ស្វែងរកពួកយើង:

Loading Ad...

Huawei Pura 90s Pro 5G បង្ហាញខ្លួនជាមួយកាមេរ៉ា 50MP រួមនឹងថាមពលថ្មធំ ហើយនឹងមានជម្រើស 4 ពណ៌

ដោយ

ជុំ ប៉េងលីន

15 កក្កដា 2026 11:54 ថ្ងៃត្រង់

អាន 2 នាទី

Article image
Huawei Pura 90s Pro 5G បង្ហាញខ្លួនជាមួយខ្នងក្រោយប្រែពណ៌ កាមេរ៉ា 50MP រួមនឹងថាមពលថ្មធំ


បន្ទាប់ពីមានភាពយឺតយ៉ាវទៅលើការប្រកាសចេញស្មាតហ្វូនជំនាន់ថ្មីៗរបស់ខ្លួនកាលពីឆ្នាំមុនមក នៅពេលនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ខ្លួននៅលើទីផ្សារសកលហើយ ដោយឆ្នាំនេះ គឺមានការបបង្ហាញ Huawei Pura 90s Pro 5G ដែលជាម៉ូដែលថ្មីមានការអាប់ដែតខ្លាំងជាងជំនាន់មុន។ នៅពេលនេះ ស្មាតហ្វូននេះ ត្រូវបានដាក់អោយមានការ pre-order នៅលើទីផ្សារប្រទេសម៉ាឡេស៊ីហើយ បន្ទាប់ពីការប្រកាសសម្រាប់ទីផ្សារសកល។

តាមការបញ្ជាក់ពីក្រុមហ៊ុន Huawei បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90s Pro 5G នឹងមានការដាក់លក់នៅលើទីផ្សារមជ្ឈឹមបូពា៍ និងបន្តបន្ទាប់ គឺទៅកាន់ទីផ្សារអឺរ៉ុប។ និយាយពីលក្ខណៈសម្បត្តិរបស់ Huawei Pura 90s Pro គឺមិនដូច Pura 90s Pro Max ទេ ដោយម៉ូដែល Pro នេះ គឺមានការផ្តោតទៅលើជម្រើសពណ៌ថ្មី ដែលជាប្រភេទផ្លែឈឺ និងភេសជ្ជៈ។ ស្មាតហ្វូននេះ មានជម្រើស 4 ពណ៌ រួមមាន Guava soda, Coconut white, Orange soda និង Mulberry black។

Article image
ទាក់ទងនឹងរូបរាងរបស់ស្មាតហ្វូន Pura 90s Pro គឺមានអេក្រង់ទំហំ 6.6 អ៊ីង គាំទ្រកម្រិតពណ៌ 1.07 ពាន់លានពណ៌ ហើយនឹងមានដាក់បញ្ចូលនូវបច្ចេកវិទ្យា P3 wide color gamut រួមនឹងបន្ទះអេក្រង់ OLED panel ដែលអាចសម្របសម្រួលតាមល្បឿន adaptive refresh rate ទៀតផង។ ស្មាតហ្វូននេះ មានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយបច្ចេកវិទ្យា variable aperture technology ដែលអាចថតDynamic shots បានជាមួយនិងកម្រិត f/1.4-f/4.0 aperture range ហើយនឹងមានមុខងារទប់លំនឹង optical image stabilization ទៀតផង។

នៅលើស្មាតហ្វូននេះ ក៏មានកាមេរ៉ា 12.5 MP ultra-wide-angle គាំទ្រ f/2.2 aperture និងមួយគ្រាប់ទៀតមានទំហំ 50MP Macro Telephoto គាំទ្រដោយកម្រិត f/2.1 Aperture ទ្រទ្រង់បានជាមួយនិងមុខងារ 100x Digital Zoom។ ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ គឺត្រូវបានដាក់អោយដំណើរការជាមួយនូវបច្ចេកវិទ្យាជំនាន់ទី 2 នៃ red maple camera ដែលអាចជំនួយពណ៌បានកាន់តែជាក់លាក់ទៅលើការផលិតរូប និងការផលិតវីដេអូ។ និយាយពីកាមេរ៉ាមុខវិញទំហំ 13MP ultra-wide-angle។

Article image
សម្រាប់ម៉ូដែលថ្មីនេះ ត្រូវបាន Huawei ដាក់មកជាមួយនូវបច្ចេកវិទ្យាសាកកម្លាំង 66W super-fast charging រួមជាមួយនិងថាមពលថ្ម 6000mAh ហើយនឹងបច្ចេកវិទ្យាសាក 50W wireless super-fast charging ទៀតផង។ Huawei Pura 90s ដាក់លក់នៅលើម៉ាឡេស៊ីតម្លៃ RM 3,699 (796 euros) សម្រាប់ទំហំ 12GB-256GB និង RM 3,999 (860 euros) សម្រាប់ទំហំ 12GB-512GB។
Huawei Pura 90s Pro 5G បង្ហាញខ្លួនជាមួយកាមេរ៉ា 50MP រួមនឹងថាមពលថ្មធំ ហើយនឹងមានជម្រើស 4 ពណ៌