបរិច្ឆេទនៃការបង្ហាញចេញនូវស្មាតហ្វូនបត់បាន Pocket 3 នេះហើយ។ ស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 3 នឹងបង្ហាញខ្លួននៅក្នុងពិធីបុណ្យនិទាឃរដូវដែលចាប់ពីថ្ងៃទី 29 ខែមករាដល់ថ្ងៃទី 12 ខែកុម្ភៈខាងមុខនេះ។  អ្នកទម្លាយនេះ បានបន្ថែមថា ស្មាតហ្វូនជាច្រើនដូចជា Xiaomi 15 Ultra, Oppo Find X8 Ultra និង realme Neo 7 SE នឹងបង្ហាញខ្លួននៅក្នុងខែកុម្ភៈ ឆ្នាំ 2025 នេះហើយ។ ខែកុម្ភៈ នឹងក្លាយជាខែដែលគួរអោយចាប់អារម្មណ៍មែនទែនសម្រាប់អតិថិជនជាច្រើន និងអ្នកដែលស្រឡាញ់ទៅលើបច្ចេកវិទ្យានោះ។
Article image
បើមើលទៅលើការបែកធ្លាយជាច្រើនមុននេះ បានទម្លាយថា ស្មាតហ្វូន Huawei Pocket 3 នេះ នឹងមានកម្រាស់ស្តើងជាងមុន ស្រាលជាងមុន និងតូចជាងស្មាតហ្វូន Pocket 2 ប៉ុន្តែលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះមិនទាន់បានទម្លាយនៅឡើយទេ។ ស្មាតហ្វូននេះ នឹងមានមុខងារសំខាន់ៗជាច្រើនទៀតដូចជាអេក្រង់ OLED displays គុណភាពខ្ពស់។ ស្មាតហ្វូននេះ អាចនឹងប្រជែងបានជាមួយនឹងស្មាតហ្វូន Xiaomi Mix Flip 2, Honor Magic V Flip 2 និង Samsung Galaxy Z Flip 7 ថែមទៀត។
Article image
សូមជំរាបថា Huawei Pocket 2 ថ្មីនេះ មានអេក្រង់បត់បាន 6.94-អ៊ីង OLED LTPO គាំទ្រជាមួយកម្រិតភាពច្បាស់ 1.5K Resolution និងមានល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះ មានអេក្រង់ខាងក្រៅទំហំ 1.15-អ៊ីង OLED LTPO។សម្រាប់ការថតរូបភាពនោះ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 10.7-Megapixel និងកាមេរ៉ាខាងក្រោយដែលមានទំហំ 50-Megapixel main, 12-Megapixel ultra-wide, 8-Megapixel telephoto និង 2-Megapixel spectral ។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 4,520mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន  66W wired និង 40W wireless charging។ ស្មាតហ្វូននេះមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 1TB។ ស្មាតហ្វូននេះ ក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងនិង satellite messagingផងដែរ៕
Huawei Pocket 3 អាចនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៌ Spring Festival ខាងមុខនេះហើយ