
យោងតាមការបែកធ្លាយនៅលើអ៊ីនធើណែតថ្មីៗនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ម៉ូដែល Huawei Pura 90 series អាចនឹងមានជម្រើសដល់ទៅ 9 ដល់ពណ៌ សម្រាប់អ្នកប្រើប្រាស់នៅក្នុងឆ្នាំនេះ។ បន្ថែមពីនេះទៀតនោះ នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការផ្លាស់ប្តូរទៅលើការឌីស្សាញរូបរាងថ្មីថែមទៀតផង។ អ្វីដែលចាប់អារម្មណ៌នោះ ម៉ូដែលនេះ គឺមានការឌីស្សាញរូបរាងស្រដៀងគ្នាទៅនឹង OnePlus អញ្ចឹង។

ព័ត៌មានថ្មីនេះ គឺត្រូវបានចែកចាយតាមការបង្ហោះនៅលើ Weibo ដោយអ្នកទម្លាយ @ITTechHero ដោយបានបង្ហាញពីរូបភាពរបស់ស្មាតហ្វូន Huawei Pura 90 series មានពណ៌ចំនួន 9 ហើយនៅលើស្មាតហ្វូននេះ ក៏មានការឌីស្សាញជាមួយនិងជម្រើសពណ៌បែប dual-tone gradient ថែមទៀតផង។ ទៅលើពណ៌ទាំងនេះ រួមមាន Bright Purple, Bright Blue, Brown, iPhone 17 Pro-inspired Orange, Dark Teal, Dark Violet, Saddle Golden, White និង Silver។

សូមជំរាបថា ក្រៅតែពីពណ៌ដែលបែកធ្លាយនោះ អ្នកទម្លាយរូបនេះ ក៏មានការបញ្ចេញនូវការឌីស្សាញទាំងស្រុងទៅលើស្មាតហ្វូនជំនាន់ថ្មី Pura 90 Series នេះផងដែរ។ សម្រាប់ម៉ូដែលថ្មីនេះ គឺមិនដូចគ្នាជាមនិងការឌីស្សាញកាមេរ៉ាស្ទីល Bold Triangular នោះទេ ដោយតាមរយៈនៃការបែកធ្លាយថ្មីនេះ រូបរាងរបស់កាមេរ៉ា គឺមើលទៅស្រដៀងគ្នាជាមួយនិង iPhone 17 Pro Series ដែលលបង្ហាញខ្លួនកន្លងមកអញ្ចឹងដែរ។

