
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket 3 អាចនឹងយកឈ្នះទៅលើគូរប្រជែងរបស់ខ្លួនម៉ូដែល Samsung Galaxy Z Flip 6 ទៅលើអេក្រង់ខាងក្រៅ (cover)។ ប្រភពដែលអាចជឿជាក់បានមួយ បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងមានអេក្រង់ខាងក្រៅធំជាង ដែលផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ជាមួយនឹងកម្មវិធីជាច្រើនទៀត។ យោងតាមពាក្យចចាមអារ៉ាមមួយបញ្ជាក់ថា ស្មាតហ្វូន Huawei Pocket 3 នេះនឹងមានអេក្រង់ខាងក្រៅ (cover) ធំជាងស្មាតហ្វូនបត់បាន Galaxy Z Flip 6។
អ្នកទម្លាយ DigitalChatStation បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បាននេះ នឹងមានអេក្រង់ខាងក្នុងខ្នាត 3:2 Aspect Ratio ដែលគាំទ្រដោយអេក្រង់គោលទំហំ 6.3-អ៊ីង និងមានអេក្រង់ខាងក្នុងទំហំ 3.5-អ៊ីង។ អ្នកលេងអ៊ីនធឺណិតជាច្រើន ស្មាតហ្វូននេះ នឹងមានទម្រង់ដូចទៅនឹងថេប្លេតតូចមួយ។ ស្មាតហ្វូន Galaxy Z Flip 6 នេះ មានអេក្រង់ទំហំ 3.4 អ៊ីង cover ជាមួយនឹងល្បឿន 60Hz refresh rate បង្ហាញចេញបានទំហំ 720x748 pixels ហើយនិងមានពន្លឺអេក្រង់ 1600nits។ ស្មាតហ្វូននេះប្រើប្រាស់នូវអេក្រង់ Super AMOLED panel សម្រាប់អេក្រង់ខាងក្រៅ ខណៈពេលដែលអេក្រង់គោលរបស់វាគឺ foldable dynamic LTPO AMOLED 2x ។

ក្រឡេកមកស្មាតហ្វូន Pocket 2 វិញ ត្រូវបានក្រុមហ៊ុន Huawei ក៏ប្រើប្រាស់នូវអេក្រង់ខាងក្រៅ 1.15-អ៊ីង ខណៈដែលស្មាតហ្វូន Nova Flip គឺមានទំហំ 2.14-អ៊ីង។ សម្រាប់ពេលនេះ មានសេចក្តីរាយការណ៌ថា ក្រុមហ៊ុននេះ ក៏មានគម្រោងក្នុងការប្រើប្រាស់នូវអេក្រង់ធំបន្ថែមទៀតទៅលើស្មាតហ្វូនប្រភេទ clamshell ខាងមុខរបស់ខ្លួនផងដែរ។

លោក Richard Yu ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Huawei Consumer Business បាននិយាយថា ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងខែមីនានេះ ហើយនឹងមានរូបរាងកាន់តែអស្ចារ្យ។ ផ្អែកទៅលើព័ត៌មានបែកធ្លាយចុងក្រោយបំផុត ក្រុមហ៊ុន Huawei នឹងធ្វើការផ្លាស់ប្តូរកាន់តែច្រើនសម្រាប់ស្មាតហ្វូនបត់បាន Pocket 3៕
