ស្វែងរកពួកយើង:

Huawei Pura 70 ត្រូវគេព្យាករណ៌ថា នឹងលើសចំនួន 10 លានគ្រឿង

ដោយ

Koun Jab Luffy

10 មករា 2025 08:56 ព្រឹក

អាន 2 នាទី

បន្ទាប់ពីការដាក់លក់អស់រយៈពេលជាច្រើនខែមកនៅពេលនេះមានប្រភពមួយទម្លាយថា ស្មាតហ្វូន Huawei Pura 70 អាចនឹងលក់បានដល់ទៅ 10 លានគ្រឿងនៅក្នុងពេលខាងមុខនេះ។ ស្មាតហ្វូន Flagship នេះ គឺពិតជាមានតម្រូវការខ្លាំងនៅក្នុងទីផ្សាររបស់ប្រទេសចិន ដោយសារតែការឌីស្សាញរូបរាងដ៏ទាក់ទាញ តម្លៃសមរម្យ និងសមត្ថភាព AI ដ៏ខ្លាំងក្លារបស់វា។ កាលពីពេលមុននេះ យើងបានរាយការណ៍ថា ការលក់ស្មាតហ្វូន Huawei Pura 70 series អាចនឹងលើសចំនួន 10 លានគ្រឿង។
សូមជំរាបថា នៅក្នុងពេល 2 ខែ ក្រុមហ៊ុននេះ បាននាំចេញស្មាតហ្វូនបានចំនួន 3.5 លានគ្រឿង ដែលចំនួននេះ ពិតជាអស្ចារ្យមែនទែន។  នៅក្នុងការទម្លាយចេញពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ នៅលើ Weibo នៅពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Huawei នឹងលក់ស្មាតហ្វូន Pura 70 ចំនួន 1 លានគ្រឿងរៀងរាល់ខែ។ ការលក់ស្មាតហ្វូននេះ អាចនឹងលើសពី 10 លានគ្រឿង។ ទាក់ទងនឹងព័ត៌មានថ្មីនេះ អ្នកលេងអ៊ីនធឺណិតជាច្រើនបានជជែកវែកគ្នាពីស្មាតហ្វូន Pura 70 នេះដែរ ដោយថែមទាំងអាចនឹងលក់បានច្រើនជាង 20 លានគ្រឿងទៀតផង។ ជាមួយនិងការព្យាករណ៌េនេះ គឺដោយសារតែស្មាតហ្វូនដែលមានការឌីស្សាញប្លែក បច្ចេកវិទ្យា AI Tools ដ៏ល្អបំផុត។
Article image
ស្មាតហ្វូន Huawei Pura 70 នេះ មានពណ៌ដ៏ទាក់ទាញជាច្រើន ដែលក្នុងនោះមានដូចជា Sakura Rose Red, Ice Crystal Blue, Snow White និង Feather Sand Black។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.6-អ៊ីង OLED ទ្រទ្រង់ជាមួយនឹងអេក្រង់កម្រិត FHD+ resolution (2760x1256 pixels), 120Hz refresh rate, 1440Hz high-frequency PWM dimming, 300Hz touch sampling rate និង 460 PPI។ ស្មាតហ្វូននេះ នឹងបំពាក់នូវប្រព័ន្ធប្រតិបត្តិការ  HarmonyOS 4.2 operating system ជាមួយនឹងបន្ទះឈីប  Kirin 9000S1 chipset ។ស្មាតហ្វូននេះមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB, 512GB និង 1TB ។
Article image
ស្មាតហ្វូន Huawei Pura 70 នេះមានកាមេរ៉ាខាងក្រោយ 3 គ្រាប់ ដែលមានទំហំ 50MP, 13MP ultrawide-angle lens និង 12MP periscope telephoto lens ។ស្មាតហ្វូននេះមានកាមេរ៉ាខាងមុខទំហំ 13MP។ ស្មាតហ្វូននេះ ក៏មានថាមពលថ្មទំហំ 4900mAh និងបច្ចេកវិទ្យាសាកថ្មលឿន 66W charging៕