ស្វែងរកពួកយើង:

Huawei Pura 90 Series ចេញឆ្នាំនេះ អាចនឹងបោះបង់ Ultra ជំនួសមកវិញដោយ Pro MAX

ដោយ

Koun Jab Luffy

27 កុម្ភៈ 2026 07:40 ព្រឹក

អាន 2 នាទី

Article image
ជារៀងរាល់ឆ្នាំ ស្មាតហ្វូនត្រកូល Flagship Series របស់ក្រុមហ៊ុន Huawei តែងតែបង្ហាញវត្តមានជាមួយនិងជម្រើស4 ម៉ូដែល ប៉ុន្តែសម្រាប់ស្មាតហ្វូនត្រកូល Huawei Pura 90 series ត្រូវបានគេនិយាយថា អាចនឹងបោះបង់ចោលនូវម៉ូដែល Ultra និងជំនួសមកវិញដោយស្មាតហ្វូន PRO Max។ តាមរយៈការបែកធ្លាយថ្មីនៅពេលនេះ ក៏បានបញ្ចេញនូវព័ត៌មាននៃស្មាតហ្វូនជំនាន់ថ្មីនេះផងដែរ។
យោងតាមអ្នកទម្លាយ SuperDimensional ថ្មីនេះ ក៏បានបញ្ជាក់នូវឈ្មោះផ្លូវការណ៌របស់ស្មាតហ្វូនទាំង 3 នៃ Huawei Pura 90 Series: Pura 90, Pura 90 និង Pura 90 Pro MAX។ ផ្អែកទៅលើការបែកធ្លាយថ្មីនេះ វាហាក់ដូចជាក្រុមហ៊ុនHuawei បោះបង់ចោលនូវម៉ូដែល Ultra នៅក្នុងស្មាតហ្វូនត្រកូល Pura 90 series នេះជំនួសមកវិញដោយម៉ូឌែល PRO Max។
Article image
សូមជំរាបថា ស្មាតហ្វូន Pura Ultra នេះគឺជាម៉ូដែលមុនគេដែលមានវត្តមាននៅលើស្មាតហ្វូនត្រកូល Pura Series កាលពីខែមេសា ឆ្នាំ 2024 ។ ស្មាតហ្វូននេះ បានប្រកាសជាផ្លូវការជាស្មាតហ្វូន High-End ដែលមានបច្ចេកវិទ្យាកាមេរ៉ាកម្រិតខ្ពស់ និងការឌីស្សាញយ៉ាងទាក់ទាញថែមទៀតផង។  ក្រោយមក ក្រុមហ៊ុននេះ ក៏បន្តពង្រឹងទៅលើ Ultra version ក្នុងឆ្នាំ 2025 នេះជាមួយនឹងកាមេរ៉ា Dual Telephoto។ បច្ចេកវិទ្យាកាមេរ៉ារបស់ក្រុមហ៊ុន Huawei គឺមានការទទួលស្គាល់ទៅលើភាពខ្លាំងរបស់វាផងដែរ។
បើទោះបីជាការបែកធ្លាយថ្មីនេះបញ្ជាក់ថា ក្រុមហ៊ុន Huawei នឹងជំនួសម៉ូដែល Ultra ជាមួយនឹងស្មាតហ្វូន PRO MAX version នេះ ក៏ដោយនោះ អ្វីដែលភ្ញាក់ផ្អើលនោះគឺថា ស្មាតហ្វូន Pura ជំនាន់ថ្មី 2026 នេះ នឹងមានតែ 3 ម៉ូដែលប៉ុណ្នោះ។ ក្រុមហ៊ុន Huawei ធ្លាប់បានប្រកាសនូវស្មាតហ្វូន Pro Max កាលពីឆ្នាំមុនេះទៅលើស្មាតហ្វូន Mate 80 Series របស់ខ្លួន ហើយវាក៏ទទួលបាននូវជោគជ៍យខ្លាំងនៅលើទីផ្សារ។
Article image
ស្មាតហ្វូនថ្មីនេះ ក៏អាចជាហេតុផលដែលកាមេរ៉ា Dual Periscope នឹងប្រើប្រាស់នៅលើត្រកូលស្មាតហ្វូន “PRO MAX” ថ្មីនេះ។ ស្មាតហ្វូនថ្មីរបស់ក្រុមហ៊ុនHuawei នេះអាចនឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9030 Pro ដែលមានការបង្កើនសមត្ថភាពខ្ពស់ទៅមុខមួយកម្រិតទៀត៕
Huawei Pura 90 Series ចេញឆ្នាំនេះ អាចនឹងបោះបង់ Ultra ជំនួសមកវិញដោយ Pro MAX