ស្វែងរកពួកយើង:

Huawei Pura 80 Series នឹងបង្ហាញខ្លួនលើទីផ្សារសកល នៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះហើយ

ដោយ

Koun Jab Luffy

26 មិថុនា 2025 10:12 ព្រឹក

អាន 2 នាទី

Article image
Pura 80 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Huawei បានបង្ហាញវត្តមាននៅលើទីផ្សារចិននាប៉ុន្មានសប្តាហ៌កន្លងទៅនេះ ត្រូវបានទម្លាយថា នឹងមានការប្រកាសចេញនៅលើទីផ្សារសកលនាខែក្រោយនេះហើយ។ បើតាមរបាយការណ៌របស់ក្រុមហ៊ុន Huawei បញ្ជាក់ថា ខ្លួននឹងមានការរៀបចំនូវព្រឹត្តិការណ៌នៅទីក្រុងឌូបៃ នៅថ្ងៃទី 10 ខែកក្កដាខាងមុខនេះហើយ ដែលនៅក្នុងចំណោមស្មាតហ្វូនស៊េរីថ្មីរបស់ Pura 80 series នេះ គឺមានដូចជា Pura 80, Pura 80 Pro, Pura 80 Pro+ និង Pura 80 Ultra។
ជាមួយនិងការបង្ហាញវត្តមាននៅលើទីផ្សារសកលនាពេលខាងមុខនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេស Huawei នឹងមានការប្រកាសចេញស្មាតហ្វូនស៊េរីថ្មីទាំង 4 ម៉ូដែលនោះទេ ប៉ុន្តែមានការបញ្ជាក់ថា Pura 80 Ultra គឺនឹងមានការប្រកាសចេញនៅលើទីផ្សារសកលនៅថ្ងៃទី 10 ខែកក្កដាខាងមុខ។ សម្រាប់រូបភាពផ្សព្វផ្សាយនេះ ក្រុមហ៊ុន Huawei គឺបង្ហាញនៅវិបសាយក្រុមហ៊ុននៅលើទីផ្សារអាមេរិកឡានទីន, ទីផ្សារអាហ្វ្រិក និងទីផ្សារអាស៊ី ប៉ុន្តែមិនមានបង្ហាញនៅលើទីផ្សារទ្វីបអឺរ៉ុបនោះទេ។ មានការព្យាករណ៌ថា Huawei គ្មានគោលដៅសម្រាប់ទីផ្សារមួយនេះទេ ចំពោះវត្តមាន Pura 80 series នៅថ្ងៃទី 10 ខែកក្កដាខាងមុខ។
Article image
សូមជំរាបថា Pura 80 Ultra នឹងមានការប្រើប្រាស់នូវបន្ទះឈីប Kirin 9020 ដែលជាឈីបខ្លាំងរបស់ក្រុមហ៊ុន Huawei និងមានការបំពាក់នូវកាមេរ៉ា Telephoto Lenses ហើយនិងមានកាមេរ៉ាគោលទំហំ 50MP ដែលគាំទ្រនូវសិនស័រទំហំ 1 អ៊ីង។