ស្វែងរកពួកយើង:

Huawei Pura 70 Satellite Messaging Edition ត្រូវបាន Geekbench បង្ហាញថា បំពាក់នូវបន្ទះឈីបថ្មី Kirin 9010E

ដោយ

Koun Jab Luffy

02 កក្កដា 2024 08:12 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Pura 70 នៅក្នុងទីផ្សារប្រទេសចិន ហើយស្មាតហ្វូនថ្មីនេះ ក៏បានបង្ហាញខ្លួននៅកលើទីផ្សារសកលមួយចំនួន រួមមានដូចជាដូចជាអ៊ឺរ៉ុប និងម៉ាឡេស៊ីជាដើម។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ  បានបង្ហាញចេញនូវស្មាតហ្វូនម៉ូដែលថ្មីមួយទៀតនៃត្រកូល Huawei Pura 70 នេះ ដោយមានឈ្មោះថ្មីថា Beidou Satellite Messaging Edition ដែលមានសមត្ថភាពក្នុងការផ្ញើ និងទទួលនូវសារ SMS តាមប្រព័ន្ធផ្កាយរណប (Satellite)។
ថ្មីៗនេះ បើតាមអ្នកទម្លាយ WHYLAB បានចែករំលែកនូវរូបភាពចំនួន 2 សន្លឹក នៅលើ Weibo គឺមានការបង្ហាញនូវព័ត៌មានលម្អិតអំពីស្មាតហ្វូននេះហើយ។ នៅក្នុងការទម្លាយខាងលើនេះ បានបង្ហាញថា ស្មាតហ្វូន Huawei Pura 70 Satellite SMS Edition នេះ គឺមានឈ្មោះហៅថា Huawei Pura 70 Beidou Satellite Messaging Edition នឹងដំណើរការនៅលើបន្ទះឈីប Kirin 9010E។ សូមជំរាបថា ស្មាតហ្វូន Pura 70 ដែលមានវត្តមាននៅលើទីផ្សារមុននេះ គឺប្រើប្រាស់នូវបន្ទះឈីប Kirin 9000S1 SoC។
Article image
ប្រភពខាងលើនេះបន្តថា បន្ទះឈីប Kirin 9010E ថ្មីនេះ មានបំពាក់នូវ 12-Core Architecture (8 cores, 12 threads) ដែលដំណើរការដោយ 2x2.19GHz Large Cores និង 6x2.18GHz medium ហើយនិង 4x1.55GHz small cores។ បើនិយាយអំពីក្រាហ្វិកកាតវិញនោះ នៅលើបន្ទះឈីបនេះ គឺមានប្រើប្រាស់នូវក្រាហ្វិកកាត Maleoon 910 750MHz GPU របស់ក្រុមហ៊ុន Huawei ផ្ទាល់តែម្តង។ អ្នកទម្លាយរូបនេះ បាននិយាយទៀតថា សម្រាប់ពិន្ទុរបស់បន្ទះឈីប Kirin 9010E របស់នៅលើស្មាតហ្វូន Huawei Pura 70 Beidou Satellite Messaging Edition នៅលើ Geekbench គឺមានរ៉េមទំហំ 12GB ផងដែរ។ នៅក្នុងការតេស្ត single-core គឺមានពិន្ទុ 1358 និងការតេស្ត multi-core មានពិន្ទុ 4343 ផងដែរ។
Article image
បើមើលទៅលើដំណើរការរបស់ស្មាតហ្វូននេះ អាចនឹងមានកម្រិតទាបជាងស្មាតហ្វូន Pura 70។ ដោយសារតែអង្គគណនា cores ធំរបស់បន្ទះឈីប Kirin 9010E គឺមានល្បឿនទាបជាងមុន 120Mhz នៃបន្ទះឈីប Kirin 9000S1 ។ ប៉ុន្តែសម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតដែលមាននៅលើស្មាតហ្វូនម៉ូដែលពិសេសនេះ គឺប្រើប្រាស់ដូចគ្នាទៅនឹងស្មាតហ្វូន Pura 70 ដែលប្រកាសចេញកាលពីខែមេសាអញ្ចឹង៕
Huawei Pura 70 Satellite Messaging Edition ត្រូវបាន Geekbench បង្ហាញថា បំពាក់នូវបន្ទះឈីបថ្មី Kirin 9010E