ស្វែងរកពួកយើង:

Huawei Watch GT Cyber បង្ហាញមុខនៅក្នុងព្រឹត្តិការណ៍ MWC2023 ជាមួយ Unique Design ថ្មីប្លែកពីដាច់គេ

ដោយ

Koun Jab Luffy

01 មីនា 2023 06:47 ព្រលប់

អាន 2 នាទី

Article image
ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាទីផ្សារនាឡិកាដៃឆ្លាតវៃ Smartwatch ទទួលបានប្រជាប្រិយភាពជាខ្លាំង។ ហើយនៅក្នុងព្រឹត្តិការណ៍ពិរពរណ័បច្ចេកវិទ្យាដ៏ធំប្រចាំឆ្នាំ MWC2023 ដែលកំពុងប្រព្រឹត្តិទៅនៅទីក្រុងប៉ាសេឡូណាប្រទេសអេស្ប៉ាញ គេឃើញមានការដាក់តាំងបង្ហាញផលិតផលនាឡិកាដៃឆ្លាតវៃស៊េរីថ្មីៗពីក្រុមហ៊ុនផលិតជាច្រើន រួមជាមួយផលិតផល និងបច្ចេកវិទ្យាថ្មីៗចុងក្រោយផ្សេងទៀត។ Huawei Watch GT Cyber គឺជានាឡិកាដៃស៊េរីថ្មីស្ថិតក្នុងចំនោម Smartwatch ជាច្រើនផ្សេងទៀតដែលបានបង្ហាញមុខនៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ។
ចំនុចពិសេស និងគួរឲ្យចាប់អារម្មណ៍បំផុតសម្រាប់ Huawei Watch GT Cyber គឺការរចនាបែប Unique ថ្មីប្លែកពីគេ ដោយជាធម្មតានាឡិកាដៃផ្សេង គឺអាចឲ្យអ្នកប្រើប្រាស់ធ្វើការដោះដូរខ្សែនាឡិកាបានតាមការនិយមចូលចិត្ត ប៉ុន្តែ Watch GT Cyber វិញ គឺអនុញ្ញាតិឲ្យអ្នកប្រើប្រាស់ធ្វើការដោះផ្នែកតួរនាឡិកាចេញរួចយកទៅបង្គុំជាមួយស៊ុមតួររបស់នាឡិកាទៅតាមជម្រើសពណ៌ និងប្រភេទលោហៈធាតុរបស់ស៊ុមនិមួយៗ ឬអាចហៅថា detachable casing ដែលត្រូវបានរចនាឡើងចំនួន 6 ជម្រើសពណ៌ និងខ្សែ  ដែលយើងអាចធ្វើការប្តូរតាមចំណូលចិត្តត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ ដូចនេះអ្នកប្រើមិនមានភាពធុញទ្រាន់នឹងការពាក់នាឡិកាដៃពណ៌ដដែលទៀតនោះឡើយ។
ចំពោះស៊ុមតួររបស់ Huawei Watch GT Cyber គឺមានជម្រើសផលិតពីសារធាតុកាបោនហ្វៃប៊ឺ, Stainless Steal និង សេរ៉ាម៉ិច។ ក្រៅតែពីភាព Unique Design ថ្មីប្លែកនេះទៅ Huawei Watch GT Cyber ត្រូវបានក្រុមហ៊ុនធ្វើការបំពាក់មកជាមួយផ្ទៃមុខរាងរង្វង់ទំហំ 1.32 អ៊ីងជាប្រភេទកញ្ចក់ AMOLED Display កម្រិត 466x466px ព្រមជាមួយការបំពាក់ប្រព័ន្ធការពារទឹកកម្រិត 5ATM និងមានថ្មកាន់ថាមពលបានរហូតដល់ទៅ 7 ថ្ងៃ។ ក្រៅតែពីជាគ្រឿងពាក់លម្អកាយាទៅ Huawei Watch GT Cyber ក៏ភ្ជាប់មកជាមួយមុខងារកម្មវិធីបានប្រយោជន៍សម្រាប់ការប្រើប្រាស់ដ៏ច្រើនសម្បូរបែបផងដែរ ដូចជាមុខងារ TruSeen monitoring, TruSleep និងមុខងារ Workout មួយចំនួនទៀត។
Article image
នាឡិកាដៃឆ្លាតវៃស៊េរីថ្មីនេះមានមុខងារ Bluetooth Calling និង Wrist-based assistant ហើយនិងអាចធ្វើការភ្ជាប់ប្រើជាមួយឧបករណ៍ iOS និង Android ជាមួយការប្រើប្រាស់នូវកម្មវិធី Huawei Health Platform។ បច្ចុប្បន្ន Huawei Watch GT Cyber គឺមានដាក់លក់នៅទីផ្សារប្រទេសចិន តំបន់មួយចំនួនក្នុងទីផ្សារអាស៊ី ប៉ុន្តែ Huawei មិនទាន់បានគម្រោងក្នុងការនាំយក Watch GT Cyber ចូលទៅកាន់ទីផ្សារប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិកនៅឡើយទេ ហើយតម្លៃក៏មិនទាន់ត្រូវបានក្រុមហ៊ុនបញ្ជាក់ប្រាប់នោះដែរ៕
Huawei Watch GT Cyber បង្ហាញមុខនៅក្នុងព្រឹត្តិការណ៍ MWC2023 ជាមួយ Unique Design ថ្មីប្លែកពីដាច់គេ