
ថ្មីៗនេះ ក្រុមហ៊ុន Huawei បានបន្តពង្រីកវត្តមាននៃស្មាតវ៉ចរបស់ខ្លួននៅកាន់ទីផ្សារប្រទេសឥណ្ឌាថែមទៀតហើយ តាមរយៈនៃប្រកាសចេញនូវស្មាតវ៉ច Watch GT 5 នៅទីនោះ។ បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ស្មាតវ៉ច Watch GT 5 បានបង្ហាញខ្លួនដំបូងបំផុតនៅក្នុងទីផ្សារសកលកាលពីខែកញ្ញាកន្លងនេះ ហើយក្នុងនោះ ក៏មានការបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងខែនោះដែរ។
ស្មាតវ៉ច Huawei Watch GT 5 ថ្មីនេះ មាន 2 ម៉ូដែល រួមមានដូចជាទំហំ 46mm ដែលមានអេក្រង់ទំហំ 1.43-អ៊ីង គាំទ្រនូវអេក្រង់ AMOLED display បង្ហាញចេញបានជាមួយនឹងកម្រិតភាពច្បាស់ទំហំ 466×466 pixels ហើយនិងពន្លឺ 326 PPI។ សម្រាប់ម៉ូដែលមួយទៀតគឺមានទំហំ 41mm គឺមានអេក្រង់ទំហំ 1.32-អ៊ីងបំពាក់នូវកញ្ចក់ AMOLED display ហើយនិងមានការគាំទ្រជាមួយនឹងកម្រិតភាពច្បាស់ដូចគ្នា និង 352 PPI ផងដែរ។
សម្រាប់ម៉ូដែល 46mm មានវិមាត្រ 45.8mmx45.8mmx10.7mm និងមានទម្ងន់ 48g ខណៈពេលដែលម៉ូដែល 41mm គឺមានវិមាត្រ 41.3mmx41.3mmx9.5mm និងមានទម្ងន់ 35g។ ស្មាតវ៉ចទាំងពីរនេះ នឹងមានបំពាក់នូវសេនស័រជាច្រើនដូចជា accelerometer, gyroscope, magnetometer, optical heart rate sensor, barometer, temperature sensor និង ambient light sensor។ ស្មាតវ៉ចនេះអាចដំណើរការបានជាមួយនឹងឧបករណ៍ដំណើការនូវ Android 9.0 ឬខ្ពស់ជាងនេះ ប្រព័ន្ធប្រតិបត្តិការ iOS 13.0 ឬខ្ពស់ជាងនេះ និងទ្រទ្រង់ទៅលើ Bluetooth 5.2 ថែមទៀតផង។
ស្មាតវ៉ច Huawei Watch GT 5 នេះ ក៏មានមុខងារថែរក្សាសុខភាពជាច្រើនទៀតច្រើនជាង 100 sports modes ហើយវាក៏មានប្រព័ន្ធ Huawei Sunflower Positioning System និង Activity Ring 2.0 ផងដែរ។ បន្ថែមពីនេះ ស្មាតវ៉ចថ្មីនេះ ក៏មានបំពាក់នូវបច្ចេកវិទ្យា Huawei’s TruSense technology សម្រាប់តាមដានសុខភាពរបស់អ្នកផងដែរ។ នៅលើនាឡិកានេះ ក៏មាន Celia keyboard ដែលអាចផ្ញើសារបានលឿន និងអាចចូលទៅ Appsជាច្រើនបានតាមរយៈ Huawei AppGallery ។

ស្មាតវ៉ច Huawei Watch GT 5 នេះ ដាក់លក់នៅឥណ្ឌា មានតម្លៃចាប់ពី Rs. 15,999 សម្រាប់ទំហំ 41mm និង Rs. 16,999 សម្រាប់ទំហំ 46mm។ នាឡិកានេះ មានពណ៌ខ្មៅ ខៀវ ឬស សម្រាប់ទំហំ 41mm ហើយម៉ូដែល 46mm គឺមានពណ៌ខ្មៅ ឬពណ៌ខៀវ។ ស្មាតវ៉ចនេះ អាចធ្វើការ pre-order បាននៅលើ Flipkart ហើយការលក់ គឺនឹងធ្វើឡើងនៅថ្ងៃទី 20 ខែតុលានេះ៕
