
នៅថ្ងៃនេះ មានព័ត៌មានថ្មីថា Huawei Pocket S2 ដែលជាស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីរបស់ Huawei នឹងមានអេក្រង់កម្រិតដល់ទៅ 1.5K display ហើយក៏នឹងមានការពង្រឹងសមត្ថភាពកាមេរ៉ាគោលខ្ពស់ជាងមុនថែមទៀតងផង។ ស្មាតហ្វូននេះត្រូវគេរាការណ៌ថា នឹងាមានការសម្ពោធជាផ្លូវការនៅចុងខែនេះហើយ។ នៅពេលនេះមានហ្វេនៗរបស់ Huawei ជាច្រើន បាននឹងកំពុងតែរង់ចាំការមកដល់របស់ Pocket S2 នេះ។
បើតាមអ្នកទម្លាយ @SmartPikachu បាននិយាយថា ក្រុមហ៊ុន Huawei នឹងមានប្រកាសចេញនូវស្មាតហ្វូណដែលមានអេក្រង់បត់បាននេះនៅបន្ទាប់ពីព្រឹត្តិការណ៌បុណ្យចូលឆ្នាំចិនចប់សព្វគ្រប់។ ហើយជាមួយគ្នានេះក៏មានការទម្លាយបន្ថែមថា នៅលើស្មាតហ្វូនអេក្រង់បត់បាន Huawei Pocket S2 ក៏នឹងមានការប្រើប្រាស់នូវបន្ទះឈីប Kirin 9000s ហើយនិងមានការពង្រឹងនូវសមត្ថភាពកាមេរ៉ា រួមជាមួយអេក្រង់ដែលមានកម្រិតដល់ទៅ 1.5K display ដែលទ្រទ្រង់នូវបច្ចេកវិទ្យា PWM dimming ថែមទៀតផង។

ទាក់ទងនឹងការអាប់ដែតទៅលើកាមេរ៉ាគោលនេះ មានព្យាករណ៌ថា ក្រុមហ៊ុននេះ នឹងប្រើសិនស័រ OV50K ឬ OV50H នៅលើស្មាតហ្វូននេះ។ បើតាមការបញ្ជាក់មុននេះ បានអោយដឹងថា សិនស័រនេះ គឺមានទំហំ 1-អ៊ីង ដែលផ្តល់នូវសមត្ថភាពចាប់រូបភាពបានច្បាស់ជាមួយនិង highest dynamic range និងមានការគណនាបានល្អទៅលើ balances highlights និង shadows របស់រូបភាពថែមទៀតផង។ សិនស័រនេះមានទំហំ 50MP និងមានការទ្រទ្រង់ជាមួយនិងមុខងារ QPD (quad-phase detection) ផងដែរ។ សិនស័រនេះ ក៏នឹងមានការប្រើប្រាស់នូវបច្ចេកវិទ្យាចាប់រូបភាពបានលឿន និងជួយពន្លឺសម្រាប់ទីទាំងងងឹតបានល្អជាងមុន។

និយាយពីអេក្រង់របស់ Huawei Pocket S2 ដែលមានកម្រិត 1.5K resolution និងមានបច្ចេកវិទ្យា PWM dimming ខ្ពស់វិញ គឺនឹងផ្តល់នូវពន្លឺ brightness បានល្អបំផុតសម្រាប់ការទស្សនា។ ជាមួយនិង PWM dimming ខ្ពស់នេះ នឹងជួយអោយការបង្ហាញរូបភាពបានល្អ ហើយនិងអាចជួយកាត់នូវ flicker នៅលើអេក្រង់បានយ៉ាងច្បាស់ ដោយនឹងផ្តល់នូវបទពិសោធន៌ការទស្សនាលើអេក្រង់ជាមួយគុណភាពខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។
