ស្វែងរកពួកយើង:

Huawei Pura 70 Ultra និង Pura 70 Pro+ បង្ហាញខ្លួនជាមួយនិងបន្ទះឈីប Kirin 9010 និងមានកាមេរ៉ា 50MP ដែលមានសិនស័រ 1 អ៊ីង

ដោយ

Koun Jab Luffy

18 មេសា 2024 01:29 រសៀល

អាន 4 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Pura 70 series នៅលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលនេះ ត្រូវបានគេចាត់ទុកថា គឺជាកំពូលស្មាតហ្វូនដែលមានបំពាក់មកជាមួយនូវកាមេរ៉ាសមត្ថភាពខ្ពស់បំផុតក្នុងចំណោមស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ។ ស្មាតហ្វូននេះ គឺមានចំនួន 4 ម៉ូដែល រួមមានដូចជា Pura 70, Pura 70 Pro, Pura 70 Pro+ និង Pura 70 Ultra។ ហើយសម្រាប់ព័ត៌មាននៅពេលនេះ គឺសូមលើកយកនូវស្មាតហ្វូនម៉ូដែល Ultra និង Pro+ editions មកបង្ហាញជូនមុនគេ។
ស្មាតហ្វូនជំនាន់ថ្មី Pura 70 Ultra និង Pura 70 Pro+ ត្រូវបានក្រុមហ៊ុននេះដាក់អោយដំណើរការនៅលើបន្ទះឈីប Kirin 9010 ដែលឈីបជំនាន់ថ្មីរបស់ Kirin 9000s ធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន Mate 60 series នាពេលកន្លងមង។ បន្ទះឈីបនេះ គឺដំណើរការដោយ Cores ធំចំនួន 2 ដែលរត់បានល្បឿន 2.30GHz និង 6 Core ទៀតរត់ជាមួយល្បឿន 2.18GHz ហើយនិងមាន 4 Core ទៀតរត់ជាមួយល្បឿន 1.55GHz។ ចំពោះក្រាហ្វិកាតវិញ នៅលើស្មាតហ្វូននេះ គឺដំណើរការនៅលើ Maleoon 910 GPU ដែលធ្លាប់ប្រើប្រាស់នៅលើបន្ទះឈីប Kirin 9000s រួចមកហើយ។
Huawei Pura 70 Series បំពាក់មកជាមួយនូវប្រព័ន្ធកាមេរ៉ា XMAGE image system ដែលមានការទ្រទ្រង់ដោយសិនស័រ 1 អ៊ីង និងមានកាមេរ៉ាទំហំ 50-Megapixel។ ជាមួយនិងការប្រព័ន្ធកាមេរ៉ាថ្មីនេះ ក្រុមហ៊ុនបានធ្វើការឌីស្សាញ និងមានការច្នៃប្រឌិតឡើងដោយភាពម៉ត់ចត់ជាទីបំផុត។ បច្ចេកវិទ្យាថ្មីនេះ អាចធ្វើការបានរហ័ស និងមានប្រសិទ្ធិភាពតាមរយៈនៃការប្រើប្រាស់នូវ mechanically rotating telescopic lens structure អាចធ្វើការងារបានច្បាស់ និងមានភាពត្រឹមត្រូវ។ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា បច្ចេកវិទ្យានេះ ទាញចេញចូលបានដល់ទៅ ជាង 300,000 ដង។ បើទោះបីជាថតរូបជាមួយល្បឿន 300 km/h ក៏នៅតែទទួលបាននូវរូបភាពច្បាស់ផងដែរ។
សម្រាប់កាមេរ៉ាគោលដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺមានការទ្រទ្រង់ជាមួយនិង variable aperture ដែលអាចធ្វើការងារបានចាប់ពី f/1.6 ដល់ f/4.0 ហើយនិងមានបច្ចេកវិទ្យា sensor-shift anti-shake technology សម្រាប់ជួយសម្រួលដល់ការថត stabilized shots ផងដែរ។ បន្ថែមពីនេះ ក៏នូវមានកាមេរ៉ាទំហំ 40-megapixel ultra-wide lens និងមួយគ្រាប់ទៀត ជាឡែន OIS ដែលមានទមហំ 50-megapixel telephoto macro camera ទៀតផង។
