ស្វែងរកពួកយើង:

Huawei Pura 80 Ultra អាចនឹងកាមេរ៉ាគោល 50MP និងឡែន Ultrawide ទំហំ 50MP

ដោយ

Koun Jab Luffy

27 ធ្នូ 2024 10:24 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយថ្មីមួយ បានបញ្ជាក់ពីកាមេរ៉ាចំនួន 3 គ្រាប់របស់ស្មាតហ្វូនស៊េរីថ្មី Huawei Pura 80 Ultra ដែលនឹងមានវត្តមាននៅពេលខាងមុខ។ ក្នុងនោះក៏មានការបញ្ជាក់ថា ស្មាតហ្វូន Flagship ថ្មីនេះ អាចនឹងមានការតម្លើងនូវកាមេរ៉ា Periscope ថ្មីផងដែរ។ តាមអ្នកទម្លាយ DigitalChatStation ថ្មីៗនេះ ក៏បានលម្អិតទៅលើកាមេរ៉ាដែលបំពាក់នៅលើស្មាតហ្វូន Huawei Pura 80 Ultra នេះផងដែរ។
ការបែកធ្លាយមួយបាននិយាយថា ស្មាតហ្វូន Huawei Pura 80 Ultra នេះ នឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រនូវសិនស័រទំហំ 1-អ៊ីង និងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា variable aperture technology ផងដែរ។ នៅលើស្មាតហ្វូននេះ ក៏នឹងអាចមានកាមេរ៉ាទំហំ 50MP ដែលជា ultrawide-angle ផងដែរ។ ឡែននេះប្រើប្រាស់សិនស័រទំហំ 1/1.3-អ៊ីង ultra-large multi-focal length periscope sensor ថែមទៀតផង។
Article image
គួរបញ្ជាក់ថា តាមការបែកធ្លាយមុននេះ មានការបញ្ជាក់ថា ស្មាតហ្វូន Huawei Pura 80 Ultra នេះនឹងមានការ upgrade ទៅលើសេនស័រ  ultrawide-angle និង periscope sensor បើធៀបជាមួយនឹងម៉ូឌែលជំនាន់មុនរបស់វាថែមទៀត។ វាក៏មានកាមេរ៉ាសេនស័រដែលប្រសើរជាងមុនក្នុងការថតរូបភាពកាន់តែអស្ចារ្យបំផុត។ អ្នកលេងនៅលើអ៊ីនធឺណិតជាច្រើននិយាយថា សេនស័រ  1/1.3-អ៊ីង នេះគឹជាសេនស័រ Periscope Sensor ធំបំផុត។
មានការព្យាករណ៌ថា សម្រាប់ការបញ្ជូលគ្នានៃ 1-អ៊ីង + variable aperture + largest telephoto sensor + RYYB + optical zoom អាចនឹងធ្វើអោយស្មាតហ្វូន Pura 80 Ultra ក្លាយជាម៉ូដែលថ្មី ដែលមានកាមេរ៉ាល្អបំផុតនៅលើទីផ្សារផងដែរ។ នៅក្នុងខណៈពេលនេះ ក្រុមហ៊ុន Huawei ក៏ស្វែងរកនូវដំណោះស្រាយកាមេរ៉ាថ្មីដែលអាចធ្វើអោយបច្ចេកវិទ្យាថតរូបភាពឈានទៅកាន់កម្រិតមួយថ្មីបន្ទាប់ទៀតផងដែរ។
Article image
បើមើលទៅលើស្មាតហ្វូន Pura 70 Ultra គឺមានកាមេរ៉ា 3 គ្រាប់នៅខាងក្រោយដែលមានទំហំ  50MP main, 40MP ultrawide-angle និង 50MP super-focus macro telephoto sensor ។ ស្មាតហ្វូន  Pura 80 Ultra នឹងមានកាមេរ៉ាកាន់តែប្រសើរថែមទៀត។ ស្មាតហ្វូន Pura 80 នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឬទី 3 នៅឆ្នាំក្រោយនេះ៕
Huawei Pura 80 Ultra អាចនឹងកាមេរ៉ាគោល 50MP និងឡែន Ultrawide ទំហំ 50MP