ស្វែងរកពួកយើង:

Huawei Pura 90 Pro និង Pro Max ពណ៌ថ្មី ត្រូវបានទម្លាយចេញជាមួយនិងភាពទាក់ទាញបំផុត!

ដោយ

ជុំ ប៉េងលីន

11 មេសា 2026 08:54 ព្រឹក

អាន 3 នាទី

Article image

នៅទីបំផុត ក្រុមហ៊ុន Huawei បានប្រកាសចេញនូវកាលបរិច្ឆេទនៃការសម្ពោធស្មាតហ្វូនជំនាន់ថ្មី Pura 90 Series ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានទម្លាយអំពីការឌីស្សាញរូបរាងនៃស្មាតហ្វូនថ្មីនេះផងដែរ។ ស្មាតហ្វូនថ្មីនេះត្រូវបានគេមើលឃើញថា មានការផ្លាស់ប្តូរមួយចំនួនជាពិសេសទៅលើពណ៌ Gradient។ នៅពេលនេះ យើងបានមើលទៅលើពណ៌ខុសគ្នានៃស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Pro និង Pro Max ហើយ។
Huawei Pura 90 Pro និង Pro Max ពណ៌ថ្មី ត្រូវបានទម្លាយចេញជាមួយនិងភាពទាក់ទាញបំផុត! នៅទីបំផុត ក្រុមហ៊ុន Huawei បានប្រកាសចេញនូវកាលបរិច្ឆេទនៃការសម្ពោធស្មាតហ្វូនជំនាន់ថ្មី Pura 90 Series ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានទម្លាយអំពីការឌីស្សាញរូបរាងនៃស្មាតហ្វូនថ្មីនេះផងដែរ។ ស្មាតហ្វូនថ្មីនេះត្រូវបានគេមើលឃើញថា មានការផ្លាស់ប្តូរមួយចំនួនជាពិសេសទៅលើពណ៌ Gradient។ នៅពេលនេះ យើងបានមើលទៅលើពណ៌ខុសគ្នានៃស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Pro និង Pro Max ហើយ។
Article image
ប្រភពខាងលើនេះ បន្តថា Huawei Pura 90 Pro និង Pro Max ពណ៌ថ្មីនេះ មានមានអេក្រង់ Full-View Display ជាមួយនឹងគែម bezels ស្តើងនៅលើជ្រុងទាំង 4 តែម្តង ហើយអេក្រង់នេះ ក៏នឹងផ្តល់នូវទស្សនីយភាពដ៏អស្ចារ្យ ហើយក៏មានការតម្លើងនូវកាមេរ៉ា Selfie នៅលើផ្នែកខាងលើនៃស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។ សម្រាប់ការផ្លាស់ប្តូរធំបំផុតទៅលើស្មាតហ្វូន Pura នៅឆ្នាំនេះ គឺមានគែមធ្វើពីលោហធាតុជាមួយនឹងភាពប្រណិតបំផុតក្នុងការប្រើប្រាស់។ ស្មាតហ្វូនថ្មីនេះ ត្រូវបានក្រុមហ៊ុនឌីស្សាញប៊ូតុង Volume និង Power Keys នៅគែមខាងស្តាំ។
Article image
Huawei Pura 90 Pro និង Pro Max មានកាមេរ៉ាក្រោយ រាងត្រីកោណ គាំទ្រជាមួយនឹងសិនស័រ 3 គ្រាប់ ដែលមានឡែន wide, ultra-wide និង periscope telephoto lens ហើយក៏មានម៉ាកយីហោ XMAGE នៅលើកាមេរ៉ានេះផងដែរ។ បើមើលទៅលើស្មាតហ្វូនជំនាន់មុននេះគឺប្រើប្រាស់នូវកាមេរ៉ា Dual-switchable telephoto នៅលើម៉ូដែល Ultra ប៉ុន្តែក្រុមហ៊ុននេះ នឹងមិនប្រកាសស្មាតហ្វូន Ultra ជាមួយនឹងស្មាតហ្វូនទាំងពីរនេះនោះទេ។

ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 Pro Max ថ្មីនេះ ត្រូវបាន គេទម្លាយថាមាន 5 ពណ៌រួមមាន Obsidian Black, Dawn Gold, Purple Sunset, Orange Ocean និង Emerald Lake ខណៈដែលស្មាតហ្វូន Pro Version នេះមាន ៤ ពណ៌គឺ Mulberry Black, Coconut White, Orange soda និង Pink Guava ។ សម្រាប់ពណ៌ទាំងនេះ គឺមានការបញ្ចូលគ្នាជាលក្ខណៈ Gradient Color ដែលបានបង្ហាញនៅលើស្មាតហ្វូនត្រកូល Huawei P20 Pro កន្លងមកអញ្ចឹងដែរ។

Article image
សម្រាប់ពណ៌ថ្មីនេះ បានធ្វើអោយស្មាតហ្វូន P-series នេះ លក់ដាច់ខ្លាំងបំផុតនៅលើទីផ្សារសកល ហើយក៏បានធ្វើអោយ ក្រុមហ៊ុន Huawei ក្លាយជាម៉ាកយីហោដែលមានស្មាតហ្វូនប្រើប្រាស់ពណ៌ Gradient ដ៏ទាក់ទាញនៅលើទីផ្សារផងដែរ។ ជាមួយនិងរូបរាង និងពណ៌ថ្មីរបស់ស្មាតហ្វូន Huawei Pura 90 series នេះ បានបង្ហាញថា ក្រុមហ៊ុននេះ កំពុងតែព្យាយាមស្វែងរកនូវអ្វីដែលថ្មីក្នុងការផ្តល់នូវការឌីស្សាញយ៉ាងទាក់ទាញសម្រាប់អតិថិជនផងដែរ៕
Huawei Pura 90 Pro និង Pro Max ពណ៌ថ្មី ត្រូវបានទម្លាយចេញជាមួយនិងភាពទាក់ទាញបំផុត!