Article image
ចំពោះ Pura 70 Pro+ វិញ ក៏ប្រើប្រាស់នូវកាមេរ៉ាគោល ដែលមានសិនស័រដូចគ្នានេះដែរ គឺមាន f/1.4~f/4.0 variable aperture និងមុខងារ OIS support ។ ម៉ូដែលនេះ ត្រូវបានក្រុមហ៊ុនទម្លាក់ចោលនូវប្រព័ន្ធ retractable lens system ដែលមានប្រើនៅលើតែ Ultra model ប៉ុណ្ណោះ។ ស្មាតហ្វូននេះ ក៏មានកាមេរ៉ាទំហំ 12.5-Megapixel ultra-wide និងកាមេរ៉ាទំហំ 48-Megapixel telephoto macro ផងដែរ។ ស្មាតហ្វូនថ្មីៗទាំងពីរនេះ គឺមានកាមេរ៉ាមុខទំហំ 13-Megapixel ដូចគ្នា។
ស្មាតហ្វូន Pura 70 Pro+ និង Ultra គឺមានអេក្រង់ទំហំ 6.8-អ៊ីង OLED LTPO រត់បានជាមួយល្បឿនចាប់ពី 1Hz–120Hz refresh rate និងមានការប្រើប្រាស់នូវបច្ចេកវិទ្យា 1440Hz PWM dimming ហើយនិងមានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ផងដែរ។ ស្មាតហ្វូនថ្មីនេះ មានការប្រើប្រាស់នូវកញ្ចក់រឹងមាំជំនាន់ទីពីររបស់ Kunlun glass។ ស្មាតហ្វូន Pro+ មានថ្មទំហំ 5,050mAh ខណៈដែលម៉ូដែល Ultra មានថ្មទំហំ 5,200mAh ហើយស្មាតហ្វូនទាំងពីរនេះ គឺមានការទ្រទ្រង់នូវកម្លាំងសាក 100W wired រួមនិង 80W wireless charging ។ បន្ថែមពីនេះ ស្មាតហ្វូនទាំងពីរនេះ ក៏នូវមានការផ្តល់ជូននូវបច្ចេកវិទ្យាសាកទៅកាន់ឧបករណ៌ផ្សេងកម្លាំង 20W reverse wireless charging ទៀតផង។
ស្មាតហ្វូនទាំងពីរនេះ គឺដំណើរការនៅលើប្រព័ន្ធ Harmony OS 4.2 និងមានការទ្រទ្រង់ជាមួយ Dual SIM, 5G, Wi-Fi 802.11ax, Bluetooth 5.2, NFC ហើយនិង IR blaster រួមជាមួយនិងប្រព័ន្ធ satellite calling ថែមទៀត។ អ្វីដែលរឹតតែពិសេសនោះ គឺនៅលើស្មាតហ្វូនទាំងពីរនេះ មានការប្រើប្រាស់នូវបច្ចេកវិទ្យា IP68-rated chassis សម្រាប់ការពារទឹក និងធូលីទៀតផង។
Article image
Huawei Pura 70 Ultra គឺមានពីរទំហំដោយទំហំ 16GB+512GB មាមតម្លៃ 9,999 យ៉ន់ (~$1,380) និងទំហំ 16GB+1TB មានតម្លៃ 10,999 យ៉ន់ (~$1,520)។ ស្មាតហ្វូននេះមានជម្រើសពណ៌ Star Black, Starburst White, Mocha Brown និង Chanson Green។ ចំពោះ Pura 70 Pro+ ក៏មានពីរទំហំដូចគ្នា ដោយទំហំ 16GB+512GB មានតម្លៃ 7,999 យ៉ន់ (~$1,105) និងទំហំ 16GB+1TB មានតម្លៃ 8,999 យ៉ន់ (~$1,245)។ ស្មាតហ្វូននេះមានពណ៌ Phantom Black, Light Wooven Silver និង String White។ ស្មាតហ្វូនទាំងពីរនេះ មានលក់នៅលើទីផ្សារប្រទេសចិនហើយ។
Huawei Pura 70 Ultra និង Pura 70 Pro+ បង្ហាញខ្លួនជាមួយនិងបន្ទះឈីប Kirin 9010 និងមានកាមេរ៉ា 50MP ដែលមានសិនស័រ 1 អ៊ីង