
កាលពីថ្ងៃទី 26 ខែមិថុនានេះ ក្រុមហ៊ុន Huawei បានប្រកាសចាប់ផ្តើមលក់ស្មាតហ្វូនស៊េរីថ្មី Pura 80 Ultra ជាផ្លូវការណ៌នៅក្នុងទីផ្សារប្រទេសចិនហើយ។ ស្មាតហ្វូនលំដាប់ Flagship ថ្មីនេះ ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់នូវលក្ខណៈសម្បត្តិកំពូលៗជាច្រើន ហើយក៏មានកាមេរ៉ាកម្រិតខ្ពស់ជាច្រើនផងដែរ។ ជាមួយនិងវត្តមានស្មាតហ្វូន Pura 80 Ultra នេះ មាន 2 ទំហំគឺ 16GB- 512GB ដាក់លក់មានតម្លៃ 9,999 យ៉ន់ ខណៈពេលដែលទំហំ 16GB-1TB ដាក់លក់ក្នុងតម្លៃ 10,999 យ៉ន់។
ស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការឌីស្សាញស្រដៀងគ្នាជាមួយនឹងស្មាតហ្វូនម៉ូដែល Pura 70 Series ដែលចេញលក់មុននេះដែរ ដោយមានការដាក់បញ្ចូលនូវឌីស្សាញកាមេរ៉ាយ៉ាងប្រណិត និងមានការទាក់ទាញបំផុត។ ស្មាតហ្វូន Pura 80 Ultra នេះមានអេក្រង់ទំហំ 6.8-អ៊ីង គាំទ្រជាមួយនឹងកញ្ចក់ការពារ Kunlun ជំនាន់ទី 2 ហើយអេក្រង់នេះ គឺមានសមត្ថភាពខ្ពស់អាចការពារស្នាមឆ្កូត និងធន់ទៅនឹងការធ្លាក់ថែមទៀតផង។ អេក្រង់នេះ មានកម្រិតបង្ហាញចេញភាពច្បាស់ FHD+ resolution, មានពន្លឺ 460ppi និងមានបច្ចេកវិទ្យា LTPO adaptive refresh rate ដែលភ្ជាប់ជាមួយនឹង 1440Hz PWM dimming។

ស្មាតហ្វូន Pura 80 Ultra បំពាក់នូវកាមេរ៉ាគោលទំហំ 50MP មានការទ្រទ្រង់នូវ variable aperture ចាប់ពី f/1.6-f/4.0 aperture។ បន្ថែមពីនេះ នៅលើកាមេរ៉ានេះ ក៏មានការទ្រទ្រង់ទៅលើមុខងារ optical image stabilization ផងដែរ។ សម្រាប់កាមេរ៉ាទី 2 មានទំហំ 50MP primary zoom មានភ្ជាប់ជាមួយនឹងកម្រិត f/2.4 aperture ហើយនិង sensor shift image stabilization ខណលដែលមួយគ្រាប់ទៀតមានទំហំ 12.5MP ultra telephoto។ សម្រាប់ telephoto system នេះ មានការទ្រទ្រង់នូវ 3.7x និង 9.4x optical zoom រហូតដល់ទៅ 100X digital។

ម្យ៉ាងវិញទៀត សម្រាប់កាមេរ៉ា 40MP ultra-wide-angle ក៏មានការបំពាក់នូវកម្រិត f/2.2 aperture ដែលអនុញ្ញាតអោយអ្នកប្រើប្រាស់អាចថតរូបភាពនៅក្នុងទម្រង់ landscapes បានយ៉ាងស្រស់ស្អាតបំផុត។ ស្មាតហ្វូន Huawei Pura 80 Ultra នេះមានថាមពលថ្មទំហំ 5700mAh ដែលអាចប្រើប្រាស់បានពេញមួយថ្ងៃ។ ជាមួយនិងការដាក់លក់នេះ ក្រុមហ៊ុនេនះ ក៏មានឆ្នាំងសាកកម្លាំង 100W wired charger ដែលសាកថ្មបានលឿនថែមទៀត ជាពិសេសថាមពលថ្មនេះ ក៏ទ្រទ្រង់ទៅលើបច្ចេកវិទ្យា 80W wireless charging ផងដែរ៕
