ស្វែងរកពួកយើង:

Huawei Pocket 3, Pura 80 series និង Nova 14 នឹងបង្ហាញខ្លួននៅត្រីមាសទី 1 ឆ្នាំ 2025?

ដោយ

Koun Jab Luffy

20 មករា 2025 08:41 ព្រឹក

អាន 2 នាទី

Article image
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានិយាយថា នៅដើមឆ្នាំ 2025 នេះ Huawei នឹងមានរៀបចំនូវព្រឹត្តិការណ៌ថ្មីមួយ ដែលនឹងមានការប្រកាសចេញនូវផលិតផលថ្មីៗជាច្រើនរួមមានដូចជា ស្មាតហ្វូនអេក្រង់បត់បាន Pocket 3, Pura 80 series និង Nova 14 Series ជាដើម។ គួរបញ្ជាក់ថា នៅឆ្នាំ 2024 កន្លងទៅ ក្រុមហ៊ុន Huawei បានប្រកាសនូវស្មាតហ្វូនអេក្រង់បត់ Pocket 2 នៅខែកុម្ភៈ ហើយនិង Pura 70 series នៅខែមេសា។ ដូច្នេះសម្រាប់ឆ្នាំនេះ ក្រុមហ៊ុននេះក៏មាចនឹងបន្តធ្វើដូចគ្នានេះដែរ។
យោងតាមការទម្លាយរបស់ Digital Chat Station នៅថ្ងៃនេះ ក៏បានខចែករំលែកនូវរូបភាពផ្សព្វផ្សាយពីការប្រកាសចេញនូវផលិតផលថ្មីៗរបស់ Huawei នៅដើមឆ្នាំ 2025 នេះផងដែរ ដោយក្នុងរូបភាពនេះ បានសសេរថា នឹងមានស្មាតហ្វូនអេក្រង់បត់ ស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំង ក៏ដូចជាស្មាតហ្វូនដែលមានសក្តានុពល ដែលគេជឿជាក់ថាជា Nova 14 models)។
ទាក់ទងនឹងព័ត៌មាននេះ មានការបញ្ជាក់ថា Huawei Pocket 3 នឹងមានការបង្ហាញវត្តមាននៅដើមឆ្នាំនេះហើយ ដែលអាចចន្លោះខែកុម្ភៈ ដល់ខែមីនា ឆ្នាំ 2025។ ស្មាតហ្វូននេះនឹងមានការអាប់ដែតទៅលើការឌីស្សាញកាន់តែប្លែកពី Pocket 2 ដែលមានរាងប្រហែលគ្នាជាមួយនិង Nova Flip អញ្ចឹងដែរ។ ស្មាតហ្វូននេះអាចនឹងមនកម្រ៉ាស់ស្តើង និងមានទម្ងន់ស្រាលហើយនិងមានទំហំតូច។ សូមជំរាបថា កន្លងមក Pocket 2 បានបង្ហាញខ្លួនជាមួយនិង 2 ជម្រើស គឺមានម៉ូដែលស្តង់ដារ និងម៉ូដែល Pro។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុននេះក៏នឹងអាចបន្តធ្វើការងារដូចគ្នានេះទៅលើម៉ូដែលថ្មីនេះដូចគ្នា។
Article image
និយាយពី Pura 80 series វិញ គឺអាចនឹងមានការប្រកាសចេញនៅត្រីមាសទី 2 ដែលអាចនឹងនៅខែឧសភា ហើយម៉ូដែលនេះ នឹងមាន 4 ស៊េរី ដែលមានដូចជា standard, Pro, Pro+ និង Ultra ឬ Art Edition។ បន្ថែមពីនេះនៅលើស្មាតហ្វូនម៉ូដែលកំពូល Pura 80 នេះ ក៏នឹងមានាករតម្លើងនូវឡែន largest periscope camera ដែលមានការផ្តោតខ្លាំងទៅលើការថតរូបបែប macro photography ថែមទៀតផង។
ក្រៅពី Huawei Pocket 3 និង Pura 80 នេះ ស្មាតហ្វូន Nova 14 lineup ក៏អាចនឹងមានការបង្ហាញវត្តមាននៅដើមឆ្នាំនេះដូចគ្នា។ ការបែកធ្លាយថ្មីមួយបាននិយាយថា Nova 14 នឹងមានថ្មទំហំ ហើយនិមានមុខងារ satellite features ទៀតផង។ក្រុមហ៊ុននេះក៏នឹងមានការផ្តាស់ប្តូរការឌីស្សាញទៅលើស្មាតហ្វូននេះផងដែរ។
Huawei Pocket 3, Pura 80 series និង Nova 14 នឹងបង្ហាញខ្លួននៅត្រីមាសទី 1 ឆ្នាំ 2025?