ស្វែងរកពួកយើង:

Huawei Pocket 3 នឹងប្រើប្រាស់នូវប៊ូតុង Power ថ្មី ហើយនិងមានការឌីស្សាញកាន់តែទាក់ទាញ!

ដោយ

Koun Jab Luffy

28 កុម្ភៈ 2025 09:08 ព្រឹក

អាន 2 នាទី

Article image
តាមសេចក្តីរាយការណ៌ថ្មីនៅពេលនេះ បានបង្ហាញថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Pocket 3 អាចនឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌ជាមួយនឹងការឌីស្សាញរូបរាងដ៏ប្រណិត និងការប្រើប្រាស់នូវប៊ូតុង Power ថ្មីថែមទៀតផង។ ក្រុមហ៊ុននេះអាចនឹងមានការច្នៃប្រឌិតថ្មីទៅលើប៊ូតុង Power និង Volume សម្រាប់ផលិតផលនារបស់ខ្លួនដែលនឹងមានវត្តមាននាពេលខាងមុខនេះផងដែរ។ ទន្ទឹមនឹងនេះផងដែរ ក៏មានការទម្លាយថា អេក្រង់ខាងក្រៅ (cover screen) របស់ស្មាតហ្វូននេះ អាចនឹងមានការផ្លាស់ប្តូរផងដែរ។
យោងតាមលោក Yu Chengdong ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Huawei Consumer Business ថ្មីៗនេះ ក៏បង្ហាញនូវទម្រង់នៃការឌីស្សាញថ្មីរបស់ស្មាតហ្វូនដែលអាចបត់បាននេះ។ ក្រុមហ៊ុនដ៏នេះ បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានបច្ចេកវិទ្យាថ្មីៗជាច្រើនដ៏ទាក់ទាញ។ ស្មាតហ្វូនបត់បាន Huawei Pocket 3 នឹងប្រើប្រាស់នូវប៊ូតុង Power ថ្មីថែមទៀត។ ការផ្លាស់ប្តូរនេះក៏មាននៅលើអេក្រង់ខាងក្រៅ Cover screen និងទម្រង់នៃប៊ូតុងថែមទៀត។
Article image
ជាមួយគ្នានេះ នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Pocket 3 នេះ ក៏នឹងមានការផ្លាស់ប្តូរទៅលើទីតាំងនៃ Power Tab ផងដែរ។ បើមើលទៅលើស្មាតហ្វូនជំនាន់មុននេះ គឺប្រើប្រាស់នូវ Power Tab នៅក្រោមប៊ូតុង Volume Rockers នៅផ្នែកខាងឆ្វេង។ ស្មាតហ្វូនថ្មីនេះ អាចនឹងមានអេក្រង់ខាងក្នុងមានទំហំ 6.3-អ៊ីង ហើយនិងមានអេក្រង់ខាងក្រៅទំហំ 3.5-អ៊ីង។ ស្មាតហ្វូននេះ ត្រូវគេរំពឹងថា នឹងមានបន្ទះឈីប Kirin 9010 ផងដែរ៕
Article image