ស្វែងរកពួកយើង:

Huawei Saic H5 មានការបញ្ជាទិញមុន 80,000 គ្រឿង ត្រឹមរយៈពេល 14 ថ្ងៃ

ដោយ

Koun Jab Luffy

08 កញ្ញា 2025 03:53 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា Saic H5 ដែលជាឡានអគ្គិសនីស៊េរីថ្មីមានការអភិវដ្ឍរួមគ្នារវាងក្រុមហ៊ុន Shanghai Automotive Industry Corporation និង Huawei មានការបញ្ជាទិញមុន 80,000 គ្រឿងហើយ បន្ទាប់ពីការប្រកាសលក់មុនបាន 14 ថ្ងៃ។ ឡានថ្មីនេះមានតម្លៃចាប់ពី 169,800 យ៉ន់ប្រហែល23,800 ដុល្លារ មានប្រវែង 4,780mm និងមានជម្រើសអគ្គិសនីសុទ្ធ BEV និងអគ្គិសនីលាយចំហេះ EREV។
Shangjie គឺជាម៉ូដែលថ្មីរបស់ Saic ហើយក៏ជាម៉ាកយីហោនៅក្រោមឆ័ត្រ Huawei Harmony Intelligent Mobility Alliance (HIMA) ដូចគ្នាជាមួយនិងង Aito, Luxeed, Stelato និង Maextro អញ្ចឹងដែរ។ យោងតាមាមការប្រកាសនៅថ្ងៃទី 8 ខែកញ្ញានេះ ក្រុមហ៊ុនបានបញ្ជាក់ថា ការលក់មុនទៅលើម៉ូដែល H5 ថ្មីនេះ គឺមានការបញ្ជាទិញចំនួន 80,000 គ្រឿងហើយ បន្ទាប់ពីការប្រកាសលក់មុនកាលពីថ្ងៃទី 25 ខែសីហាកន្លងទៅ។
Article image
សូមជំរាបថា Saic H5 គឺជាឡានអគ្គិសនី mid-size SUV ដែលមានប្រវែង 4780mm ទទឹង 1910mm និងកំព់ស់ 1664mm ខណៈដែលគម្លាតកង់មុខក្រោយប្រវែង 2,840mm។ ទៅលើការឌីស្សាញឡានថ្មីនេះ ឡានេះ មានជម្រើស 5 កៅអី នឹងមានការរចនាខាងមុខបែបអនាគត ហើយនិងមានសិនស័រ LiDAR នៅលើដំបូលខាងមុខ។ ហើយនិងមានការឌីស្សាញខាងក្នុងមានអេក្រង់នៅកណ្តាលធំ និងមានដៃចង្កូតរាង D-shaped steering wheel។
Article image
ចំពោះម៉ូដែល BEV របស់ Saic H5 គឺមានជម្រើសអាគុយពីរ មានទំហំ 64.6 kWh និង 80 kWh សាកពេញម្តងអាចបើកបរបានចំងាយ 535km ទៅ 655km។ ឡានអគ្គិសនីសុទ្ធថ្មីនេះ មានការប្រើប្រាស់នូវម៉ូទ័រ 1 អាចបង្កើតកម្លាំងបាន 150Km និង 180Km (201 សេះ និង 241 សេះ)។ រីឯម៉ូដែល EREV របស់ Shangjie H5 ប្រើប្រាស់នូវម៉ូទ័រកម្លាំង 150Km និងមានអមដោយម៉ាស៊ីនចំណុះ 1.5 លីត្រ អាចបង្កើតកម្លាំងបាន 72kW (97 សេះ)។ ឡាននេះស៊ីប្រេង 5.19 លីត្រ ក្នុងចំងាយ 100km។ សម្រាប់ការសាកពេញ និងចាក់សាំងពេញម្តងអាចបើកបានចំងាយ 1,300km។ សម្រាប់បើកបរជាមួយអគ្គិសនីសុទ្ធ គឺបានចម្ងាយ 230km (CLTC)។
Huawei Saic H5 មានការបញ្ជាទិញមុន 80,000 គ្រឿង ត្រឹមរយៈពេល 14 ថ្ងៃ