
Shangjie ដែលជាម៉ាកយីហៅឡានថ្មី មានការបង្កើតរួមគ្នារវាងក្រុមហ៊ុន Huawei និង SAIC Motor នៅថ្ងៃនេះ បានប្រកាសចេញជាផ្លូវការណ៌នូវឡានអគ្គិសនីម៉ូដែលដំបូងរបស់ខ្លួន H5 SUV មានតម្លៃសមរម្យជាងគេបំផុតរបស់ក្រុមហ៊ុនដែលស្ថិតនៅក្រោមដំបូលរបស់ HIMA (Harmony Intelligent Mobility Alliance)។ Shangjie H5 ត្រូវបាន HIMA ប្រកាសចេញជាមួយនិងតម្លៃចាប់ពី $22,470 ដុល្លារ។ តាមការបញ្ជាក់របស់ HIMA បានអោយដឹងថា ត្រឹមតែមួយម៉ោងប៉ុណ្ណោះ ឡានស៊េរីថ្មី Shangjie H5 មានការកក់មុនដល់ទៅជាង 10,000 គ្រឿងហើយឡាននេះ នឹងមានការដឹកជញ្ជូនអោយអតិថិជននៅចុងខែនេះផងដែរ។
ដូចគ្នាជាមួយនិងឡានរបស់ HIMA អញ្ចឹង! ឡាន Shangjie H5 គឺមានជម្រើសអគ្គិសនីសុទ្ធ BEV និងអគ្គិសនីលាយចំហេះ EREV និងមានប្រវែង 4,780mm ទទឹង 1,910mm និងកំពស់ 1,664mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2,840 mm។ ឡាននេះត្រូវបានគេនិយាយថា គឺជាគូប្រជែង BYD Song L and Song Plus, Leapmotor C11, Xpeng G6 និង Nio Onvo L60។ សូមជំរាបថា គិតចាប់តាំងពី pre-sales ចាប់ពីថ្ងៃទី 25 ខែសីហាមក ឡានអគ្គិសនី Shangjie គឺមានការកក់ទុកសរុបចំនួន 160,000 គ្រឿងហើយ។

ក្រុមហ៊ុនបានបបន្តថា សម្រាប់ Shangjie H5 ម៉ូដែល EREV ចំនួនពីរ គឺមានតម្លៃ 159,800 យ៉ន់ និង 179,800 យ៉ន់។ រីឯម៉ូដែល BEV គឺមានចំនួន 4 មានតម្លៃ 165,800 យ៉ន់, 179,800 យ៉ន់, 185,800 យ៉ន់ និង 199,800 យ៉ន់។ Shangjie H5 EREV គឺមានការប្រើប្រាស់នូវម៉ាស៊ីន 1.5L ដោយសាកពេញ ហើយនិងចាក់សាំងពេញម្តងអាចបើកបានដល់ទៅ 1,360 km តាមស្តង់ដារ CLTC។ ឡាន EREV ទាំងពីរនេះ ប្រើប្រាស់អាគុយទំហំ 32.6-kWh ដែលសាកម្តងអាចបើកជាមួយនិងអគ្គីសនីសុទ្ធបានចម្ងាយ 235 km តាមស្តង់ដារ CLTC។ ចំពោះ Shangjie H5 BEV គឺមានអាគុយទំហំ 64.6 kWh ឬ 80 kWh សាកពេញម្តងអាចបើកបានចម្ងាយ 525km និង 655 km តាមស្តង់ដារ CLTC។

ឡានថ្មីនេះ មានការអភិវឌ្ឍឡើងដោយកគំរូតាមឡាន Roewe ES39 ដែលមានការប្រើប្រាស់នូវប្រព័ន្ធជំនួយការបើកបរឆ្លាតវៃរបស់ Huawei និងមាមការប្រើប្រាស់នូវម៉ូទ័រមួយ 150 kW (201 សេះ) ឬ 180 kW ដែលបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេល 7.3 វិនាទី ទៅ 7.9 វិនាទី។

