
ក្រុមហ៊ុន Huawei បានបញ្ចេញនូវស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Pura 70 Series មួយទៀតហើយ ដែលម៉ូដែលនេះ មានឈ្មោះថា Pura 70 Satellite SMS Edition ហើយនៅថ្ងៃនេះ ស្មាតហ្វូននេះ ក៏បានឆ្លងការធ្វើតេស្តសមត្ថភាពនៅលើបញ្ជី Geekbench រួចហើយផងដែរ។ នៅលើបញ្ជីនេះ បានបង្ហាញថា ស្មាតហ្វូនថ្មីនេះ មានលេខម៉ូដែល Huawei ADY-AL10 ដែលគេជឿជាក់ថា គឺជាម៉ូដែល Pura 70 Satellite SMS Edition។
ជាមួយនិងលទ្ធផលធ្វើតេស្តនៅលើបញ្ជីនេះ បានបង្ហាញថា Huawei ADY-AL10 ទទួលបាននូវពិន្ទុ 1358 ទៅលើការធ្វើតេស្ត Single-Core និង 4343 ទៅការតេស្ត Multi-Core ប៉ុន្តែមិនទាន់មានការបញ្ជាក់ពីឈ្មោះរបស់ស្មាតហ្វូននេះនៅឡើយទេ។ បន្ថែមពីនេះ ក៏មានការព្យាករណ៌ថា ស្មាតហ្វូន Pura 70 satelliteថ្មីនេះ នឹងមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី ថែមទៀតផង។ ស្មាតហ្វូន ADY-AL10 បំពាក់នូវរ៉េមទំហំ 12GB។ ស្មាតហ្វូននេះ ដំណើរការនៅលើបន្ទះឈីប Octa-Core ជាមួយ 12 Threads។ បើតាមស្ថាត្យកម្មខាងលើនេះ មានការសន្និដ្ឋានថា បន្ទះឈីបនេះ គឺជាមានឈ្មោះថា Kirin 9010E។

និយាយពីពិន្ទុខាងលើនេះវិញ ត្រូវបានគេបញ្ជាក់ថា គឺពិតជាល្អសម្រាប់ស្មាតហ្វូននេះ ដោយម៉ូដែលនេះ នឹងផ្តល់អោយនូវបទបិសោធន៌ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ហើយអ្វីដែលពិសេសនោះ គឺនៅលើស្មាតហ្វូននេះ អាចប្រើប្រាស់នូវសេវាកម្មផ satellite messaging តែម្តង។ ស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនដាក់លក់ជាលើកដំបូងជាមួយតម្លៃ 5599 យ៉ន់។ សម្រាប់លក្ខណៈខុសគ្នារវាង Pura 70 និងម៉ូដែលពិសេសនេះ គឺទៅលើមុខងារ satellite។
