ស្វែងរកពួកយើង:

Huawei Pura 90 Series នឹងបំពាក់នូវកាមេរ៉ា Periscope ដែលមានកម្រិតខ្ពស់បំផុត

ដោយ

Koun Jab Luffy

13 មករា 2026 08:06 ព្រឹក

អាន 2 នាទី

Article image
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 Series សម្រាប់ឆ្នាំ 2026 នេះ ត្រូវបានគេរំពឹងថា គឺនឹងមានបំពាក់នូវកាមេរ៉ា Periscope កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកនោះទេ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បាមត្រៀម នូវបច្ចេកវិទ្យាផលិតរូបភាពកម្រិតខ្ពស់ជាច្រើនសម្រាប់បំពាក់ទៅលើស្មាតហ្វូន Flagship របស់ខ្លួនមួយនេះ ហើយសិនស័រ Zoom ក៏អាចនឹងក្លាយជាផ្នែកមួយនៃការអភិវឌ្ឍស្មាតហ្វូនថ្មីនេះផងដែរ។
យោងតាមអ្នកទម្លាយជាច្រើននាពេលថ្មីៗនេះ ក៏បានទម្លាយអំពីព័ត៌មានកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Series ផងដែរ ដោយទាំងនិយាយពីកាមេរ៉ាគោល និងកាមេរ៉ា Periscope ទៀតផង។ អ្នកទម្លាយ @SmartPikachu បាននិយាយថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវ Periscope lens ជាមួយនឹងសមត្ថភាពខ្ពស់ គ្មានការបាត់បង់នូវគុណភាព រូបភាពនោះទេ។
ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 នេះ នឹងមានកាមេរ៉ាគោលទំហំ 200MP ខណៈពេលដែល កាមេរ៉ា Magnification Zoom គឺមានចាប់ពី 5x, 10x ហើយអាចនិងមានកម្រិតជាច្រើនទៀត។ សម្រាប់ស្មាតហ្វូនថ្មីនេះ ក៏នឹងមាន ការឌីស្សាញទម្រង់ L Shape ផងដែរ។
Article image
សូមជំរាបថា កាមេរ៉ា Periscope គឺជា Zoom Lenses ដ៏ខ្លាំងក្លាជាមួយនឹងការរក្សានូវគុណភាពរូបភាពច្បាស់។ ប៉ុន្តែអ្នកទម្លាយនេះ នៅមិនទាន់បានទម្លាយអំពីព័ត៌មានលម្អិតនៃកាមេរ៉ា Periscope ឬសិនស័រនៃកាមេរ៉ាផ្សេងទៀតរបស់ស្មាតហ្វូន  Huawei Pura 90 នោះទេ។ បើតាមការបែកធ្លាយមុននេះ បានទម្លាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយនេះ ក៏បានធ្វើតេស្តទៅលើកាមេរ៉ា OmniVision និង SmartSens ដើម្បីប្រើប្រាស់នៅលើស្មាតហ្វូន Pura ជំនាន់ថ្មីរបស់ខ្លួននាពេលខាងមុខនេះដូចគ្នា៕
Huawei Pura 90 Series នឹងបំពាក់នូវកាមេរ៉ា Periscope ដែលមានកម្រិតខ្ពស់បំផុត