
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញជាផ្លូវការណ៌នូវស្មាតហ្វូនជំនាន់ថ្មី Pura 80 Ultra នៅលើទទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលថ្មីនេះ បានក្លាយជាស្មាតហ្វូនដំបូងគេដែលមានការបំពាក់នូវកាមេរ៉ាមានសមត្ថភាពខ្ពស់។ ស្មាតហ្វូននេះ មានកាមេរ៉ាក្រោយ 3 គ្រាប់ និងមានសិនស័រគោលទំហំ 1 អ៊ីង និងជាស្មាតហ្វូនដំបូងនៅលើពិភពលោកដែលប្រើប្រាស់ Dual-Lens Telephoto។
សូមជំរាបថា ស្មាតហ្វូនជំនាន់ថ្មី Pura series របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ត្រូវបានគេស្គាល់ ថា គឺជាស្មាតហ្វូនដែលមានកាមេរ៉ាខ្លាំង ហើយថែមទាំងមានការគាំទ្រដោយបច្ចេកវិទ្យារូបភាពរបស់ខ្លួន XMAGE tech ថែមទៀតផង។ ប៉ុន្តែជាមួយនិងវត្តមានរបស់ Pura 80 Series នេះ គឺមិនមានអ្វីខុសគ្នា ដោយម៉ូដែលធំជាងគេត្រូវបានគេឈ្មោះថា Pura 80 Ultra ហើយនិងមានការតម្លើងនូវសមាសភាគកាមេរ៉ាមានសមត្ថភាពខ្ពស់ជាងគេ។ នៅលើស្មាតហ្វូននេះ គឺមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP និងមានការទ្រទ្រង់នូវសិនស័រ 1-អ៊ីង ហើយនិងមានកម្រិត f/1.6-4 Variable Aperture។

សម្រាប់កាមេរ៉ាផ្សេងៗទៀតមានដូចជា កាមេរ៉ាទំហំ 40MP ultra wide-angle lens និងកាមេរ៉ា 1.5MP spectrum sensor ហើយនិងកាមេរ៉ា 50MP + 12.5MP dual periscope telephoto។ ប្រព័ន្ធកាមេរ៉ាខាងលើនេះមានសមត្ថភាពអាចហ៊្សូម 3.7x និង 9.4x optical zoom។ តាមរយៈកាមេរ៉ាថ្មីនេះ ក្រុមហ៊ុន Huawei បានធ្វើការពង្រីកទៅលើឡែន Telephoto ដែលអាចធ្វើការឆ្លាស់គ្នាទៅលើឡែន periscope telephoto lenses 2 គ្រាប់ ដែលមួយមានកម្រិត 83mm និង 212mm focal length។

ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 Ultra មានការបំពាក់នូវអេក្រង់ទំហំ 6.8-អ៊ីង ជាប្រភេទ Quad Curved គាំទ្រដោយបច្ចេកវិទ្យាអេក្រង់ LTPO OLED display និងមានសមត្ថភាពអាចបង្ហាញចេញបាន 1.5K resolution ហើយនឹងមានកម្រិតពន្លឺ 3000 nits of peak brightness។ អេក្រង់ស្មាតហ្វូននេះ មានគាំទ្រដោយល្បឿនចាប់ពី 1Hz ទៅ 120Hz variable refresh rate។ សម្រាប់បន្ទះឈីបនៅលើស្មាតហ្វូននេះ ត្រូវបានក្រុមហ៊ុនបំពាក់នូវបន្ទះឈីប Kirin 9020។

ស្មាតហ្វូនថ្មីនេះ គឺមានការបំពាក់នូវរ៉េមទំហំ 16GB និងអង្គចងចាំទំហំ 1TB ហើយនិងមានថ្មទំហំ 5,700mAh ហើយនិងមានការគាំទ្រនូវកម្លាំងសាក 100W wired fast charging និង 80W wireless fast charging។ ហើយនៅលើស្មាតហ្វូននេះ ក៏មានការបំពាក់នូវបច្ចេកវិទ្យា IP68/69 rating សម្រាប់ការពារទឹក និងធូលី, ហើយនិង NFC, satellite connectivity រួមនិងអេក្រង់ Kulun glass សម្រាប់ការពារស្មាតហ្វូននេះបានទៀតផង។ ស្មាតហ្វូននេះ មានការប្រើប្រាសនូវ HarmonyOS NEXT ចេញពីប្រអប់តែម្តង។

Huawei Pura 80 Ultra មានជម្រើស 2 ពណ៌ គឺមានពណ៌មាស និងពណ៌ខ្មៅ ហើយនិងមានតម្លៃ 9,999 យ៉ន់ ដែលប្រហាក់ប្រហែល 1,390 ដុល្លារ ទៅលើម៉ូដែល 16GB+512GB ខណៈដែល 16GB+1TB មានតម្លៃ 10,999 យ៉ន់ ដែលប្រហាក់ប្រហែល 1,530 ដុល្លារ។
