ស្វែងរកពួកយើង:

Loading Ad...

Huawei Pura Series ជំនាន់ថ្មី នឹងមានម៉ូដែលថ្មី Wide-Screen ប៉ុន្តែមិនមែនជាអេក្រង់បត់នោះទេ

ដោយ

ជុំ ប៉េងលីន

31 ឧសភា 2026 02:11 រសៀល

អាន 2 នាទី

Article image
Huawei Pura Series ជំនាន់ថ្មី នឹងមានម៉ូដែល Wide-Screen ប៉ុន្តែមិនមែនជាអេក្រង់បត់នោះទេ
ក្រុមហ៊ុន Huawei នឹងបញ្ចេញនូវស្មាតហ្វូនជាច្រើនម៉ូឌែលរបស់ខ្លួននៅឆ្នាំនេះ ដែលក្នុងនោះ មានទាំងស្មាតហ្វូនបត់បាន និងស្មាតហ្វូនដែលមិនអាចបត់បាន ហើយស្មាតហ្វូនទាំងនេះ គឺស្ថិតនៅគ្នុងត្រកូលនៃស្មាតហ្វូន Pura series ។ ផ្អែកតាមព័ត៌មានថ្មីមួយបញ្ជាក់ថា ក្រុមហ៊ុននេះ អាចនឹងបន្ថែមនូវសមាជិកកាន់តែច្រើនសម្រាប់ស្មាតហ្វូន Flagship នេះ។ សូមជំរានថា ថ្មីៗនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Huawei អាចនឹងបញ្ចេញស្មាតហ្វូនដែលមានអេក្រង់ Wide-Screen ប៉ុន្តែវាមិនអាចបត់បាននោះទេ។

សម្រាប់ឈ្មោះរបស់ស្មាតហ្វូនថ្មីនេះ នៅមិនទាន់ទម្លាយនៅឡើយទេ។ យោងតាមអ្នកទម្លាយ SmartPikachu បានបញ្ជាក់នៅលើបណ្តាញសង្គម Weibo ថា ស្មាតហ្វូន Huawei wide-screen non-foldable ថ្មីនេះ គឺស្ថិតនៅក្នុងត្រកូលនៃស្មាតហ្វូន Pura series។ ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំ 6.4-អ៊ីងបង្ហាញចេញជាមួយនឹងខ្នាត 16:10 aspect ratio ផ្តល់នូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យ។

Article image
ទៅលើព័ត៌មានលម្អិតទាំងនេះ អ្នកទម្លាយនេះ ក៏ធ្លាប់និយាយអំពីស្មាតហ្វូន Huawei Pura X2 ផងដែរ។ យ៉ាងណាមិញ សម្រាបឈ្មោះពិតរបស់ស្មាតហ្វូននេះ អាចនឹងជំនួសដោយ wide-screen non-foldable។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ អាចនឹងប្រកាសបង្ហាញស្មាតហ្វូនថ្មីនេះ នៅចុងឆ្នាំនេះ ដែលនឹងមានការបង្កើនទៅលើលក្ខណៈសម្បត្តិរបស់វាអោយកាន់តែលេចធ្លោរ និងចាប់អារម្មណ៍បំផុត។

Article image
គួរបញ្ជាក់ថា បន្ទាប់ពីការពេញនិយម និងទទួលបានជោគជ័យទៅលើស្មាតហ្វូនបត់បានជាច្រើនរបស់ខ្លួននោះ ក្រុមហ៊ុន Huawei ហាក់ដូចជាព្យាយាមក្នុងការឌីស្សាញឡើងវិញទៅលើស្មាតហ្វូនធម្មតារបស់ខ្លួនជំនួសវិញ។ ជាមួយនិងការប្រើប្រាស់ស្មាតហ្វូនដែលមានអេក្រង់ Wide-screen គឺនឹងអាចធ្វើអោយអ្នកប្រើប្រាស់ទទួលបាននូវបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យបំផុត។ ស្មាតហ្វូន Huawei Pura wide non-folding ពេលនេះ ស្ថិតនៅក្នុងការតេស្តសាកល្បង ហើយវានឹងមានតម្លៃទាបជាងស្មាតហ្វូនបត់បានជាក់ជាមិនខាន៕