
នៅថ្ងៃ 20 ខែមីនាឆ្នាំ 2025 នេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវ Pura X ដែលជាស្មាតហ្វូនបត់បានថ្មីមួយ ដែលមានសមត្ថភាពអាចប្រើប្រាស់អេក្រងបត់បែបផ្តេក ខុសពីស្មាតហ្វូនម៉ូដែលផ្សេងៗ ដែលមានរូបរាងរចនាបទបែប flip style ដោយការឌីស្សាញថ្មីនេះ មើលទៅគឺមានការទាក់ទាញខ្លាំងមែន។
ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានអេក្រង់ 2 ដោយអេក្រង់ខាងក្រៅ ឬហៅថា cover screen មានទំហំ 3.5-អ៊ីង គាំទ្រជាមួយនិងការបង្ហាញចេញបានទំហំ 980x980pixels resolution និងមានកម្រិតពន្លឺខ្ពស់ដល់ទៅ 2500 nits of peak brightness។ អេក្រង់នេះទ្រទ្រង់នៅលើខ្នាត 1×1 ratio ល្បឿន 1-120Hz refresh និងមានការបំពាក់មកជាមួយនូវបច្ចេកវិទ្យាអេក្រង់ LTPO panel ហើយនិងមានការទ្រទ្រង់នូវកម្រិតចាក់ពណ៌ HRD vivid ថែមទៀតផង។

ក្រឡេកមកមើលអេក្រង់គោល ឬអេក្រង់ខាងក្នុងវិញ គឺមានទំហំ 6.3-អ៊ីង ខ្នាតបង្ហាញចេញបាន 16:10 wide-screen និងមាន resolution ទំហំ 2120×1320px រត់នៅលើល្បឿន 1-120Hz LTPO 2.0 adaptive refresh rate ទៀតផង។ អេក្រង់នេះ មានកម្រិត 2500nits peak brightness, HDR vivid និងមានបច្ចេកវិទ្យាអេក្រង់ 1440Hz។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺអាចនឹងមានជម្រើសពណ៌ Moon Shadow Gray, Zero Degree White, Phantom Night Black នៅក្នុងនោះក៏អាចនឹងមានម៉ូដែលពិសេស collector’s edition ចំនួន 2 ផ្សេងទៀតផងដែរ។
