ស្វែងរកពួកយើង:

Huawei Pura 70 Series ប្រើប្រាស់នូវសមាសភាគនៅក្នុងស្រុកច្រើនជាង Mate 60 Series

ដោយ

Koun Jab Luffy

11 ឧសភា 2024 11:51 ថ្ងៃត្រង់

អាន 2 នាទី

Article image
មកដល់ពេលនេះ សមាសភាគជាច្រើនដែលប្រើនៅលើស្មាតហ្វូនជំនាន់ថ្មី Huawei Pura 70 series គឺកំពុងតែស្ថិតនៅក្នុងភាពជាអាថ៌កំបាំងនៅឡើយ។ ខណៈពេលនេះ ដើម្បីចង់ដឹងថា នៅក្នុងស្មាតហ្វូននេះមានអ្វីខ្លះនោះ មានក្រុមហ៊ុនជួសជុលបច្ចេកវិទ្យាអនឡាញមួយបានធ្វើការបញ្ជាក់ថា ស្មាតហ្វូន Flagship នេះ គឺមានប្រើប្រាស់នូវសមាសភាគដែលមាននៅក្នុងប្រទេសចិន ច្រើនជាងម៉ូដែលមុននេះ។ យោងតាមរបាយការណ៍ នៃការដោះមើលទៅលើគ្រឿងក្នុងរបស់ស្មាតហ្វូននេះ គឺមានការបង្ហាញអំពីផ្នែកខាងក្នុងលម្អិតរបស់ស្មាតហ្វូននេះហើយ។
នៅពេលនេះ ក្រុមហ៊ុន iFixit និង ក្រុមហ៊ុនប្រឹក្សាយោបល់ TechSearch International ថ្មីៗនេះ បានដោះមើលទៅលើគ្រឿងក្នុងរបស់ស្មាតហ្វូន Huawei Pura 70 series ហើយជាពិសេស គឺទៅលើម៉ូដែល Pro និងបានធ្វើវិភាគមើលថាតើ ស្មាតហ្វូនថ្មីនេះ មានប្រើប្រាស់នូវសមាសភាគច្រើនប៉ុណ្ណារបស់ប្រទេសចិន។ នៅក្នុងអំឡុងពេលនៃការដោះមើលទៅលើគ្រឿងក្នុងរបស់ស្មាតហ្វូននេះ ក្រុមហ៊ុននេះ បានរកឃើញនូវបន្ទះឈីប NAND memory chip និងសមាសភាគជាច្រើនទៀតដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនរបស់ចិន។
Article image
សូមជំរាបថា ការដោះមើលទៅលើគ្រឿងក្នុងរបស់ស្មាតហ្វូន Mate 60 ដោយ TechInsights កន្លងទៅនេះ គឺបានបង្ហាញថា ស្មាតហ្វូននេះ ប្រើប្រាស់នូវ DRAM និង NAND chips របស់ក្រុមហ៊ុន SK Hynix។ យ៉ាងណាមិញ សម្រាប់ស្មាតហ្វូន Pura 70 Pro គឺមិនមានការបញ្ជាក់អ្វីថ្មីច្រើននោះទេ គ្រាន់តែមានការបង្ហាញថា អ្នកផ្គត់ផ្គង់ជាច្រើនរបស់ប្រទេសចិន គឺអាចរកបានសមាសភាគរបស់ខ្លួនដើម្បីផលិតស្មាតហ្វូននេះបាន ក្នុងនោះ រួមមានដូចជាបន្ទះឈីប Kirin 9010 ដែលជា version ថ្មីនៃបន្ទះឈីប Kirin 9000s សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូន Mate 60 កន្លងមកជាដើម។
Article image
នៅលើស្មាតហ្វូន Pura 70 នេះ ត្រូវបានគេរាយការណ៌ថា គឺមានដំណើរការដោយ DRAM ដែលអភិវឌ្ឍដោយក្រុមហ៊ុន SK Hynix ប៉ុន្តែពេលនេះ ក្រុមហ៊ុនចិនមួយនេះ បានធ្វើការផ្លាស់ប្តូរទៅលើអង្គភាព HiSilicon របស់ខ្លួនសម្រាប់បន្ទះឈីប NAND flash memory chip នេះហើយ៕