ស្វែងរកពួកយើង:

Huawei Pura 70 Pro និង Pura 70 ដំណើរការលើបន្ទះឈីប Kirin 9010 មានកាមេរ៉ា Periscope Telephoto នឹងដាក់តម្លៃចាប់ពី 5,499 យ៉ន់ (~$760)

ដោយ

Koun Jab Luffy

18 មេសា 2024 03:23 រសៀល

អាន 3 នាទី

Article image
នៅឆ្នាំនេះ សម្រាប់ការបង្ហាញវត្តមានរបស់ P-Series ត្រូវបានក្រុមហ៊ុន Huawei សម្រេចផ្លាស់ប្តូរឈ្មោះទៅជា Pura ហើយ។ នៅពេកនេះ ស្មាតហ្វូនថ្នាក់ប្រណិតចំនួន 2 ម៉ូដែលនៃត្រកូល Pura 70 series បានបង្ហាញវត្តមានជាផ្លូវការហើយ។ សូមជំរាបថា ស្មាតហ្វូន Pura 70 Series គឺមានចំនួន 4 ម៉ូដែលរួមមានដូចជា Huawei Pura 70, Pura 70 Pro, Pura 70 Pro+ និង Huawei Pura 70 Ultra។ ក្នុងអត្ថបទមុននេះមានបង្ហាញពីរម៉ូដែលរួចហើយ នៅពេលនេះ យើងខ្ញុំសូមណែនាំជូនពីរម៉ូដែលថែមទៀត គឺ Pura 70 និង Pura 70 Pro។
ស្មាតហ្វូន Pura 70 Pro series ត្រូវបានក្រុមហ៊ុនតម្លើងមកជាមួយនិងអេក្រងទំហំ 6.8 អ៊ីង ជាកញ្ចក់ OLED បង្ហាញចេញបានជាមួយនិងទំហំ 2844x1260 ហើយនិងអាចរត់បានជាមួយល្បឿនចាប់ពី 1Hz-120Hz variable refresh rate ព្រមទាំងទ្រទ្រង់នូវបច្ចេកវិទ្យាអេក្រង់ 1440Hz high-frequency PWM dimming ក៏ដូចជាមានការបំពាក់នូវពន្លឺ peak brightness 2500nits ថែមទៀតផង។ អេក្រង់របស់ស្មាតហ្វូនជំនាន់ថ្មីនេះ ប្រើប្រាស់នូវកញ្ចក់រឹងមាំជំនាន់ទី 2 របស់ Kunlun glass ដែលធានាជាមួយនិងការធ្លាក់បាន 100%។
ក្រឡេកមកម៉ូដែលស្តង់ដារ Pura 70 វិញ គឺមានអេក្រង់ទំហំត្រឹមតែ 6.6 អ៊ីងប៉ុណ្ណោះ។ អេក្រង់នេះបង្ហាញចេញបានទំហំ 2760x 256 ហើយក៏ប្រើប្រាស់នូវកញ្ចក់រឹងមាំជំនាន់ទី 2 របស់ Kunlun glass ដូចគ្នា។ ខណៈដែលស្មាតហ្វូន Pura 70 Pro ដំណើរការនៅលើបន្ទះឈីប Kiron 9010 នោះសម្រាប់ម៉ូដែលស្តង់ដារ Pura 70 គឺប្រើប្រាស់ត្រឹមតែបន្ទះឈីប Kirin 9000S ឬហៅថា Kirin 9000S1 ប៉ុណ្ណោះ។ ស្មាតហ្វូនទាំងនេះរត់នៅលើ HarmonyOS 4.2។
Article image
សម្រាប់បន្ទះឈីបថ្មី Kirin 9010 នេះ ត្រូវបានគេរាយការណ៌ថា ដំណើរការជាមួយ 2 Core រត់បានល្បឿន 2.30GHz និង 6 Cores រត់បានល្បឿន 2.18GHz ខណៈដែល 4 Cores រត់បានជាមួយល្បឿន 1.55GHz។ បន្ទះឈីបនេះមានការទ្រទ្រង់ជាមួយនិងក្រាហ្វិកាត Maleoon 910 GPU។ ស្មាតហ្វូន Pura 70 Pro បំពាក់នូវថ្មទំហំ 5050mAh គាំទ្រដោយកម្លាំងសាក 100W wired charging និង 80W wireless charging។ ស្មាតហ្វូននេះក៏មានបច្ចេកវិទ្យាផ្ទេរថ្ម 20W reverse wireless charging ផងដែរ។ ក្រឡេកមក Pura 70 វិញ គឺមានថ្មទំហំ 4900mAh ទ្រទ្រង់នូវកម្លាំងសាក 66W និង 50W wireless ហើយក៏មានបច្ចេកវិទ្យា 7.5W reverse wireless charging ផងដែរ។ ស្មាតហ្វូនទាំងពីរនេះ មានការបំពាក់នូវប្រព័ន្ធផ្កាយរណប satellite connectivity ដូចគ្នា ។
Article image
Pura 70 Pro បំពាក់នូវសិនស័រកាមេរ៉ាគោលកម្រិត 1/1.3-អ៊ីងទំហំ 50MP ទ្រទ្រង់នូវvariable aperture F1.4-F4.0 និងមាន optical image stabilization ថែមទៀត។ បន្ថែមពីនេះនៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ាទំហំ 48MP macro telephoto គាំទ្រហ៊្សូម 35x super macro និង F2.1 aperture។ នៅលើស្មាតហ្វូននេះ ក៏មាន XD Motion engine សម្រាប់ជំនួយដល់ការថត fast-moving subjects បានផងដែរ។ សម្រាប់កាមេរ៉ា macro camera វិញ គឺអាចថតរយៈចំងាយជិតបាន 5cm។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាទំហំ 12.5 MP ultrawide កម្រិត F2.2 aperture ផងដែរ។ សម្រាប់ម៉ូដែល Pura 70 គឺមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយ F1.4~F4.0 variable aperture និង optical image stabilization និងមួយគ្រាប់ទៀត 12MP Periscope Telephoto និងគ្រាប់ទីបីមានទំហំ 13MP ultrawide ទ្រទ្រង់នូវ F2.2 aperture។
Article image
Huawei Pura 70 series អាចរកជាវបាននៅហាងផ្លូវការរបស់ក្រុមហ៊ុន Huawei ក្នុងប្រទេសចិនហើយ។  Huawei Pura 70 មាន 3 ទំហំ 12GB+256GB, 12GB+512GB និង 12GB+1TB ហើយនិងមានតម្លៃ 5,499 យ៉ន់ (~$760), 5,999 យ៉ន់ (~$830), and 6,999 យ៉ន់ (~$967)។ ចំពោះ Huawei Pura 70 Pro ក៏មាន 3 ទំហំ ផ្សេងគ្នាដូចគ្នា ដែលមានទំហំ 12GB+256GB, 12GB+512GB និង 12GB+1TB ហើយនិងមានតម្លៃ 6,499 យ៉ន់ (~$898), 6,999 យ៉ន់ (~$967), and 7,999 យ៉ន់ (~$1105)។