
ជាមួយនិងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Huawei Pura 80 Series នៅពេលខាងមុខនេះ អាចនឹងផ្តល់នូវភាពភ្ញាក់ផ្អើលថ្មីសម្រាប់អ្នកប្រើប្រាស់ខ្លាំងជាងមុន តាមរយៈការពង្រឹងទៅលើថាមពលថ្ម និងប្រព័ន្ធកាមេរ៉ាថ្មី។ យោងតាមការបែកធ្លាយថ្មីមួយ បានទម្លាយថា ស្មាតហ្វូន Flagship ជំនាន់ថ្មីនេះ នឹងមានការបំពាក់នូវម៉ូឌុលកាមេរ៉ា Customized Lens ថ្មី និងមានថ្មកាន់តែធំជាងមុន។
យោងតាមការបញ្ជាក់របស់អ្នកទម្លាយ @SmartPikachu បានអោយដឹងថា ស្មាតហ្វូន Huawei Pura 80 Series នេះអាចនឹងមានថាមពលថ្មទំហំ 6000mAh ដែលធំជាងស្មាតហ្វូនជំនាន់មុននេះ។ បើមើលទៅលើស្មាតហ្វូន Huawei Pura 70 Ultra គឺមានថាមពលថ្មទំហំ 5200mAh និងអមមកជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 100W charging។
ក្រឡេកមកមើលស្មាតហ្វូនមួយទៀតដូចជា Pro និងម៉ូដែលស្តង់ដារវិញ គឺមានថាមពលថ្មទំហំ 5050mAh និង 4900mAh cell។ ដូចនេះផ្អែកលើព័ត៌មានអាចនិយាយថា ស្មាតហ្វូន Pura 80 Series នឹងមានការពង្រីកទំហំធំជាងមុនទៅលើថាមពលថ្ម។ សម្រាប់ថាមពលថ្មធំនេះ អាចប្រើប្រាស់បានយូរជាពិសេស នៅក្នុងការលេងហ្គេម ការងារ multitasking ការទស្សនាវីដេអូ និងជាច្រើនទៀត។
ស្មាតហ្វូន Huawei Pura 80 ត្រូវបានគេទម្លាយថា នឹងមានសមត្ថភាពល្អឥតខ្ចោះស ម្រាប់អ្នកដែលចូលចិត្តលេងហ្គេម ឬទស្សនាវីដេអូដែលមានគុណភាពខ្ពស់នៅក្នុងពេលកម្សាន្ត។ ក្រុមហ៊ុន Huawei បានប្រើប្រាស់នូវថាមពលថ្មដែលមានដង់ស៊ីតេខ្ពស់ទៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន ហើយក៏មានការរំពឹងថា បច្ចេញវិទ្យាថ្មីនេះ នឹងមានបំពាក់នៅលើស្មាតហ្វូន Pura 80 series ផងដែរ។ ស្មាតហ្វូននេះ ក៏នឹងមានការ upgrade ទៅលើកាមេរ៉ាកាន់តែប្រសើរផងដែរជាពិសេសទៅលើ main lens និង periscope sensorនៅលើស្មាតហ្វូន flagship របស់ខ្លួន។

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ បានធ្វើតេស្តទៅលើ Multi-Focal Periscope Lens ដែលមានកម្រិត Zoom កាន់តែប្រសើរជាងមុន។ បច្ចេកវិទ្យាកាមេរ៉ាថ្មីនេះ នឹងអនុញ្ញាតអោយស្មាតហ្វូននេះចាប់រូបភាពឆ្ងាយជាងមុន និងគុណភាពរូបភាពក៏នៅតែច្បាស់ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវសេនស័រសេ្កនក្រយ៉ៅដៃនៅចំហៀង។ ក្រុមហ៊ុន Huawei អាចនឹងបន្តប្រើប្រាស់នូវបច្ចេកវិទ្យានេះ ដូចនៅលើស្មាតហ្វូន Mate 70 ផងដែរ៕
