ស្វែងរកពួកយើង:

Huawei Pura P8 Pro នឹងប្រើ Sony IMX989 50MP ទំហំ 1-អ៊ីង ហើយនិងអេក្រង់រាបស្មើរទំហំ 6.78 អ៊ីង

ដោយ

Koun Jab Luffy

21 មីនា 2025 08:12 ព្រឹក

អាន 2 នាទី

Article image
គិតមកដល់ពេលនេះ មានសេចក្តីរាយការណ៌ជាច្រើនរួចមកហើយ ដែលបាននិយាយថា Huawei បាននឹងកំពុងតែធ្វើការនៅលើ Pura 80 series ដែលជាម៉ូដែលប្រណិត flagship សម្រាប់ប្រទេសចិន។ យោងតាមការទម្លាយពី Digital Chat Station ថ្មីៗនេះ ក៏បានចែកចាយនូវព័ត៌មានថ្មីៗជាច្រើន នៅក្នុងនោះក៏មានគំនួសព្រាងរបស់ស្មាតហ្វូនថ្មីនេះផងដែរ។ រូបភាពថ្មីនេះត្រូវបានគេជឿជាក់ថា គឺជា Huawei Pura 80 Pro។ ហើយការបែកធ្លាយខាងលើនេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានអេក្រង់រាបស្មើរ និងមានការពង្រឹងទៅលើកាមេរ៉ាផងដែរ។
Huawei Pura 80 Pro ក៏ត្រូវបានគេទម្លាយថា នឹងមានការបំពាក់នូវអេក្រង់ទំហំ 6.78-អ៊ីង កម្រិត 1.5K LTPO OLED display និងមានទម្រង់ 2.5D flat design ហើយនិងមានគែមអេក្រង់ ultra-thin bezels ទៀតផង។ ផ្អែកតាមការបែកធ្លាយនេះ សម្រាប់ម៉ូដែលនេះ គឺនឹងមានការបោះបង់អេក្រង់គែមកោងដែលធ្លាប់ប្រើប្រាស់នៅលើជំនាន់មុន។ ស្មាតហ្វូននេះ ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការថ្មី HarmonyOS Next។
Article image
អ្នកទម្លាយរូបននេះបន្តថា Pura 80 Pro នឹងមានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រដោយសិនស័រ 1-អ៊ីង Sony IMX989 និងមានការប្រើប្រាស់នូវ variable aperture ផងដែរ។ ដូច្នេះប្រសិនបើនេះជាការពិតនោះ គឺនឹងធ្វើអោយ Pura 80 Pro ក្លាយជាម៉ូដែលថ្មីមួយ ដែលប្រើប្រាស់សិនស័រ 1-អ៊ីង ដូចគ្នាទៅនឹងស្មាតហ្វូនម៉ូដែល Ultra អញ្ចឹង។
ក្រៅពីកាមេរ៉ាគោល នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានកាមេរ៉ាទំហំ 50-Megapixel ultra-wide lens និងគ្រាប់ទីពីរមានទំហំ 50-Megapixel periscope telephoto macro camera។ កាមេរ៉ាទាំង 3 គ្រាប់នេះ ត្រូវបានគេរាយការណ៌ថា នឹងមានការប្រើប្រាស់នូវ RYYB color filter ដែលជួយអោយការផលិតរូបភាពកម្រិត low-light បានកាន់តែល្អជាងមុន តាមរយៈនៃការបង្កើនសមត្ថភាពពន្លឺខ្ពស់ដល់ទៅ 40%។
Article image
អ្នកទម្លាយ Digital Chat Station បានបន្តថា Huawei Pura 80 series  នឹងមានការប្រកាសចេញនៅលើទីផ្សារនាត្រីមាសទី 2 ឆ្នាំនេះហើយ។ ខណៈពេលនេះ ក៏មានការទម្លាយនូវគំនូសព្រាងរបស់ Pura 80 Pro ផងដែរ
.
Huawei Pura P8 Pro នឹងប្រើ Sony IMX989 50MP ទំហំ 1-អ៊ីង ហើយនិងអេក្រង់រាបស្មើរទំហំ 6.78 អ៊ីង