Huawei Pura 90s Pro Max 5G ប្រកាសចេញនៅលើទីផ្សារសកល ជាមួយកាមេរ៉ាគោល 200MP Telephoto អេក្រង់ OLED 6.9 អ៊ីង និងថ្ម 6000mAh

កាលពីថ្ងៃទី 14 ខែកក្កដា 2026 នេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90s Pro Max នៅលើទីផ្សារសកលហើយ ដែលម៉ូដែលនេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងក្លាយជាស្មាតហ្វូនដែលមាន Spec ខ្ពស់ជាងគេបំផុត នៅក្នុងចំណោមស្មាតហ្វូនដែលលក់នៅលើទីផ្សារប្រទេសចិន។ នៅលើស្មាតហ្វូន Huawei Pura 90s Pro Max ត្រូវបានគេមើលឃើញថា ក៏នឹងមានការនាំមកវិញនូវជម្រើសពណ៌ដែលដូចគ្នាទៅហ្នឹង P20 Pro ដែលអាចប្រែប្រួលបានទៅតាមស្ថានភាពកំដៅផងដែរ មើលទៅពិតជាទាក់ទាញភ្នែកខ្លាំងមែនទែន។
ស្មាតហ្វូននេះ គឺមានការឌីស្សាញរូបរាងថ្មី មានគែមជ្រុងរាបស្អផរ និងមានជ្រុងទាំង 4 រាងកោងបន្តិច ហើយនឹងមានការដាក់មកជាមួយនូវបច្ចេកវិទ្យាការពារ IP68 និង IP69 សម្រាប់ការពារទឹក និងធូលី រួមនឹងទឹកក្តៅ ក៏ដូជាការជ្រាបទឹកកម្រិតខ្ពស់ថែមទៀតផង។ ទៅលើផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 6.9 អ៊ីង ហើយនឹងមានរន្ធ punch hole មួយគ្រាប់នៅគែមខាងលើ។ អេក្រង់នេះ គឺមានការគាំទ្រជាមួយនិងកម្រិតពណ៌ដល់ទៅ 1.07 ពាន់លានពណ៌ ហើយថែមទាំងមាន P3 wide-color-gamut-enabled OLED panel ទៀតផង។

ទៅលើការបង្ហាញចេញនៅលើអេក្រង់នេះវិញ គឺធ្វើបាន FHD+ ល្បឿនរត់បានចាប់ពី 1-120Hz adaptive LTPO refresh rate ហើយនឹងមានកម្រិតឆ្លើយតបបាន 300Hz ផងដែរ។ អេក្រងនេះ ក៏នឹងមានការការពារដោយ multi-coated ជាមួយនិងមុខងារ glare reduction ហើយនឹងធន់នឹងការឆ្កូត ការប៉ះទង្គិច និងការធ្លាក់ទៀតផង។
ចំពោះកាមេរ៉ានៅលើ Pura 90s Pro Max នេះវិញ ក៏មកជាមួយនូវម៉ូឌុលកាមេរ៉ាថ្មី ដែលមានឡែន 50MP ultra-high dynamic range សម្រាប់កាមេរ៉ាគោល ដែលគាំទ្រដោយកម្រិត f/1.4 ទៅ f/4.0 variable aperture technology ដែលធានាទៅលើការផលិតរូបភាពបានកាន់តែច្បាស់ និងពន្លឺគ្រប់គ្រាន់។ បន្ថែមណីនេះ នៅលើស្មាតយ្វូននេះ ក៏នូវមានកាមេរ៉ាថ្មី 200MP Telephoto ដែលផ្តល់នូវមុខងារហ៊្សូមបាន 4x optical with focal lengths ហើយនឹងមានកម្រិត 24mm, 13mm ដល់ 89mm។ ជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏អាចហ៊្សូម 100X digital បានទៀតផង។ អ្វីដែលចាប់អារម្មណ៌នោះ គឺឡែនថ្មីនេះ អាចថតវីដេអូជាមួយកម្រិត zoom ដល់ទៅ 20x telephoto។

សម្រាប់មួយគ្រាប់ទៀតក៏មានទំហំ 200MP ដូចគ្នាដែរ ដោយនេះ គឺជា Telephoto មានសិនស័រ 1./1.28-មអ៊ីង និងមានកម្រិត f/2.6 aperture ហើយនឹងមានការទ្រទ្រង់ជាមួយនូវ CIPA 7.0 Professional-grade image stabilization ផងដែរ។ និយាយទៅសម្រាប់ឡែននេះ គឺមានការប្រើប្រាស់នូវ second-generation true-to-color red maple camera ដែលអាចជួយកាមេរ៉ាថតបានកាន់តែស្អាត។ សម្រាប់ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ ក៏មានការដាក់បញ្ចូលនូវ AI ជាច្រើនសម្រាប់សម្រួលដល់ការផលិតរូបភាព និងវីដេអូ នៅលើស្មាតហ្វូននេះ បានតែសំបូរបែបទៀតផង។

ស្មាតហ្វូនជំនាន់ថ្មីនេះ មានថ្មទំហំ 6000mAh គាំទ្រកម្លាំងសាក 100W wired super fast charging និង80W wireless super fast charging។ Huawei Pura 90s Pro Max គឺបានដាក់លក់នៅម៉ាឡេស៊ី ហើយនឹងបន្តទៅមជ្ឈឹមបូពាហ៌ រួមនឹងអឺរ៉ុបនាពេលបន្ទាប់។ Pura 90 Pro Max មានតតម្លៃចាប់ពី RM 4,899 ឡើងទៅ សម្រាប់ទំហំ 12GB+512GB។
