ស្វែងរកពួកយើង:

Huawei Pura 70 series កំពុងតែបង្កើនឥទ្ធិពល Huawei កាន់តែខ្លាំងនៅលើទីផ្សារប្រទេសចិន!

ដោយ

Koun Jab Luffy

30 កក្កដា 2024 08:06 ព្រឹក

អាន 3 នាទី

Article image
នៅពេលនេះ ការលក់ស្មាតហ្វូន Huawei បានចាប់ផ្តើមឈានដល់ចំណុចមួយខ្ពស់ខ្លាំងមែនទែនបន្ទាប់ពីការវត្តមានរបស់ស្មាតហ្វូន Pura 70 series។ នៅក្នុងចំណោមស្មាតហ្វូន P Series ដែលចេញលក់កន្លងមក គឺមានតែស្មាតហ្វូន Pura 70 Series ប៉ុណ្ណោះ ដែលជាស្មាតហ្វូនមានការបំពាក់នូវលក្ខណៈសម្បត្តិខ្លាំង និង មានរូបរាងឌីស្សាញយ៉ាងទាក់ទាញ ហើយថែមទាំងមានការបំពាក់នូវបច្ចេកវិទ្យា AI រួមនិងបច្ចេកវិទ្យាកម្រិតខ្ពស់ជាច្រើនទៀតផង។
បើទោះបីជាស្មាតហ្វូន Mate 60 Pro នៅតែជាស្មាតហ្វូនជំនាន់ថ្មីមួយដែលបានជួយក្រុមហ៊ុន Huawei ទទួលបាននូវចំណាត់ថ្នាក់របស់ខ្លួនវិញនៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិនក៏ដោយ នៅពេលនេះជាមួយនឹងការបង្ហាញនូវស្មាតហ្វូន Pura 70 series គឺបានបង្កើននូវការចាប់អារម្មណ៍ និងភាពជោគជ័យយ៉ាងខ្លាំងក្លាសម្រាប់ក្រុមហ៊ុន Huawei នៅក្នុងទីផ្សារនៃប្រទេសចិន។
បើតាមស្ថាប័នស្រាវជ្រាវជាច្រើនដូចជា Canalys និង Counterpoint បានបញ្ជាក់ថា ស្មាតហ្វូន Pura 70 Series ទទួលបាននូវការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនរបស់ចិន។ នៅក្នុងចំណោមស្មាតហ្វូនទាំង 4 នេះ ស្មាតហ្វូន Pura 70 Ultra នេះ គឺមានការឌីស្សាញយ៉ាងគួរអោយចាប់អារម្មណ៍ និងមុខងារពិសេសៗជាច្រើន។ ជាមួយនឹងស្មាតហ្វូន P Series នេះ ក្រុមហ៊ុន Huawei តែងតែផ្តោតក្នុងការពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ាជានិច្ច។ ប៉ុន្តែស្មាតហ្វូនជំនាន់ថ្មី Pura 70 Series ពេលនេះ បានបង្ហាញខ្លួនសម្រាប់ធ្វើបដិវត្តន៍ទៅលើស្មាតហ្វូននេះ។
Article image
ស្មាតហ្វូន Huawei Pura 70 Ultra គឺជាម៉ូដែលថ្មីមួយ ដែលក្រុមហ៊ុន Huawei បានប្រើប្រាស់នូវ Retractable Lens សម្រាប់ថតរូបភាព Closeup។ នៅលើស្មាតហ្វូននេះ ក៏មានការតម្លើងនូវកាមេរ៉ា 3 គ្រាប់ ដែលមានទំហំ 50MP Sony IMX989 1-អ៊ីង កាមេរ៉ាគោល, 40MP ultrawide ហើយនិង 50MP periscope lens។
-កាមេរ៉ាគោល : f/1.4-4.0 variable aperture + 22.5mm focal length
-កាមេរ៉ា: UltraWide Angle: 13mm focal length + Autofocus + macro shots
-កាមេរ៉ា Periscope: f/2.1 aperture + OIS + 3.5x optical zoom + lossless zoom to 10x
-កាមេរ៉ា Selfie Lens: 13MP+18mm f/2.4 aperture + autofocus
ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏បានប្រើប្រាស់នូវ XD Motion engine ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូបភាពនៃ objects មួយដែលមានចលនាលឿនបានយ៉ាងច្បាស់។ មុខងារនេះ បានធ្វើអោយស្មាតហ្វូន Pura 70 Ultra ក្លាយជាស្មាតហ្វូនមួយដែលមានកាមេរ៉ាល្អបំផុត។ ស្មាតហ្វូន  Huawei Pura 70 Ultra អាចនឹងប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនជាច្រើនទៀតនៅលើទីផ្សារដូចជា Samsung និងក្រុមហ៊ុនជាច្រើនទៀតនៅលើទីផ្សារផងដែរ។ ស្មាតហ្វូន Pura 70 series នេះក៏មានមុខងារ “image-sending” satellite tool និង  two-way satellite SMS និងការខលផងដែរតាមប្រព័ន្ធផា្កយរណបថែមទៀតផង៕
Huawei Pura 70 series កំពុងតែបង្កើនឥទ្ធិពល Huawei កាន់តែខ្លាំងនៅលើទីផ្សារប្រទេសចិន!