ស្វែងរកពួកយើង:

Huawei Pura 90 Pro Max បង្ហាញវត្តមានជាផ្លូវការណ៌ ជាមួយកាមេរ៉ា 200MP ហ៊្សូម 4x Telephoto

ដោយ

ជុំ ប៉េងលីន

21 មេសា 2026 03:51 រសៀល

អាន 4 នាទី

Article image

នៅពេលនេះ Huawei Pura 90 series ត្រូវបានក្រុមហ៊ុនធ្វើការដាក់សម្ពោធជាផ្លូវការណ៌ហើយ ដោយស្មាតហ្វូន Pura 90 Pro និង Pura 90 Pro Max គឺជាម៉ូដែលប្រណិតជាងគេនៅក្នុងត្រកូលនេះ។ ស្មាតហ្វូនទាំងពីរនេះ គឺមានការឌីស្សាញជាមួយនិងពណ៌ gradient ផ្តល់នូវភាពទាក់ទាញខ្លាំងមែនទែន។ ពណ៌នេះត្រូវបានក្រុមហ៊ុននេះធ្វើការប្រើប្រាស់នៅលើ Huawei P30 series ម្តងរួចហើយ។ សូមជំរាបថា ជាមួយនិងវត្តមានកំពូលស្មាតហ្វូននេះ គឺមានការពង្រឹងទៅលើកាមេរ៉ាខ្លាំងមែនទែន។ 
Huawei Pura 90 Pro Max បង្ហាញវត្តមានជាផ្លូវការណ៌ ជាមួយកាមេរ៉ា 200MP ហ៊្សូម 4x Telephoto នៅពេលនេះ Huawei Pura 90 series ត្រូវបានក្រុមហ៊ុនធ្វើការដាក់សម្ពោធជាផ្លូវការណ៌ហើយ ដោយស្មាតហ្វូន Pura 90 Pro និង Pura 90 Pro Max គឺជាម៉ូដែលប្រណិតជាងគេនៅក្នុងត្រកូលនេះ។ ស្មាតហ្វូនទាំងពីរនេះ គឺមានការឌីស្សាញជាមួយនិងពណ៌ gradient ផ្តល់នូវភាពទាក់ទាញខ្លាំងមែនទែន។ ពណ៌នេះត្រូវបានក្រុមហ៊ុននេះធ្វើការប្រើប្រាស់នៅលើ Huawei P30 series ម្តងរួចហើយ។ សូមជំរាបថា ជាមួយនិងវត្តមានកំពូលស្មាតហ្វូននេះ គឺមានការពង្រឹងទៅលើកាមេរ៉ាខ្លាំងមែនទែន។
សម្រាប់ម៉ូដែល Pura 90 Pro Max គឺត្រូវបានក្រុមហ៊ុនបំពាក់នូវសិនស័រ 1/1.28-អ៊ីង Periscope Telephoto មានទំហំ 200MP resolution គាំទ្រដោយកម្រិត f/2.6 aperture ហើយនឹងមានការប្រើប្រាស់នូវឡែន 96 mm equivalent module ជាមួយងនិងការគាំទ្រ 4x optical zoom។ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា នឹងមានសមត្ថភាពខ្ពស់ទៅលើការផលិតរូបភាព និងការផលិតវីដេអូ មិនថាស្ថិតក្នុងលក្ខណ្ឌពន្លឺទាបខ្លាំងបែបណានោះទេ។

Article image
អ្វីដែលពិសេសនោះ នៅលើប្រព័ន្ធកាមេរ៉ាស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានការប្រើប្រាស់នូវ CIPA 7.0 image stabilization (7-stop stabilization) ទៀតផង។ បន្ថែមពីនេះ Pura 90 Pro Max ត្រូវបានគេនិយាយថា គឺស្មាតហ្វូនម៉ូដែលដំបូងរបស់ Huawei ដែលមានការបំពាក់នូវសិនស័រ Lateral Overflow Integration Capacitor (LOFIC) នៅលើកាមេរ៉ា ដែលមានទំហំ 50MP RYYB។ ឡែននេះ គឺមានការគាំទ្រដោយកម្រិត 10-stop variable f/1.4-4.0 aperture និងមានមុខងារ OIS ទៀតផង។ សម្រាប់គ្រាប់ទីបីរបស់ Pura 90 Pro Max គឺមានទំហំ 40MP ultrawide មានកម្រិត f/2.2 aperture។

ក្រឡេកមកមើល Pura 90 Pro វិញ គឺមានកាមេរ៉ាគោលទំហំ 50MP RYYB គាំទ្រដោយសិនស័រ 1/1.28” sensor size និងមានកម្រិត f/1.4-f/4.0 variable aperture និងមានមុខងារ OIS ទៀតផង។ សម្រាប់គ្រាប់ទីពីរមានទំហំ 50MP telephoto ទ្រទ្រង់នូវ f/2.1 aperture មានមុខងារហ៊្សូម 4x optical zoom ខណៈដែលគ្រាប់ទីបីវិញមានទំហំ 12.5MP ultrawide។

Article image
ស្មាតហ្វូន Pura 90 Pro និង Pura 90 Pro Max មានការប្រើប្រាស់នូវបន្ទះឈីប Kirin 9030S ដូចគ្នា។ ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ឈីបនេះ នឹងមានល្បឿន 200% ទៅលើការផលតិ image NPU capabilities ក៏ដូចជា AI ISP។ ស្មាតហ្វូនទាំងពីរនេះមានថ្មទំហំ 6,000mAh គាំទ្រកម្លាំងសាក 100W wired និង 80W wireless charging។ ទៅលើប្រព័ន្ធប្រតិបត្តិការវិញ គឺដំណើរការនៅលើ HarmonyOS 6.1 build ដែលមានភ្ជាប់មកមុខងារ AI assistant ជាច្រើន រួមមានដូចជា AI image editing និង object removal tools ជាដើម។

Article image
Pura 90 Pro នឹងមានអេក្រង់ទំហំ 6.6 អ៊ីង LTPO OLED ខណៈដែលម៉ូដែល Pro Max មានទំហំ 6.9 អ៊ីងបង្ហាញចេញបានកម្រិត FHD+ resolution និងមានល្បឿន 1-120Hz variable refresh rate ហើយថែមទាំាងមានការគាំទ្រដោយកញ្ចក់រឹងមាំជំនាន់ទី 2 របស់ Kunlun glass ទៀតផង។ ស្មាតហ្វូនទាំងពីរនេះ មានកាមេរ៉ាមុខទំហំ 13MP ដូចគ្នា។ ទៅលើភាពធន់វិញ គឺមាន IP68/69 សម្រាប់ការពារទឹក និងធូលីបានយ៉ាងល្អបំផុត។

Article image
Pura 90 Pro មានជម្រើសពណ៌ Pink Guava, Orange Soda, Coconut White និង Mulberry Black ហើយនិងមានទំហំ 12GB/256GB មានតម្លៃចាប់ពី CNY 5,499 យ៉ន់ ($806)។ ចំពោះ Pura 90 Pro Max វិញ គឺមានពណ៌ Orange Ocean, Sunset Purple, Emerald Lake, Dawn Gold និង Obsidian Black មានតម្លៃ CNY 6,499 យ៉ន់ ($953) សម្រាប់ទំហំ 12GB/256GBអ។ ស្មាតហ្វូននេះ នឹងមានដាក់លក់នៅលើទីផ្សារប្រទេសចិន នៅថ្ងៃទី 29 ខែមសាខាងមុខនេះហើយ ខណៈដែលទីផ្សាសកល នៅមិនទាន់ច្បាស់នៅឡើយទេ។