ស្វែងរកពួកយើង:

Huawei Pura 90 Ultra អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលបំពាក់នូវកាមេរ៉ាទំហំ 200MP ពីរគ្រាប់

ដោយ

Koun Jab Luffy

30 តុលា 2025 11:06 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅចំពេលដែលមានការបែកធ្លាយព័ត៌មានជាច្រើនពីកំពូលស្មាតហ្វូនជំនាន់ថ្មីម៉ូដែល Mate 80 Series នោះនៅថ្ងៃនេះមានពាក្យចចាមអារ៉ាមជាថ្មីបានបង្ហើបថាស្មាតហ្វូនជំនាន់ថ្មីដែលផ្តោតខ្លាំងទៅលើកាមេរ៉ាម៉ូដែល Huawei Pura 90 Ultra នឹងក្លាយជាស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកដែលនឹងមានការបំពាក់នូវសិនស័រកាមេរ៉ាទំហំ 200MP ដល់ទៅ 2 គ្រាប់។ស្មាតហ្វូនជំនាន់ថ្មីនេះត្រូវបានគេទម្លាយថនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះជាមួយនឹងបច្ចេកវិទ្យាកម្រិតខ្ពស់បំផុត។
គួរបញ្ជាក់ថាកាលពីពេលមុននេះក្រុមហ៊ុន Honor ត្រូវបានគេរំពឹងថានឹងក្លាយជាស្មាតហ្វូនមុនគេដែលបំពាក់នូវកាមេរ៉ាភ្លោះ 200MP ជាមួយនឹងវត្តមានស្មាតហ្វូន Magic 8 Pro។ស្មាតហ្វូន Mate 80 Pro ថ្មីនេះនឹងក្លាយជាស្មាតហ្វូនដែលមានកាមេរ៉ាដល់ទៅ 200MP ដើម្បីតាមអោយទាន់និន្នាការសង្គម។ស្មាតហ្វូនត្រកូល Mate នេះគឺមានផ្តោតទៅលើផ្នែកសំខាន់ចំនួន៣គឺកម្លាំងម៉ាស៊ីនបន្ទះឈីបនិងអេក្រង់។
ក្រុមហ៊ុន Huawei អាចនឹងផ្លាស់ប្តូរទៅលើគម្រោងផែនការរបស់ខ្លួនក្នុងការប្រកាសបង្ហាញស្មាតហ្វូនកាមេរ៉ាទំហំ 200MP នៅឆ្នាំក្រោយនេះ។អ្នកទម្លាយមួយចំនួនបញ្ជាក់នៅលើ Weibo អំពីស្មាតហ្វូននេះផងដែរ។ថ្មីៗនេះយោងតាមអ្នកទម្លាយ Digital Chat Station បានបញ្ជាក់ថាក្រុមហ៊ុនមួយនៅក្នុងចំណោមម៉ាកយីហោកំពូលចំនួន 5 របស់ចិនកំពុងតែតេស្តទៅលើដំណោះស្រាយនៃកាមេរ៉ា Dual-200MP នៅលើស្មាតហ្វូន Flagship របស់ខ្លួនសម្រាប់ឆ្នាំក្រោយនេះ។
Article image
សម្រាប់ដំណោះស្រាយខាងលើនេះគឺមាការប្រើប្រាស់នូវសិនស័រកាមេរ៉ាគោលទំហំ 200MP+200MP periscope telephoto ។អ្នកលេងអ៊ីនធឺណិតជាច្រើនបានរំពឹងថាក្រុមហ៊ុន Huawei ក៏បានត្រៀមធ្វើការអាប់ដេតទៅលើសិនស័រកាមេរ៉ាថ្មីនៅលើស្មាតហ្វូន Huawei Pura 90 Series នេះផងដែរ។ExperienceMoreបាននិយាយថាស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Pro+ និង Ultra កំពុងតែតេស្តទៅលើសិនស័រ 200MP + Telephoto ផងដែរ។ក្រុមហ៊ុន Apple ក៏បានត្រៀមក្នុងការប្រើប្រាស់នូវ 200MP Imaging Sensor របស់ខ្លួននៅលើស្មាតហ្វូន iPhones ជំនាន់ថ្មីនេះផងដែរ៕