ស្វែងរកពួកយើង:

Huawei Pura 80 Ultra បំពាក់នូវសិនស័រកាមេរ៉ា Dual Telephoto ចាប់ផ្តើមដាក់លក់ហើយ

ដោយ

Koun Jab Luffy

27 មិថុនា 2025 12:47 ថ្ងៃត្រង់

អាន 2 នាទី

Article image
កាលពីថ្ងៃទី 26 ខែមិថុនានេះ ក្រុមហ៊ុន Huawei បានប្រកាសចាប់ផ្តើមលក់ស្មាតហ្វូនស៊េរីថ្មី Pura 80 Ultra ជាផ្លូវការណ៌នៅក្នុងទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនលំដាប់ Flagship ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវលក្ខណៈសម្បត្តិកំពូលៗជាច្រើន ហើយក៏មានកាមេរ៉ាកម្រិតខ្ពស់ជាច្រើនផងដែរ។ ជាមួយនិងវត្តមានស្មាតហ្វូន Pura 80 Ultra នេះ មាន 2 ទំហំគឺ 16GB- 512GB ដាក់លក់មានតម្លៃ 9,999 យ៉ន់ ខណៈពេលដែលទំហំ 16GB-1TB ដាក់លក់ក្នុងតម្លៃ 10,999 យ៉ន់។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការឌីស្សាញស្រដៀងគ្នាជាមួយនឹងស្មាតហ្វូនម៉ូដែល Pura 70 Series ដែលចេញលក់មុននេះដែរ ដោយមានការដាក់បញ្ចូលនូវឌីស្សាញកាមេរ៉ាយ៉ាងប្រណិត និងមានការទាក់ទាញបំផុត។ ស្មាតហ្វូន Pura 80 Ultra នេះមានអេក្រង់ទំហំ 6.8-អ៊ីង គាំទ្រជាមួយនឹងកញ្ចក់ការពារ Kunlun ជំនាន់ទី 2 ហើយអេក្រង់នេះ គឺមានសមត្ថភាពខ្ពស់អាចការពារស្នាមឆ្កូត និងធន់ទៅនឹងការធ្លាក់ថែមទៀតផង។ អេក្រង់នេះ មានកម្រិតបង្ហាញចេញភាពច្បាស់  FHD+ resolution, មានពន្លឺ 460ppi និងមានបច្ចេកវិទ្យា LTPO adaptive refresh rate ដែលភ្ជាប់ជាមួយនឹង 1440Hz PWM dimming។
Article image
ស្មាតហ្វូន Pura 80 Ultra បំពាក់នូវកាមេរ៉ាគោលទំហំ 50MP មានការទ្រទ្រង់នូវ variable aperture ចាប់ពី f/1.6-f/4.0 aperture។ បន្ថែមពីនេះ នៅលើកាមេរ៉ានេះ ក៏មានការទ្រទ្រង់ទៅលើមុខងារ optical image stabilization ផងដែរ។ សម្រាប់កាមេរ៉ាទី 2 មានទំហំ 50MP primary zoom មានភ្ជាប់ជាមួយនឹងកម្រិត f/2.4 aperture ហើយនិង sensor shift image stabilization ខណលដែលមួយគ្រាប់ទៀតមានទំហំ 12.5MP ultra telephoto។ សម្រាប់ telephoto system នេះ មានការទ្រទ្រង់នូវ 3.7x និង  9.4x optical zoom រហូតដល់ទៅ 100X digital។
Article image
ម្យ៉ាងវិញទៀត សម្រាប់កាមេរ៉ា 40MP ultra-wide-angle ក៏មានការបំពាក់នូវកម្រិត f/2.2 aperture ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូបភាពនៅក្នុងទម្រង់ landscapes បានយ៉ាងស្រស់ស្អាតបំផុត។ ស្មាតហ្វូន  Huawei Pura 80 Ultra នេះមានថាមពលថ្មទំហំ 5700mAh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ។ ជាមួយនិងការដាក់លក់នេះ ក្រុមហ៊ុនេនះ ក៏មានឆ្នាំងសាកកម្លាំង 100W wired charger ដែលសាកថ្មបានលឿនថែមទៀត ជាពិសេសថាមពលថ្មនេះ ក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា  80W wireless charging ផងដែរ៕
Huawei Pura 80 Ultra បំពាក់នូវសិនស័រកាមេរ៉ា Dual Telephoto ចាប់ផ្តើមដាក់លក់ហើយ