
យោងតាមពាក្យចចាមអារ៉ាមថ្មីៗជាច្រើននាពេលនេះ បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 ដែលត្រៀមខ្លួននឹងបង្ហាញវត្តមាននាពេលឆាប់ៗនេះ នឹងមានប្រើប្រាស់នូវបច្ចេកវិទ្យាកាមេរ៉ាថ្មី LOFIC ដែលមានការអាប់ដែតខ្លាំងបំផុត។ តាមប្រភពខាងលើនេះ បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានត្រៀមខ្លួននៅក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីទាំងនេះ នៅលើស្មាតហ្វុនត្រកូល Pura ជំនាន់ថ្មីរបស់ខ្លួន ដែលមានសមត្ថភាពខ្លាំងជាងអ្វីដែលយើងបានឃើញនៅលើកំពូលស្មាតហ្វូន Huawei Mate 80 Series ដែលទើបនឹងចេញកាលពីពេលថ្មីៗនេះទៀតផង។
ផ្អែកតាមការបែកធ្លាយថ្មីមួយចេញពីអ្នកទម្លាយ SmartPikachu នៅថ្ងៃនេះ បានបង្ហើបថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ គឺអាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា LOFIC ជំនាន់ចុងក្រោយបំផុត សម្រាប់ស្មាតហ្វូនHuawei Pura 90 series នេះ។ ហើយបន្ថែមពីនេះ ក្រុមហ៊ុន Huawei អាចនឹងប្រើប្រាស់នូវសិនស័រ Multi-Focal Length Telephoto Imaging Sensor សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 ដើម្បីពង្រឹងទៅលើសមត្ថភាពនៃការថត Micro នេះ។

គួរបញ្ជាក់ថា មុននេះ ក្រុមហ៊ុន Huawei ធ្លាប់ត្រូវបានគេរាយការណ៍ថា កំពុងតែតេស្តទៅលើកាមេរ៉ា LOFIC នេះផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីលំដាប់ Flagships ជាច្រើនដូចជា Pura 80 Ultra និង Mate 80 Pro Max គឺធ្លាប់ប្រើប្រាស់នូវ LOFIC Imaging Lens នៅក្នុងការពង្រឹងទៅលើសមត្ថភាពនៃកាមេរ៉ានេះហើយ។ LOFIC គឺជាបច្ចេកវិទ្យា Lateral OverFlow Integration Capacitor technology ដែលអនុញ្ញាតអោយគ្រប់ភិចសែលទាំងអស់រក្សានូវពន្លឺភ្លើងបានភ្លឺ និងច្បាស់បំផុតក្នុងការប្រើប្រាស់។

ជាមួយគ្នានេះ ក្រុមហ៊ុន Huawei ក៏មានគម្រោងផែនការជាច្រើននៅក្នុងការពង្រឹងទៅលើកាមេរ៉ា Zoom សម្រាប់ស្មាតហ្វូន Huawei Pura 90 Series នេះផងដែរ។ ហើយមុនក្រុមហ៊ុននេះ ក៏បានធ្វើតេស្តទៅលើ Periscope Imaging Sensors ដើម្បីបង្កើនសមត្ថភាពកាន់តែខ្លាំងក្លាបំផុត។ ការប្រើប្រាស់នូវ Multi-Focal Length Telephoto គឺល្អបំផុតសម្រាប់ការថតរូបភាព In-Motion Picture Capturing ៕
