ស្វែងរកពួកយើង:

Huawei Watch Ultimate Green Edition នឹងប្រកាសចេញនៅប្រទេសចិននាថ្ងៃទី 22 ខែតុលានេះហើយ

ដោយ

Koun Jab Luffy

19 តុលា 2024 09:04 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Huawei បានចេញមកប្រកាសថា ខ្លួននឹងបង្ហាញចេញនូវស្មាតវ៉ច Watch Ultimate Green Edition នៅក្នុងប្រទេសចិននៅថ្ងៃទី 22 ខែតុលាខាងមុខនេះហើយ។ សូមជំរាបថា ស្មាតវ៉ចថ្មីនេះ ត្រូវបានក្រុមហ៊ុនបានបង្ហាញខ្លួននៅក្នុងទីផ្សារសកលកាលពីខែមុននេះរួចហើយ។ នៅពេលនេះ ក្រុមហ៊ុននេះ បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវការឌីស្សាញរូបរាងថ្មី និងការបន្ថែមនូវមុខងារថ្មីៗទៅលើស្មាតហ្វូននេះ។
ជាមួយនិងការប្រកាសនៅក្នុងពេលនេះ ក្រុមហ៊ុន Huawei នឹងធ្វើការប្តូរឈ្មោះជា Ultimate វិញ។ នៅក្នុងព័ត៌មានផ្លូវការណ៌នេះ ស្មាតវ៉ចនេះ គឺមានឈ្មោះហៅថា ‘Ultimate Exploration’។ នៅក្នុងចំណងជើងនៃព័ត៌មានផ្សព្វផ្សាយនេះ គឺមានសសេរពាក្យថា “នៅថ្ងៃទី 22 ខែតុលាវេលាម៉ោង 19:00 សមាជិកថ្មីនៃស្មាតវ៉ច #HUAWEIWATCH# Ultimate series នោះគឺ Green Field Legend នឹងបង្ហាញខ្លួនជាផ្លូវការ!”
Article image
ស្មាតវ៉ច Watch Ultimate Green Edition នេះ នឹងគឺមានការឌីស្សាញថ្មីដោយប្រើប្រាស់នូវ Dual-tone (ពណ៌បៃតង និងពណ៌ស) នៅលើគែម ហើយនឹងប្រើប្រាស់នូវសេរ៉ាមិច ព្រមទាំងកញ្ចក់ sapphire ដ៏រឹងមាំ អាចការពារស្នាមឆ្កូត និងការចាំងពន្លឺត្រឡប់មកវិញថែមទៀតផង។ លោក He Gang ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei Consumer Business Group បាននិយាយថា ស្មាតវ៉ច Watch Ultimate Green Edition នេះ ក៏នឹងក្លាយជាគ្រូបង្វឹកកីឡាវាយកូនហ្គោលដ៏ឆ្លាតវៃនៅក្នុងប្រទេសចិនផងដែរ។
Article image
ស្មាតវ៉ចនេះ នឹងមានវិមាត្រ 48.5x48.5x13mm និងមានទំហំ 140-210mm។ បន្ថែមពីនេះ ស្មាតវ៉ចនេះមានអេក្រង់ទំហំ 1.5-អ៊ីង AMOLED ទ្រទ្រង់ជាមួយនឹងទំហំ 466x466 pixels resolution និង 311 PPI ។ ស្មាតវ៉ចនេះ មាន 3 ប៊ូតុងគឺ rotating crown, assist button និង feature button។ ថាមពលថ្មរបស់ស្មាតវ៉ចនេះ គឺប្រើប្រាស់បានដល់ទៅ 2 សប្តាហ៍ ហើយការសាកថ្មពេញគឹចំណាយពេលជិត 1 ម៉ោង។ សម្រាប់មុខងារ Bluetooth និងការខលតាម satellite នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់ដ៏អស្ចារ្យបំផុត៕
Article image
Huawei Watch Ultimate Green Edition នឹងប្រកាសចេញនៅប្រទេសចិននាថ្ងៃទី 22 ខែតុលានេះហើយ