ស្វែងរកពួកយើង:

Huawei Pura 80 Pro+ ទំនងជានឹងមានការប្រើប្រាស់រ៉េម 16GB និងម៉េមូរី 1TB

ដោយ

Koun Jab Luffy

11 មិថុនា 2025 09:08 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីៗនេះ បានបង្ហាញថា Huawei Pura 80 Pro+ អាចនឹងក្លាយជាស្មាតហ្វូនប្រណិត Flagship ដែលមាន រ៉េមទំហំ 16GB និងមានការប្រើប្រាស់នូវម៉េមូរីក្នុងម៉ាស៊ីនទំហំដល់ទៅ 1TB ។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីនៅមុននេះគឺមានការទម្លាយអំពីលក្ខណៈសម្បត្តិខាងក្នុង និងសមត្ថភាពនៃការថតរូបភាពរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ អ្នកទម្លាយ DigitalChatStation បាននិយាយថា ស្មាតហ្វូន Huawei Pura 80 Pro+ នេះនឹងមានពណ៌ដ៏ទាក់ទាញដូចជាខ្មៅ (Glided Black) ស (Glazed White) ក្រហម និងបៃតង។
បន្ថែមពីនេះ ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 Pro+ ក៏ត្រូវបានគេទម្លាយថា នឹងមានរ៉េមទំហំ 16GB និងម៉េមូរីទំហំ 512GB និង 1TB ដូចគ្នា។ សម្រាប់ការបំពាក់នូវម៉េមូរីទំហំ 1TB នេះ គឺអាចស្តុកនៅក្នុងចំនួនកំណត់ណាមួយ ខណៈពេលដែលទំហំផ្សេងទៀត គឺមានស្តុកច្រើនគ្រប់គ្រាន់។ អ្នកទម្លាយនេះ ក៏បានបញ្ជាក់បន្ថែមពីលក្ខណៈសម្បត្តិនៃកាមេរ៉ារបស់ស្មាតហ្វូន Pura 80 Series ផងដែរ។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវកាមេរ៉ាគោលទំហំ 50MP។
ក្រឡេកមកស្មាតហ្វូន Pura 80 Ultra វិញ ត្រួវបានគេនិយាយថា គឺនឹងមានការបំពាក់នូវកាមេរ៉ា 50MP LOFIC និង variable aperture ដែលមានសមត្ថភាពខ្ពស់អាចបង្កើនការថតរូបភាពកាន់តែប្រសើរ។ សម្រាប់ស្មាតហ្វូន Pura 80 Pro+ និង Ultra ត្រូវគេរំពឹងថា នឹងមានការប្រើប្រាស់នូវ Dual-Telephoto Lens ដំបូងបំផុតនៅក្នុងឧស្សាហកម្មនេះ ហើយក៏មានការតម្លើងនូវកម្រិតហ៊្សូម 2x focal lengths ហើយអាចថតបានដល់ទៅ 20x periscope zooming ថែមទៀតផង។
Article image
ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 នឹងមានការបំពាក់នូវអេក្រង់ថ្មី ដែលមានកម្រិតខ្ពស់ជាងស្មាតហ្វូន Huawei Mate 70 RS Ultimate Design ថែមទៀតផង។ ស្មាតហ្វូនជំនាន់ថ្មី Pura 80 series នឹងប្រើប្រាស់នូវបន្ទះឈីប  Kirin 5G ដ៏ខ្លាំងក្លា ខណៈពេលដែលថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មរបស់ស្មាតហ្វុននេះនៅមិនទាន់ដឹងនៅឡើយទេ៕
Huawei Pura 80 Pro+ ទំនងជានឹងមានការប្រើប្រាស់រ៉េម 16GB និងម៉េមូរី 1TB