ស្វែងរកពួកយើង:

Huawei Watch 5 Series នឹងបំពាក់នូវ HarmonyOS NEXT ហើយអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះជាមួយ Mate 70 Series ទៀតផង

ដោយ

Koun Jab Luffy

29 ឧសភា 2024 10:30 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានការបែកធ្លាយថ្មីមួយនៅលើ Weibo បានបញ្ជាក់ថា ក្រុមហ៊ុន Huawei បានត្រៀមខ្លួនក្នុងការប្រកាសចេញនូវស្មាតវ៉ចថ្មី Watch 5 Series របស់ខ្លួនហើយ។ ស្មាតវ៉ចថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ ជាមួយនឹងស្មាតហ្វូន Mate 70 Series។ យោងតាមអ្នកទម្លាយ Fixed Focus បាននិយាយនៅថ្ងៃនេះ ស្មាតវ៉ច Watch 5 Series នេះគឹនឹងមានការឌីស្សាញដែលខុសប្លែកពីម៉ូដែលមុននេះ។ សម្រាប់ software ក៏នឹងមានការ upgrade ផងដែរ។ អ្នកទម្លាយរូបនេះ បានអះអាងទៀតថា ស្មាតវ៉ចនេះ នឹងមានប្រព័ន្ធ system ថ្មីនោះគឺ  HarmonyOS NEXT។
បើតាមដំណឹងមុននេះក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Huawei ក៏មានការអភិវឌ្ឍទៅលើ version ថ្មីដែលនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 21 ខែមិថុនាខាងមុខនេះដូចគ្នា ប៉ុន្តែសម្រាប់ព័ត៌មានលម្អិតជាច្រើនអំពីលក្ខណៈសម្បត្តិ និងមុខងារជាច្រើនទៀតរបស់ OS ថ្មីនេះ នៅមិនទាន់ដឹងនៅឡើយទេ។ ក្រៅពីនេះ អ្នកទម្លាយនេះមិនទនា់បានចែករំលែកអំពីស្មាតវ៉ច Huawei Watch 5 Series នោះទេ។ ស្មាតវ៉ច Watch 4 Series ក៏មានមុខងារវាស់សម្ពាធស្ករក្នុងឈាមដែលទទួលបាននូវការចាប់អារម្មណ៍ខ្លាំងរបស់ពិភពលោកផងដែរ។
ស្មាតវ៉ចថ្មីនេះ គឺមានការបំពាក់នូវអេក្រង់ទំហំ 1.5-អ៊ីង LTPO sapphire display ដែលមានតួរទីតាញ៉ូម ហើយក៏មានមុខនាឡិការច្រើន សម្រាប់ជំនួយនៅក្នុងការប្រើប្រាស់ផងដែរ។ សម្រាប់ថាមពលថ្មរបស់ គឺផ្អែកនៅលើម៉ូដែលនីមួយៗ។ ម៉ូដែល Standard នេះ អាចប្រើប្រាស់បាន 3 ថ្ងៃ ខណៈពេលដែលម៉ូដែល Pro គឺប្រើប្រាស់បានដល់ទៅ 4.5 ថ្ងៃ។
Article image
នៅក្នុងនោះក៏មាន  “ultra-long battery life” mode ផងដែរ។ តាមរយៈមុខងារនេះ អ្នកប្រើប្រាស់អាចប្រើប្រាស់បានដល់ទៅ21 ថ្ងៃ។ សម្រាប់ការតភ្ជាប់នៅលើនាឡិកានេះ គឺមានដូចជា eSIM សម្រាប់ខល និង LTE 4G សម្រាប់ទិន្នន័យ និងការដួលសម្រាប់សុវត្ថិភាពថែមទៀតផង។ តាមរយៈការបែកធ្លាយថ្មីនេះ ក៏បាននិយាយអំពីមុខងារជាច្រើនរបស់ស្មាតវ៉ច Watch 5 Series ខណៈពេលដែលព័ត៌មានផ្លូវការរបស់វានៅមិនទាន់ដឹងនៅឡើយទេ៕
Huawei Watch 5 Series នឹងបំពាក់នូវ HarmonyOS NEXT ហើយអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះជាមួយ Mate 70 Series ទៀតផង